​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញទៅដល់ទីក្រុងឌូសាន់បេប្រទេសតាជីគីស្ថានដោយសុវត្តិភាព

84
ចែករម្លែក

ដោយៈតារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិ បាលកម្ពុជាបានអញ្ជើញដល់ទីក្រុងឌូសាន់បេ ប្រទេសតាជីគីស្ថានដោយ សុវត្តិភាពហើយនៅរសៀលថ្ងៃទី១៤ខែមិថុនានេះដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ីដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃ ទី១៥មិថុនាស្អែកនេះ​។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាបានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិឌូសាន់បេ ទីក្រុងឌូសាន់បេ ប្រទេសតាជីគីស្ថានប្រកបដោយសុវត្តិភាពកាលពីវេលាម៉ោង១៨៖៥៥នាទី ម៉ោងនៅទីក្រុងឌូសាន់បេ ប្រទេសតាជីគីស្ថានត្រូវនឹងម៉ោង២០៖៥៥នាទីម៉ោងនៅរាជ ធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីធ្វើដំណើរចាកចេញពីទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី ។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់លោកឧបនាយករដ្ឋ មន្រ្តីតាជីគីស្ថាន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសតាជីគីស្ថាននិងឥស្សរជនជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។

គួរបញ្ជាក់ជូនថា​នៅ​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ដឹកនាំគណប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ចាក​ចេញពី​ប្រទេស​ហុង​គ្រីបន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេល២ ថ្ងៃឆ្ពោះទៅ កាន់ប្រទេស​តាជី​គី​ស្ថានដើម្បី​ចូលរួម​កិច្ចប្រជុំកំពូល​លើក​ទី៥ នៃ​សន្និ សីទ​ស្តីពី​អន្តរសកម្មភាព​និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៥ មិថុនា ឆ្នាំ​២០១៩ ។​

​នៅក្នុង​សន្ន​សីទ​កំពូល​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​ថ្លែង​សុន្ទរកថា​ដោយ​ផ្តោតលើ​បញ្ហា​គន្លឹះ​ទាក់ទង​នឹង​ការ​ប្រឈម​រួម​របស់​តំបន់​អាស៊ី​និង​ចែករំលែក​ទស្សនៈ​ជុំវិញ « អាស៊ី​នឹង​រួមគ្នា​ដោះស្រាយ​បញ្ហា​សន្តិសុខ​សេដ្ឋកិច្ច​និង​នយោបាយ​តាមរយៈ​ការពង្រឹង​ជំនឿ​ទំនុកចិត្ត និង​ទំ នាក់​ទំនង​ក្នុងចំណោម​ប្រទេស​ជា​សមាជិក CICA»​។​

​ក្រៅពី​កិច្ចប្រជុំ​កំពូល​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹងមាន​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោកអ៊ី​ម៉ូ​ម៉ាលី រ៉ា​ម៉ុ​ន ប្រធានាធិបតី​តាជី​គី ស្ថាន​និង​ប្រមុខរដ្ឋ​/​រដ្ឋាភិ បាល​នៃ​ប្រទេសមួយ​ចំនួន​ដែល​អញ្ជើញ​មកពី​ប្រទេស​សមាជិក​ផ្សេងទៀត​ដូចជា​លោក​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ,​ប្រ​ធា​ធិបតី​កៀក​ស៊ី​ស្តា​ន​,​ប្រធានាធិបតី​កា​ហ្សា​ស្ថាន ដែល​បាន​ឆ្លើយតប​រួចហើយ និង​មាន​មួយចំនួនទៀត​ដែល​យើង​មិនទាន់បាន​ឆ្លើ យ តប​ដោយសារ​បញ្ហា​ពេលវេលា ។​

​គួរ​បញ្ជាក់ថា​CICA​គឺជា​វេទិកា​ពហុភាគី​ដែលមាន​វត្ថុបំណង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​រដ្ឋ​សមាជិក​របស់ខ្លួន​ក្នុង​វិស័យ​មួយ ចំនួន​ដូចជា​សន្តិភាព​សន្តិសុខ​និង​ស្ថិរភាព​នៅ​អាស៊ី​និង​ពិភពលោក​ទាំងមូល ។ បច្ចុប្បន្ន​សន្និសីទ​នេះ​មាន​សមាជិក​អចិ​ន្រៃ្ត​យ៍​ចំនួន ២៧​ប្រទេស ហើយ​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​២០១១ ៕