​សម្តេចនាយក​រដ្ឋមន្ត្រី​ការរីក​រាលដាល​នៃ​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​កើតឡើង​ពី​សម​ត្តភាព​របស់​មន្ត្រី​ជំនាញ​ខ្សោយ​

588
ចែករម្លែក

ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើការ​កត់សំគាល់ថា​ការរីក​រាលដាល​នៃ​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព​នេះ​អាច​បណ្ដាលមកពី​កត្តា​ជាច្រើន រួមមាន​តម្លៃ​ឱសថ​ពិត​ប្រាក​ដ៏​មានតម្លៃ​ខ្ពស់ ,​យន្តការ​នៃ​ការគ្រប់គ្រង​ឱសថ​និង​ចរាចរណ៍​ឱសថ​នៅលើ​ទីផ្សារ​មិនមាន​ប្រសិទ្ធភាព​គួប​សម​ជាមួយនិង​សម​ត្ត ភាព​មន្ត្រី​នៅមានកម្រិត​។

​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​ថ្នាក់​តំបន់​ស្តិ​ពី “​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​”​ដែល​បាន​ប្រារព្ធ​ធ្វើ​នា​ព្រឹក​ថ្ងៃ ទី ៥ ខែ វិច្ឆិកា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា ភ្នំពេញ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖” បច្ចុប្បន្ន​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​បាន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​និង​សុវត្ថិភាព​សង្គម​នឹង ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ ។ បច្ចុប្បន្ន​បញ្ហា​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាពកំពុង​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​ក្នុងនោះ​ផលិតផល ឱសថ​មួយចំនួន​កំពុង​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ ដែលជា​ឱសថ​គ្មាន​ប្រភព​ច្បាស់លាស់​ហើយ​ស្រដៀង​ទៅនឹង​ឱសថ​ពិតប្រាកដ​ធ្វើ​ឲ្យ​អាជ្ញា ធរ​ពិបាក ក្នុងការ​ធ្វើការ ។ ការរីក​រាលដាល​នៃ​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​នេះ​អាច​បណ្ដាលមកពី​កត្តា​ជាច្រើន​រួមមាន​តម្លៃ​ឱសថ​ពិតប្រាកដនិង ត្រឹម​ត្រូវមាន តម្លៃ​ខ្ពស់ យន្តការ​នៃ​ការគ្រប់គ្រង​ឱសថ​និង​ចរាចរ​នៅលើ ​ទីផ្សារ​មិនមាន​ប្រសិទ្ធភាព ការបណ្ដុះបណ្ដាល​មន្ត្រី​សុខាភិបាល​ស្ដីពី​ជំនាញការ​គ្រប់គ្រង​ឱសថ និង​ការផ្សព្វផ្សាយ​ដល់​ប្រជាជន​ឲ្យ​បាន​យល់ដឹង​អំពី​ឱសថ​ក្លែងក្លាយ និង ការត្រួតពិនិត្យ​ឱសថ ដោយ​សមត្ថកិច្ច​នៅមានកម្រិត​”​។

​សម្តេច​តេ​ជោ​បន្តថា​៖​កត្តា​ទាំងអស់នេះ​បានផ្ដល់​ឱកាស​ឲ្យ​ពួកឧក្រិដ្ឋជន​អាច​ទាញយក​ប្រយោជន៍​ពី​សង្គមជាតិ ហើយ​បាន​គំរាម​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព និង​អាយុជីវិត​របស់​ប្រជាជន​។​វិសាលភាព​នៃ​គ្រោះថ្នាក់​និង​ផលប៉ះពាល់​ជា​វិជ្ជមាន​ទាំងអស់នេះ​បាន​ជំរុញ​ឲ្យ​កម្ពុជា​កាន់តែ​យកចិត្តទុកដាក់​ខ្ពស់​នឹង​រៀបចំឡើង​នូវ​យន្តការ​និង​វិធានការ​នានា​សំដៅ​ថែរក្សា​សុខុមាលភាព​ប្រជាជន​និង​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បណ្ដាលមកពី​កា​ចរាចរណ៍​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព ៕

????????????????????????????????????