​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ដល់ទី​ក្រុង​បាងកក​ដោយ​សុ​វត្តិភាព​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ

298
ចែករម្លែក

ដោយ​តារា​រិ​ទ្ធ​៖( ភ្នំពេញ )៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់រាជរដ្ឋាភិបាល​កម្ពុ​ពុ​ជា​អញ្ជើ ញដល់ទី​ក្រុង​បាងកក​ដោយ​សុ​វត្តិភាព​នៅ​ម៉ោង​៩:០២​នាទី​ព្រឹក​ថ្ងៃទី​២ខែវិច្ឆិកា​នេះ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ានលើក​ទី​៣៥​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ​« ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព »​នៅ​ទីក្រុង​បាងកក​ពីថ្ងៃ​ទី​០២​ដល់​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សំខាន់ៗ​ដូចតទៅ​៖​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥,កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិនលើក​ទី​២២,កិច្ចប្រជុំ​កំពូ ល​អាស៊ាន​- ឥណ្ឌា​លើក​ទី​១៦, កិច្ចប្រជុំ​កំពូល​អាស៊ាន​- អង្គការសហប្រជាជាតិ​លើក​ទី​១០, កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​លើក ទី​២២, កិច្ចប្រជុំ​កំពូល​អាស៊ាន​- សហរដ្ឋអាមេរិក​លើក​ទី​៧, កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៤, កិច្ចប្រជុំ​កំពូល​អាស៊ាន​- ជប៉ុន​លើក​ទី​២២​និង កិច្ចប្រជុំ កំពូល​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​លើក​ទី ៣ ។

ថ្នាក់ដឹកនាំអាស៊ាននឹងពិនិត្យសម្រេចទៅលើឯកសារសរុបចំនួន៤៤ដែលត្រូវពិនិត្យសម្រេ​ច​​ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នៅទីក្រុងបាងកកប្រទេសថៃ ក្នុងនោះមាន​ឯ​ក​សារ​ចំនួន១៥ ដែលត្រូវអនុម័តជាឯកច្ឆន្ទឯកសារចំនួន ១៣ ត្រូវសម្រេចឱ្យចេញផ្សាយនិង​ឯកសារចំនួន១១ដែលមេដឹកនាំ អាស៊ានត្រូវធ្វើការកត់សម្គាល់។

ឯកសារដែលត្រូវ​អនុម័តក្នុង​កិច្ចប្រ​ជុំ​កំ​ពូ​លអា​ស៊ា​ន​លើ​កទី៣៥នោះរួមមាន​ឯ​ក​សារ​ពាក់ព័ន្ធនឹងការប្រែប្រួល​អាកាសធាតុ ,សេចក្ដី​ថ្លែ​ង​ការណ៍និងសេចក្ដី ប្រកាសដែលទាក់ទងនឹងការការពារកុមារដែលត្រូវកេងប្រវ័ញ្ច​និងរំ​លោ​ភ​បំពា​ន​តា​មប្រព័ន្ធអ៊ីនធឺណែតសិទ្ធិកុមារក្នុងបរិបទធ្វើចំណាក​ស្រុក និងជំរុញ សិទ្ធិរបស់កុមារការ​ជំ​រុ​ញ​ភាពជាដៃគូក្នុងវិស័យអប់រំសម្រាប់ជំរុញកាអភិឌ្ឍ​ដោយចីរភាពឆ្នាំ២០៣០ ។ បញ្ហា​ស​ន្តិសុខ​ខាងផ្នែកវ៉ាក់សាំងសេចក្ដីថ្លែងការណ៍ស្ដីពីការ​ពង្រឹង​​ប្រព័ន្ធ​ផ្សព្វផ្សាយតាមរយៈ​ការ​ផ្លា​ស់​ប្ដូរ​កិ​ច្ច​សហប្រតិបត្តិការរវាងអាស៊ាននិងចិន ។ សេចក្ដីថ្លែងការណ៍កិច្ចសហប្រតិ​បត្តិការ​អា​ស៊ា​​ន និង​ចិ​នលើគំនិតផ្ដួចផ្ដើមស្ដីពីការកសាង​ទីក្រុងឆ្លាត ។ សេចក្ដីថ្លែងការណ៍អាស៊ាននិងចិនស្ដី​ពី​ការ​រួម​បញ្ចូលផែនការមេលើគំនិតផ្ដួច​ផ្ដើមខ្សែក្រវាត់ និង ផ្លូវ។ សេចក្ដីថ្លែងការណ៍​របស់អា​ស៊ាន​បូក​បី​​ស្ដីពីគំនិតផ្ដួចផ្ដើមនៃ​ការ​តភ្ជាប់ ។ សេចក្ដីថ្លែងការណ៍របស់​អាស៊ាននិងសហរដ្ឋ​អា​មេ​រិ​កស្ដីពី​ស​ន្តិសុខថាម ពល ។សេចក្ដី​​ថ្លែងការណ៍របស់កិច្ចប្រជុំកំពូលអាសីបូព៌ាស្ដីពីការរីក​រាល​ដា​លនៃ​គ្រឿង​ញៀនខុស​ច្បាប់ ។ សេចក្ដីថ្លែងការណ៍របស់មេដឹកនាំអាសីបូព៌ា ស្ដីពីការកិច្ចសហ​ប្រ​តិប​ត្តិ​ការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ។ សេចក្ដីថ្លែងការណ៍របស់​មេដឹកនាំអាស៊ី​បូ​ព៌ា​ស្ដីពី​ការ​​អិវឌ្ឍ​ប្រកប​ដោយចីរភាព ។ សេចក្ដីថ្លែងការណ៍រវាងអាសាននិងជប៉ុនស្ដីពី​ការ​ត​ភ្ជា​ប់ជា​​ពិសេសលើការ​កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់។ ចំពោះ​បញ្ហាប្រ​ឈ​ម​ដែ​លមេដឹកនាំ​អាស៊ាននឹងលើយកមកពិភាក្សារួមមានបញ្ហាឧបទ្វីបកូរ៉េ,បញ្ហា​ជន​ជាតិភាគតិច​​​រ៉ូ​ហ៊ី​​នយ៉ា,គំនិត​ផ្ដួចផ្ដើមនៃឥណ្ឌូ-ប៉ាស៊ីហ្វិក,ការប្រយុទ្ធប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋ​កម្ម​ឆ្ល​ង​ដែន ,ប​ញ្ហាសមុទ្រ​ចិនខាត្បូងនិងបញ្ហាការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រ។ល។ នេះបើយោងតាមលោក ស្រ៊ី ថាម រុង្គរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ។

​ស្របពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៥នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នឹង​អញ្ជើ ញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​និង​កម្មវិធី​មួយចំនួន​ផ្សេងទៀត​ដូចជា៖ជំនួប​រវាង​ប្រមុខរដ្ឋ/ រដ្ឋា ភិបាល​អាស៊ាន​បូក​បី និង ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ី​បូព៌ា ,​អាហារ​ថ្ងៃត្រង់​ពិសេស​ស្តីពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង កិច្ច ប្រជុំ​កំពូល​មេគង្គ​- ជប៉ុន​លើក​ទី ១១ ( អាហារ​ការងារ​ពេល​ល្ងាច ) ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គ្រោង​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​និង​ឥស្សរ ជន​មកពី​ប្រទេស​ជា​សមាជិក​អាស៊ាន​និង​ប្រទេស​ដៃគូ​សន្ទនា​អាស៊ាន​ផងដែរ ។​សម្តេច​តេ​ជោ​នឹង​អញ្ជើញ​ចូលរួម​កម្មវិធី​អាហារ​ការងារ​ពេលព្រឹក​ជាមួយ​លោក ង្វៀន សួន​ហ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​និង​លោក ថង​លួ​ន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ​ផងដែរ ។

​តាម​កម្មវិធី​គ្រោងទុក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អញ្ជើញ​ត្រឡប់មកវិញ​នៅ​ព្រឹក​ថ្ងៃទី ៥ ខែវិច្ឆិកា ២០១៩ ៕​