​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​,​អាជ្ញាធរ​,​មន្ត្រី​និង​ពលរដ្ឋ​បួងសួង​សុំ​សេចក្តីសុខ​ជូន​ដល់​ប្រទេសជាតិ​

170
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​ទេព​វង្ស​សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​,​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ​ជាច្រើន​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០​បាន​និមន្ត​និង​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបួងសួង​សូម​សេចក្តីសុខ​សេចក្តីចម្រើន​ជូន​ដល់​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រាសាទកែវ​សី​ម៉ា​ស្ថិតក្នុង​ភូមិ​រលំ​ស្លែង​ឃុំរ​ណ​សិ​រ្យ​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​និង​បាន​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១២៥​គ្រួសារ​។​

​លោក​ប្រាក់​សុវណ្ណ​បាន​ថ្លែងថា​ព្រះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​នាពេលនេះ គី​ជា​លើក​ទី​៣​ហើយ ដែល​លើក​ទី​១ នៅ​ប្រាសាទ​ចតុមុខ​ក្នុង​បរិវេណ​ប្រាសាទ​ព្រ​ខ័ន កំពុងស្វាយ ។​លើក​ទី​២ នៅលើ​ភ្នំ​ប្រាសាទព្រះវិហារ និង​លើក​ទី​៣​នេះ នៅ​ប្រាសាទកែវ​សី​ម៉ា​។

លោក​ចាត់ទុកថា ព្រះ​វត្តមាន​របស់​សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ​ទាំង​៣​លើក​ក្នុង​ខេត្តព្រះវិហារ​នេះ​គឺ​ក្នុង​គោលបំណង​ធ្វើ​ពិធីបួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​ជូន​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​ក៏ដូចជា​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ផងដែរ​។​

​លោក​អភិបាលខេត្ត​ព្រះវិហារ ក៏បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែលជា​និច្ច​ជា​កាល​សម្តេច​ទាំងពីរ​តែង​យកចិត្តទុកដាក់​និង​គិតគូរ​ជានិច្ច​ចំពោះ​សុខទុក្ខ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះទេ​។​

​ជាមួយគ្នា​នោះ​លោក ប្រាក់ សុវណ្ណ ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវ​រក្សា​អនាម​យ័​ជាប្រចាំ​ដើម្បី​ចូលរួមចំណែក​ក្នុង​សកម្មភាព​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

ទោះបីជា​មកដល់ពេលនេះ​នៅក្នុង​ប្រទេស​យើង​ចំនួន​អ្នកជំងឺ​បានជា​សះស្បើយ​រហូត​១២១​នាក់​លើ​១២២​នាក់​ក៏ដោយ​។​ក៏​យើង​ត្រូវ​ប្រុងប្រយ័ត្ន​និង​ត្រៀម​បង្ការ​ផ្ទាល់ខ្លួន​ជាប់​ជានិច្ច​ព្រោះ​ជំងឺ​នេះ​មិនទាន់មាន​ថ្នាំ​សម្រាប់​ព្យាបាល​នៅឡើយ​គឺ​នៅមាន​លក្ខណៈ​ឆ្លង​ជាស​កល​តាម​បណ្តា​ប្រទេស​នានា​៕S/​