​សម្តេចម៉ែ​ស្ដេចយាង​សាកសួរ​សុខទុក្ខ​សម្តេចក្រុមព្រះ​នរោត្តមរណឫទ្ធិ​

1363
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ដោយ​សេចក្តី​នឹករលឹក អាណិត និង ស្រឡាញ់ ព្រះរាជវង្សានុវង្ស កា​កាលពី​ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៩ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។​

ព្រះអង្គ បាន​សព្វ​ព្រះ រាជហឫទ័យ ស្ដេច យាង សំណេះសំណាល សាកសួរ​សុខទុក្ខ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះ ប្រធាន ក្រុម​ឧ​ត្ត​ម ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​កំពុង​សម្រាក​ព្យាបាល​ព្រះ​សុខភាព នា​ដំណាក់​វាល​ស្បូវ ស្ថិតនៅ សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សូម​រំលឹកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង អ្នក ម្នាង អ៊ុក ផល្លា បាន ជួប គ្រោះថ្នាក់ ចរាចរណ៍ លើផ្លូវ ជាតិ លេខ ៤ ចន្លោះ គីឡូម៉ែត្រ ២០០-២០១ នៅ ចំណុច ភូមិ អូរ តាសេក ឃុំ អូរ ឧកញ៉ា ហេង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ កាលពី វេលា ម៉ោងជាង ៩ ព្រឹក ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៨ ។

នៅក្នុង គ្រោះថ្នាក់ ចរាចរណ៍ នេះ សម្តេចក្រុមព្រះ បាន រងរបួស ធ្ងន់ និង អង្គរក្ស រងរបួស ។ ចំណែក អ្នក ម្នាង អ៊ុក ផល្លា បានទទួល មរណភាព ៕S/​