​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នាំយក​ទេយ្យវត្ថុ​និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ពីរ​នៅ​ប៉ៃលិន​

373
ចែករម្លែក

​ដោយៈ​សុផល​/​បៃ​លិ​នៈ​ក្នុង​បេសកកម្ម​អញ្ជើញ​សួរ​សុខ​ទុ​ក្ឋ​និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ប្រតិភូ​អមដំណើរ បាន​អញ្ជើញ​បូជា​ទៀនធូប​ផ្កា​ភ្ញី​និង​គ្រឿង​សក្ការៈបូជា​ជាច្រើន​ទៀត ថ្វាយ​ដល់​អាស្រម​លោកយាយ​យ៉ា​ត កាលពី​រសៀល​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៩​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​គណៈប្រតិភូ បាន​អញ្ជើញ​បូជា​ទៀន ធូប ផ្កា​ភ្ញី ផ្លែឈើ​ថ្វាយ​ព្រះ​រតនត្រ័យ ព្រមទាំង​ប្រគេន​ទេយ្យវត្ថុ​និង​បច្ច័យ​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​វត្តភ្នំ​យ៉ា​ត​និង​វត្ត​រតនៈ​សោភ័ណ​(​ហៅ​វត្ត​កោង​កាង​)​ដែល​ស្ថិតនៅ​ក្រុង​បៃ​លិ​ន​ខេត្ដ​បៃ​លិ​ន​។​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តែងតែ​ដឹកនាំ​មន្ដ្រី​គ្រប់លំដាប់​ថ្នាក់​នៃ​កាកបាទក្រហមកម្ពុជា និង​មន្ដ្រី​ជាច្រើន​ផ្នែក​ទៀត បូជា​ទៀនធូប ផ្កា​ភ្ញី ថ្វាយ​ព្រះសម្មាសម្ពុទ្ធ ។​នាំយក​ទេយ្យវត្ថុ​ជាច្រើន រួមទាំង​បច្ច័យ ប្រគេន​ព្រះសង្ឃ គង់នៅ​តាម​វត្ដ​អារាម ដើម្បី​ទ្រទ្រង់ និង​ជ្រោង​ទង់​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ឲ្យ​កាន់តែ​រីកចម្រើន​។​

​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​នាំយក​ទេយ្យវត្ថុ​ប្រគេន​វត្ត​ចំនួន​ពីរ​ខាងលើនេះ​រួមមាន​៖ អង្ករ ២០០​គីឡូក្រាម មី ១០​កេស ត្រីខ ៣​កេស សាច់ក្រក ១០​គីឡូក្រាម ត្រីងៀត ១០​គីឡូក្រាម ស្ករស ១០​គីឡូក្រាម ទឹកដោះគោ​ខាប់ ៥​កេស អូ​វ៉ាន់​ទីន ៥​កេស មៀន​កំប៉ុង ២​កេស តែ ៥​គីឡូក្រាម ទឹកក្រូច ១០​កេស ទឹកបរិសុទ្ធ ១០​កេស និង​បច្ច័យ ៥​លាន​រៀល​។​

​ក្នុងនោះ​មាន​ទាំង​បច្ច័យ​ផ្ទាល់ខ្លួន​របស់លោក​ស្រី​ថ្នាក់​ដឹក​ជា​សប្បុរសជន​ចូលរួម​ចំនួន​៣,៥០០​ដុល្លារ​អាមេរិក​និង​៥០​ម៉ឺន​រៀល​បន្ថែមទៀត​ផងដែរ​។​ដោយឡែក​ប្រគេន​ព្រះចៅអធិការ​វត្តនី​មួយៗ សាដក​១ និង​បច្ច័យ​១​លាន​រៀល​,​ប្រគេន​ព្រះសង្ឃ​៩​អង្គ​គង់នៅ​វត្តភ្នំ​យ៉ា​ត​និង​ព្រះសង្ឃ​៦៩​អង្គ​នៅ​វត្ត​រតនៈ​សោភ័ណ ក្នុង​១​អង្គៗ​សាដក់​១​និង​បច្ច័យ​១០​ម៉ឺន​រៀល​។​សម្រាប់​ជូន​យាយជី​តាជី​ទាំងពីរ​វត្ត​សរុប​ចំនួន​៣២​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​៥​ម៉ឺន​រៀល​និង​ក្រណាត់ស​១​ដុំ​ថវិកា​១​ម៉ឺន​រៀល​ទៀត​ជា​អំណោយ​របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​

​ក្នុងនោះ​ក៏បាន​ជូន​ក្រណាត់ស​២០​ដុំ​និង​ថវិកា​២​លាន​រៀល​សម្រាប់​កុមារ​២០​នាក់​ដែល​ស្នាក់នៅ​រៀនសូត្រ​ក្នុង​វត្តភ្នំ​យ៉ា​ត​ផងដែរ​។​កាយវិការ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ក្នុង​ពុទ្ធសាសនា​នេះ​ទទួលបាន​ការវាយតម្លៃ​និង​កោតសរសើរ​ខ្ពស់​ពី​ព្រះសង្ឃ​យាយជី​អាចារ្យ​វត្ដ​និង​ប្រជា​ពុទ្ធបរិស័ទ​ទូទៅ​។

​កាលពី​រសៀល​ថ្ងៃ​២២​មករា​នោះដែរ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏បាន​អញ្ជើញ​ទៅ​មើល​ចម្ការ​ដើម​មាន​ប៉ៃលិន​និង​សួរសុខទុក្ខ​អ្នកធ្វើ​ចម្ការ​នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត ប៉ៃលិន ផងដែរ​៕S/

#