​សម្តេច​ក្រឡាហោម​សខេង​អ​ញ្ចើ​ញ​ជា​អធិបតី​ក្នុង​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ

548
ចែករម្លែក

​ដោយៈ​ពស​/​ពោធិសាត់ៈ​សម្តេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ព​ង​ខ្ពស់ ក្នុង​ពិធី​ទិវា​អន្តរជាតិ រំលឹក​ដល់​ជនរងគ្រោះ​ថ្នាក់​ចរាចរ​ណ៍​ផ្លូវគោក​លើក ទី​១៣​។ ពិធី​ប្រារព្ធ​ធ្វើ​ស្ថិត​តាមផ្លូវ​ជាតិ​លេខ​៥​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩១-១៩២ ក្នុងភូមិ​ស្វាយ​អាត់ សង្កាត់​ស្វាយ​អាត់​ក្រុង​ពោធិ៍សាត់​កាលពី​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ដែលមាន​អ្នកចូលរួម​ប្រមាណ​១.៥០០​នាក់​។​

​បន្ទាប់ពី​ចំណាប់អារម្មណ៍​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រួចមក​លោក​ម៉ៅ ធនិន អភិបាលខេត្ត​និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តពោធិ៍សាត់​បាន​ជម្រាបជូន​ថា​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៨​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​កើតឡើង​ចំនួន​៦៨​លើក​។ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៧៥​នាក់ កើនឡើង​១៨​នាក់ របួស​៦៨​នាក់ ថយចុះ​១២៩​នាក់ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧​។

​ករណីនេះ​បណ្តាលមកពី​កត្តា​បី​ជាសំខាន់​គឺ​១- កត្តា​មនុស្ស មិន​គោរព​ច្បាប់​ចរាចរណ៍ ល្បឿន​លឿន ធ្វេសប្រហែស ខ្វះ​ការប្រុងប្រយ័ត្ន ខ្វះ​ការ​អ​ព្យា​ស្រ័យ​និង បើកបរ មាន​ជាតិ​ស្រវឹង​។ ២-​កត្តា យានជំនិះ​ម្ចាស់​យានយន្ត​មិនបាន​ធ្វើការ​ថែទាំ ត្រួតពិនិត្យ លក្ខណ​បច្ចេកទេស​ដូចជា​ហ្វ្រាំង កង់​និង ភ្លើង​ជាដើម​។​-​កត្តា​ផ្លូវ​ដោយសារ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្លូវ​ស្ពាន​លូ​មិនទាន់មាន​លក្ខណ​សមស្រប​ទៅនឹង​ការកើនឡើង នៃ​ចំនួន​យាន យន្ត និង​ផ្លាកសញ្ញា ចរាចរណ៍​មិនទាន់​គ្រប់គ្រាន់​។​

​ថ្លែង​ក្នុងឱកាស​នោះ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​គណកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានចាត់ទុក​ថា​ទិវា​នេះ​មិន​ត្រឹមតែ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ ជនរងគ្រោះ​ថ្នាក់​ចរាច​រណ៍​ប៉ុណ្ណោះ​ទេ​។

គឺ​ថែមទាំង ជួយ​ពញ្ញាក់​ស្មារតី​ប្រជាជន​គ្រប់ៗ រូប​ឲ្យ​យល់ដឹង​អំពី​ហានិភ័យ​នៃ​គ្រោះថ្នាក់ ចរាចរណ៍​នោះ​ផងដែរ​។ បញ្ហា​គ្រោះថ្នាក់ ចរាចរណ៍​ដែល កើតមាន​សព្វថ្ងៃ គឺ​បណ្តាលមកពី​បើកបរ​ធ្វេសប្រហែស មិន​គោរព​ច្បាប់ ហួស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​អាទិ ភាព​និង​ស្ថិត ក្រោម ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជាដើម​។

​សម្តេច​សូម​អំពាវនាវ​ដល់​ពល​រដ្ឋ​ទូទាំងប្រទេស​និង​ដោយឡែក​នៅ​ខេត្តពោធិ៍សាត់​មេត្តា​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​នានា​ដែល​បានចែង​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​លោក​អូ​ណាក់​យ៉ុង​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ពេញ​សមត្ថភាព​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​និង​។​

លោក​ដេ​វិត​ណាត់​មែន​អគ្គនាយក​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ដែល​បានផ្តល់​នូវ​រនាំង​សុ​វត្តិភាព​ចំនួន​២០០​សម្រាប់​សាលារៀន​ចំនួន​៥០​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​និង​លេខ​៦​និង​មួកសុវត្ថិភាព​ចំនួន​១.៥០០​សម្រាប់​អ្នកចូលរួម​ព្រមទាំង​បាន​បង្សុកូល​រាប់​បាត​ដល់​ព្រះសង្ឃ​ឧទ្ទិស​ជូន​ដល់​ជនរងគ្រោះ​ដែល​ស្លាប់ ដោយ គ្រោះថ្នាក់​ចរាចរណ៍​នោះ​៕S/