​សម្តេច​ក្រឡាហោម​សខេង​សរសើរ​ប៉ូលិស​ចរាចរណ៍​ធ្វើការ​ទាំង​កណ្តាល​ថ្ងៃ​កណ្តាល​ភ្លៀង​

516
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​កោតសរសើរ​មន្ត្រីនគរបាល​ចរាចរណ៍​ដែល​បាន​បំពេញការងារ​របស់ខ្លួន​ទាំងយប់​ទាំង​ថ្ងៃ​នៅ​កណ្តាល​ថ្ងៃ កណ្តាល​ភ្លៀង​បាន​យ៉ាង​ល្អប្រសើរ​។​

​ការ​ថ្លែង​សរសើរ​របស់​សម្តេច​ក្រឡាហោម​សខេង​បាន​ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​អគារ​ស្នាក់នៅ​កម្ពស់​៥​ជាន់ និង​សមិទ្ធផល​នានា​របស់​បណ្ឌិត្យសភា​ន​គ​របាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា​ឆ្នាំ​២០១៩​នៅ​សាលា​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​នៅ​ភូមិ​ស្តៅ​កន្លែង​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា “​កន្លងមកនេះ មន្ត្រីនគរបាល​របស់​យើង​បាន​ធ្វ​ពលី​កម្ម​ច្រើនណាស់ ទាំងយប់​ទាំង​ថ្ងៃ ដូចជា​មន្ត្រី​ចរាចរណ៍ ទាំង​ភ្លៀង ទាំង​ពេល​ថ្ងៃ ពេលយប់​ជាដើម គឺ​បាន​បំពេញការងារ​បាន​យ៉ាង​ល្អប្រសើរ​”៕S/​