​សម្តេច​ក្រឡាហោម​សខេង​!​បញ្ហា​គ្រឿងញៀន​-​ចរាចរណ៍​គឺ​នៅតែ​ជា​ករណី​ក្តៅ​

199
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា​បញ្ហា​គ្រឿងញៀន​និង​បញ្ហា​ចរាចរណ៍​គឺ​នៅតែ​ជា​ករណី​ក្តៅ​បំផុត​។​ដែល​ត្រូវ​រួមគ្នា​ទប់ស្កាត់​និង​ដោះស្រាយ​ខណៈ​បញ្ហា​ទាំងពីរ​នេះ​នៅតែ​កើតឡើង​គួរឱ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សំណាក់​រាជរដ្ឋាភិបាល​។ ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធីបុណ្យ​ឆ្លង​សមិទ្ធផល​នានា នៅ​វត្ត​ឥន្ទ​មុនី ហៅ​វត្ត​ព្រៃ​ជ្រាំង ស្ថិតក្នុង​ភូមិ​ព្រៃ​ជ្រាំង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៩​។​

​សម្តេច​ក្រឡាហោម​សខេង​បាន​បន្តទៀតថា​បញ្ហា​ដែល​ធ្វើឱ្យមាន​ការព្រួយបារម្ភ​ខ្លាំង​បំផុត​នៅក្នុង​សង្គម​នាពេលនេះ​គឺ​ទី​១.​បញ្ហា​គ្រឿងញៀន​វា​នៅតែ​រាតត្បាត​តាម​ភូមិ​ឬ​តំបន់​នៅឡើយ​។​បើទោះបីជា​សមត្ថ​ច្ច​កិច្ច​ជំនាញ​ធ្វើការ​បង្ក្រាប​បានជា​បន្ត​បន្ទាប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ក៏ដោយ​នោះ​។​នៅក្នុង​ឆ្នាំ​២០១៩​នេះ​សមត្ថកិច្ច​បាន​ចាប់​ករណី​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​បាន​ច្រើន​ជា​បន្តបន្ទាប់​ដែល​អាច​និយាយបានថា រហូតមកដល់​ពេលនេះ គឺ ប្រហែល​មួយ​តោន​ហើយ​។​

​ប៉ុន្តែ​ករណី​ធំៗ​ក៏​ចាប់​បានតែ​ករណី​តូចៗ​នៅតែមាន​បន្ត​ដោយសារតែ​មានការ​ឃុបឃិត​និង​លួចលាក់​ដែល​ធ្វើ​ឲ្យ​យើង​នៅមាន​ការព្រួយបារម្ភ​។ ទី​២. គឺជា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ករណីនេះ បានធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ក្នុង​មួយថ្ងៃ​ប្រាំ​នាក់​ហើយ​ការស្លាប់​នេះ​គឺ​វា​សាហាវ​ជាង​ការធ្វើ​សង្គ្រាម​ទៅទៀត​ដោយសារតែ​ការមិន​គោរ​នូវ​ច្បាប់​ចរាចរណ៍​និង​ការបើកបរ​មិន​អា​ធ្យា​ស្រ័យ​ដល់​គ្នា​និង​គ្នា​។​សម្តេច​បាន​បន្ថែមទៀត​ថា​រហូតដល់​ចុងឆ្នាំ​២០១៩​នេះ​មាន​អ្នកស្លាប់​ដោយសារ​ចរាចរណ៍​មាន​ជំ​នួន​១៦០០​នាក់​ហើយ​និង​រងរបួស​រាប់ពាន់​អ្នក​ផ្សេងទៀត​។​

​ជាមួយគ្នានេះ​សម្តេច​ក្រឡាហោម​សខេង​បានធ្វើការ​អំពាវនាវ​ដ​ល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​រួមទាំង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមគ្នា​ទប់ស្កាត់​និង​ដោះស្រាយ​បញ្ហា​ទាំងពីរ​ខាងលើនេះ​បន្ថែមទៀត ដើម្បី​ភាពរុងរឿង​សង្គម​និង​ប្រទេសជាតិ​ទាំងមូល​។​បញ្ហា​នេះ​គឺ​មិនមែន​តែ​ភាគី​សមត្ថកិច្ច​តែមួយ​អាច​ដោះ ស្រាយ​បាន​នោះទេ គឺ​ត្រូវមាន​កិច្ចសហការ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​សាច់ញាតិ​ជា ឱ​ពុក​ម្តាយ​របស់​កូន​ជាតា​ជា​យាយ​របស់​ចៅ​ចូលរួម​អប់រំ​។​

​ណែនាំ​ពួកគេ​ផង​ទើប​អាចទៅរួច​ហើយ​មួយវិញទៀត​ត្រូវតែ​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​និង​ត្រូវតែ​គោរព​នូវ​ច្បាប់​ចរាចរណ៍​ទើប​ក្រុមគ្រួសារ​យើង​សង្គម​យើង​ប្រទេស​យើង​មាន​ភាពសុខសាន្ត​និង​ការរីកចំរើន​ខ្លាំងក្លា​បន្ថែមទៀត​៕S/

​រូប​ថ​តៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​