​សម្តេច​ក្រឡាហោម អញ្ជើញ​ចុះ​ពិនិត្យ​ប្រព័ន្ធធារាសាស្ត្រ​ស្រែប្រាំង​នៅ​ខេត្តព្រៃវែង​

416
ចែករម្លែក
  • 244
    Shares

ដោយ​៖​ចាន់ថន​/​ព្រៃវែង​៖​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែមីនា ឆ្នាំ​២០៩ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជិត​២៥០​នាក់ ដែល​ពុល​នំ​បញ្ចុក និង​កំពុង​មក​សម្រាក​ព្យាបាល​នៅ​ពេទ្យ​បង្អែក​ស្រុក​ព្រះស្តេច​ចំនួន​៧២​នាក់​។
​ការពុល​នំ​បញ្ចុក​នេះ​គឺ​បន្ទាប់ពី​ពួកគាត់​បាន​ទៅ​ចូលរួម​នៅក្នុង​កម្មវិធី​បុណ្យសព​៧​ថ្ងៃ របស់​អ្នកស្រុក នៅក្នុង​ភូមិ​ថ្កោល ឃុំ​បឹង​ដោល ស្រុក​ព្រះស្តេច​។

​បន្ទាប់មក​សម្ដេច​ក្រឡា​ហោម បាន​អញ្ជើញ​ទៅពិនិត្យ​ការស្ដារ​ប្រឡាយ​នៅ ឃុំ​បន្ទាយ​ចក្រី ដែលមាន​ប្រវែង ២៥ គីឡូម៉ែត្រ សាងសង់​រួច​ចំនួន ២១.៦០០ ម៉ែត្រ ។​បន្ត​សាងសង់​ឆ្នាំ ២០១៩ នេះ​បាន​ប្រវែង ៣.៤០០​ម៉ែត្រ និង​ប្រឡាយ​រង​ចំនួន ២.៦០០ ម៉ែត្រ​។លោក ជុំ សុ​ភី ប្រធាន​មន្ទីរ ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា នេះ​ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​ផ្តល់អោយ​តាមរយៈ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។​​

អនុវត្តន៍​ស្តា​ប្រឡាយ​នេះ​ឱ្យបាន​រួចរាល់​ជា​ស្ថាពរ នៅពេល​ខាងមុខ ដើម្បី​ជួ​យស​ម្រូ​ល​ក្នុង​ស្រោចស្រប់​ស្រូវ​របស់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ព្រះស្តេច​នេះ​។​សម្តេច​អញ្ជើញ​មក​ពិនិត្យ​ស្រូវប្រាំង និង​ប្រឡាយ​បង្ហូ​ទឹក របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​អង្គរ​រាជ្យ និង​ឃុំ​សេនា​រាជ​ឧត្ដម​។​

​ក្រោយ​ពិនិត្យ​នៅ​តំបន់​នោះ​រួចមក សម្តេច​ក្រឡាហោម ស ខេង ក៏បាន​អញ្ជើញ​ទៅពិនិត្យ​ស្ថានីយ៍ បូមទឹក​ម្តេច​ហ៊ុនសែន ទី​៥០​នៅក្នុង​ឃុំ​ក្រាំងស្វាយ​ដែលមាន​កម្លាំង​ផលិត​ក្នុង​មួយ​ម៉ោង​គឺ ៩.០០០ ម៉ែត្រ​គីប​។​ក្នុងនោះ​សម្តេច​បាន​អញ្ជើញ​ទៅពិនិត្យ​ស្រូវប្រាំង​និង​ស្ថានីយ៍​បូមទឹក​នៅក្នុង​ឃុំ​ធា​យ​ស្រុក​បាភ្នំ​ខេត្តព្រៃវែង​និង​នៅ​រសៀល​ថ្ងៃ​ដដែល​សម្តេច​បាន​បន្តដំណើ​ទៅពិនិត្យ​ស្ថានីយ៍​បូមទឹក​នៅ​ស្រុក​ពារាំង​ទៀតផង​៕S/​