​សម្តេច​តេ​ជោ​ជូនពរ​បងប្អូន​ខ្មែរ​ខ្សែស្រឡាយ​ចិន​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន ​ ​

161
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​២២ខែមករាឆ្នាំ​២០២០​នេះ​បាន​បង្ហោះ​សារ​ជូនពរ​ដល់បងប្អូន ខ្មែរ​-​ចិន និង​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​ចម្រុងចម្រើន​និង​ទទួលបាន​លាភ​សំណាង​និង​ហេង​ហេង​គ្រប់ៗ​គ្នា​ខណៈ​សល់​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ថ្ងៃ​សែន ចូលឆ្នាំ​ចិន​នឹង​ចូល​មកដល់​។​ជា មួយគ្នានេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​សូម​ចៀសវាង​កុំ​នាំ​បញ្ហា​ដល់​ខ្លួន​ដោយសារ​ការសប្បាយភ្លេច​គិត​មិនបានប្រុងប្រយ័ត្ន​ជាពិសេស​ក្នុង​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​ខាងមុខនេះ​ដូចជា​ពេល​ស្រវឹងស្រា​កុំ​បើកបរ​ព្រោះ​អាច​ជួប​គ្រោះថ្នាក់​ជាយថាហេតុ ។​

​សម្តេច​តេ​ជោ​ក៏​មិនបាន​ភ្លេច​ពាក្យ «​អរគុណ​សន្តិភាព​»ផងដែរ​ព្រោះ​ដោយសារតែ​សន្តិភាព​នេះហើយ​ទើប​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យទានប្រកប ដោយ​ភាពសប្បាយ​រីករាយ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​ក្នុង​Facebook​ថា «​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​?​នៅសល់តែ​២​ថ្ងៃ​ទៀត​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​នឹង​មកដល់​។មួយឆ្នាំៗ​ពិតជា​លឿន​មែ នហើយ​មិនយូរប៉ុន្មាន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ក៏​នឹង​មកដល់​ទៀត​នៅ​ខែមេសា​ខាងមុខ ​។ ​សព្វថ្ងៃនេះ​បងប្អូន​ខ្សែស្រឡាយ​កាត់​ចិន​ក៏មាន​កាន់តែច្រើន​ហើយបងប្អូន​មាន​ជីវភាព​រស់នៅ​កាន់តែ​ធូរធារ​ផងដែរ ។ តាម​ធម្មតា​ឲ្យ​តែ​ចូលឆ្នាំ​ចិន​ម្តងៗ​គឺ​បាន​សប្បាយ​ដល់​បងប្អូន​ខ្មែរ​ផងដែរ​ដូច​ពាក្យ​កំពុង​ពេញនិយម​និយាយថា“​ចូលឆ្នាំ​ចិន ស្រវឹង​ខ្មែរ​”។​តែ​សូម​ចៀស វាង​កុំ​នាំ​បញ្ហា​ដល់​ខ្លួន​ដោយសារ​ការសប្បាយ​ភ្លេច​គិត​មិនបាន​ប្រុងប្រយ័ត្ន​ជាពិសេស​ក្នុង​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​ខាងមុខនេះ ។ សូម​ជូនពរ​បងប្អូន​ខ្មែរ​-​ចិន​និង​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​ចម្រុងចម្រើន​និង​ទទួលបាន​លាភ​សំណាង​និង​ហេង​ហេង​គ្រប់ៗ​គ្នា​ក្នុងឱកាស​ចូលឆ្នាំ​ចិន​ខាងមុខនេះ​។ អរគុណ​សន្តិភាព​» ។​

​នៅ​កម្ពុ​ជាមាន​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន​ត្រូវបាន​បង្កើត​ដោយ​សមាគម​ផ្សេងៗ​ចំនួន​១៤០​សមាគម​រួមមាន​សមាគមន​ចិន​និកាយ​ទាំង​៥(​សមាគម​ចិន​ទៀជីវ​,​សមា គម​ចិន​កន្តាំង សមាគម​ចិន​ខិ​, សមាគម​ចិន​ហាយ​ណាន​, សមាគម​ចិន​ហុកគៀន​) និង សមា គម​ត្រ​គោល​ទាំង​១៣ សាខាសមាគម​ខ្មែរ​ចិន​នៅ​២៥​ខេត្ត​ក្រុង​និង សាលារៀន​ចិន​នៅ​ទូរ​ទាំង​ប្រទេស​កម្ពុជា​ចំនួន​៥០​គ្រឹះស្ថាន​(​មាន​សិស្ស​កំពុង​សិក្សា​ភាសា​ចិន​ចំនួន​ជាង​៥​ម៉ឺន​នាក់​) ។​
​ ​
​បច្ចុប្បន្ននេះ​នៅក្នុង​ទីក្រុង​ធំៗ​លើ​ពិភពលោក​ក៏មាន​សមាគម​ខ្មែរចិន​ជាង​១០ សមា គម​ទៀត​ដូចជា​៖ នៅ​ទី​ក្រុម​ម៉ុងរ៉េអាល តូ​រ៉ុ​ន​តូ អូ​តា​វ៉ា និងវ៉ាន​កូ​វើ​រនៃ​ប្រទេសកាណាដា​, ទីក្រុង​ឡុ​សអាន់​ហ្សឺ​លេស ញ៉ូ​វ​យ៉​ក,​ប៉ុ​ស្តុ​ន ,​ស៊ីកា​ហ្គោ​និង​ស៊ី​អៃ​ថ​ល​នៃ​សហរដ្ឋអាមេរិក​,​ទី ក្រុងប៉ា​រី​ប្រទេស​បារាំង​, ទីក្រុង​ឡុង​ប្រទេស​អង់គ្លេស​,​ទីក្រុង ហ្វ្រេ​ង្គ​ហ្វ​ដ​នៃ​ប្រទេស​អាលឺម៉ង់​, ទីក្រុង​មែ​ល​ប៊​ន​និង​ស៊ីដនី​នៃ​ប្រទេស​អូស្ត្រាលី​, ទីក្រុង​អូកឡែន នៃ​ប្រទេស​ណូ​វែ​សេ​ឡង់​ព្រមទាំង​ទីក្រុង​ហុងកុង ។​
​ ​
​បច្ចុប្បន្ន​បងប្អូន​ខ្មែរ​ចិន​អាណិកជន​ចិន​នៅ​កម្ពុ​ជាមាន​ចំនួន​ប្រមាណ​ជាង ១ លាន​នាក់​ក្នុងនោះ​កូនចៅ​ចិន​ដែលមាន​កំណើត​នៅក្នុង​ប្រទេស​ខ្មែរ​ប្រមាណ​ជាង ៨ សែន​នាក់​ជនជាតិ​ចិន​ដែល​មកពី​ចិន ហុងកុង ម៉ា​កាវ និង តៃវ៉ាន់​មាន​ចំនួន​ប្រមាណ​ជាង​២​សែន​នាក់ ។​
​ ​
​សមាគម​ខ្មែរ​ចិន​នៅ​កម្ពុជា​បាន​បង្កើតឡើង​នៅ​ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ១៩៩០ ដែល​នៅ​គ្រា​ដំបូង​មាន​លោក តាវ លាង​ស្រ៊ី​ន ជា​ប្រធាន និង សមាជិកសមាគម​ខ្មែរ ចិន​ចំនួន ១១ នាក់​៕