​សម្តេច​តេ​ជោ​ជំរុញ​ឲ្យ​តុលាការ​ព​ន្លឿ​ន​ការកាត់ក្តី​ទាក់ទង​និង​សហជីព ដើម្បី​បិទ​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៨​នេះ​

588
ចែករម្លែក

កណ្តាល​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅតែ​បន្ត​ជំរុញ​ឲ្យ​តុលាការ​ព​ន្លឿ​ន​កា​រសើប​អង្កេត​និង​ដំណើរ ការកាត់ក្តី​ចំពោះ​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​សហជីព​ដែល​ជាប់​ពាក់ព័ន្ធ​ពាក្យបណ្តឹង​នៅ​តុលាការ​ឲ្យ​បាន​ចប់ស​ព្ធ​គ្រប់​នៅក្នុង​ឆ្នាំ ២០១៨ នេះ កុំ​ឲ្យ​មាន​បន្តទៅ​ឆ្នាំ ២០១៩ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​បែបនេះ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជា​កម្មករ និយោជិត​ប្រមាណ​ជាង ១៧.០០០ នាក់​នៅ​ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល​នា​ព្រឹក​ថ្ងៃទី ២៨ ខែវិច្ឆិកា​នេះ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​ឲ្យ​សហជីព​ទាំងឡាយ​ដែល​ជាប់​ពាក្យបណ្ដឹង​នៅ​តុលា​ការសុំ​បញ្ជូន​ពាក្យបណ្ដឹង​ទាំងនោះ​ទៅកាន់ ក្រសួង​ការងា និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​កាត់សេចក្តី​ឲ្យ​បាន​ឆាប់រហ័ស​។ ព្រោះ​រឿង​ខ្លះ​គឺ​តុលាការ​គេ​មិនចាត់ការ ។

សម្តេច​តេ​ជោ​បន្តថា​បន្ទាប់ពី​មានការ​ស្នើសុំ​ពី​ក្រសួងយុត្តិធម៌​ទៅ បច្ចុប្បន្ន​តុលាការ​កំពុងតែ​ព​ន្លឿ​ន​ការធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​សំណុំរឿង ទាំងនោះ​ដើម្បី​បិទ​បញ្ចប់​នូវ​សំណុំរឿង​ទាំងឡាយ​ដើម្បី​ឲ្យ​មេ​សហជីព​មួយចំនួន​ធ្វើការ​របស់ខ្លួន​ដោយ​សេរីភាព ។ សម្តេច​ចាត់ទុកថា​នេះ ជាការ​ធានា​នូវ​សិទ្ធិសេរីភាព និង​សិទ្ធិ​ការងារ​របស់​សហជីព​និង​កម្មករ​ផងដែរ​។

​ជាមួយគ្នានេះ​សម្តេច​តេ​ជោ​ហ៊ុន សែន ក៏បាន​អំពាវ​ឲ្យ​ទាំងអស់គ្នា​គោរព​ច្បាប់​ទាំង​សហជីព ទាំង​ម្ចាស់​រោងចក្រ ទាំង​កម្មករ​សូម​គោរព​ច្បាប់ ទាំងអស់គ្នា ។ សម្តេច​បន្តថា​សូម​បិទ​បញ្ចប់​សំណុំ​រឿងនេះ​នៅ​ចុងឆ្នាំ ២០១៨ នេះ​តែម្តងទៅ កុំអោយ​មាន​សំណុំរឿង​បែបនេះ​មាននៅ​ក្នុង​ឆ្នាំ ២០១៩ បន្តទៀត ៕