​សម្តេច​តេ​ជោ​ត្រូវបាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ជាថ្មី​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​

212
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១៩​ខែ តុលា​នេះ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​អញ្ជើញ​ទៅ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ជាថ្មី​របសប្រធានា ធិបតី​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃទី​២០ ខែ តុលា​ឆ្នាំ ២០១៩ ។ បើតាម​លោក ស្រ៊ី ថាមរុង្គ​រដ្ឋ​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​ប្រតិភូ​នឹង​អញ្ជើញ​ទៅ ដល់​ទីក្រុង​ហ្សា​កា តា​នៅ​ម៉ោង​៦៖៣០​នាទី​ល្ងាច​នេះ ។​

​នៅ​ព្រឹកស្អែក​ម៉ោង​ប្រមាណ ១០ ព្រឹក​ថ្ងៃទី ២០ ខែតុលា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ចូលជួប​សំដែង​ការគួរ​សមនិង​ជូនពរ​លោក ប្រធានាធិបតី​ឥណ្ឌូនេស៊ី​នៅ​វិមាន​ប្រធានាធិបតី​នាទី​ក្រុង​ហ្សា​ការ​តា​។​នៅ​ម៉ោង១៖៣០នាទី​ពិធី​ស្បថ​ចូលកាន់​តំណែង​ចាប់ផ្តើម​និង​បន្ត​រហូតដល់​ម៉ោង៦ល្ងាចនៅ​វិមាន​រដ្ឋសភា​ឥណ្ឌូនេស៊ី ។ បន្ទាប់មក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​ប្រតិភូ​អញ្ជើញ​មាតុភូមិនិវត្តន៍​មកកាន់​មាតុភូមិ​វិញ ។

​ឥស្ស​ជន​ដែល​ចូល​ស្បថ​កាន់តំណែង​សំខាន់ៗ​នេះ​រួមមាន​លោក ចូ​កូ វី​ដូ​ដូ (Joko Widodo)​ជា​ប្រធានាធិបតី​និង​លោក ម៉ា​រូ​ហ្វ អា​ម៉ី​ន (Ma’ruf Amin) ជា​អនុ​ប្រធានា ធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ។ ពិធី​នេះ​មានការ​ចូលរួម​របស់​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​និង​តំណាង​ប្រទេស​សមាជិក​អាស៊ាន​ឯទៀត​ក៏​នឹង មាន​វត្តមាន​នៅក្នុង​ពិធី​នោះ​ផងដែរ​។​

​អញ្ជើញ​អមដំណើរ​លោកនាយករ​ដ្ឋ​មន្ដ្រី ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​ខាងលើនេះ រួមមាន​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និងសហប្រតិបត្តិការ​អន្តរជាតិ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ព្រមទាំង​ឥស្សរៈជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​មួយ ចំនួន​ផងដែរ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​នឹង​ជួប​ដោយឡែក​ជាមួយ​លោក ចូ​កូ វី​ដូ​ដូ ដើម្បី​ជូនពរជ័យ​ដល់​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ហើយ​និង​ធ្វើការ​ផ្លាស់ប្តូរ​យោបល់ អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​និង​ពហុភាគី​និង​បញ្ហា​នានា​ដែលមាន​ការចាប់អារម្មណ៍​ដូចគ្នា​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​គូសបញ្ជាក់ថា​ការអញ្ជើញ​ចូលរួម​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​និង​ឥស្សរជន​អាស៊ាន​ផ្សេងៗ​ទៀត​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំ ណែ​ង​ថ្មី​ជា​ផ្លូវការ​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ឆ្លុះបញ្ចាំង​ពី​ស្មារតី​សាមគ្គីភាព​និង​មិត្តភាព​ក្នុងចំណោម​ប្រជាជាតិ​អាស៊ាន​។​

​សូមបញ្ជាក់ថា​លោក ចូ​កូ វី​ដូ​ដូ ( Joko Widodo) ទទួលបាន​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ ទី​១៧ ខែមេសា​២០១៩​កន្លងទៅ ។ លោក Joko Widodo នឹង​បន្ត​កាន់តំណែង​ជា​ប្រធានាធិបតី​ឥ​ណ្ឌ​ណេ​ស៊ី​សម្រាប់​អាណត្តិ​ទី​២​ជាប់ៗ​គ្នា (២០១៩ -២០២៤)​។​

​លោក ចូ​កូ វី​ដូ​ដូ មុននឹង​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​លោក​ជា​អតីត​អភិបាលក្រុង​ចា​កាតា។លោក​ត្រូវបាន​មើលឃើញថា​ជា​មេដឹកនាំ​ម្នាក់​ដែល​ជាប់ឆ្នោត តាមរយៈ​ការបោះ ឆ្នោត​មួយ​ដោយ​ភាពត្រឹមត្រូវ​និង​តម្លាភាព​។ ប៉ុន្ដែ​គូរ​ប្រជែង​ដ៏​ខ្លាំង​បំផុត​នៅក្នុង​ការបោះឆ្នោត​អាណត្តិ​មុន​គឺ​កូនប្រុស​ប្រសារ​ម្នាក់​របស់ លោក ស៊ូ​ហា​តូ គឺ ប្រា​បូ​វូ សូ​បៀ​ន​តូ ៕​