​សម្តេច​តេ​ជោ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ជាតិ​សភា​បង់​ក្លា​ដេ​ស

156
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​២០​ខែវិច្ឆិកា​នេះ​បានទទួល​ជួប​សវនាការ​ជាមួយ​លោកស្រី សារី​ន សា​មីន ចូ​ឌូ​រី (Shirin Sharmin Chaudhury) ប្រធានសភា​បង់​ក្លា​ដែ​ស​នៅ​វិមាន​សន្តិភាព​។​

​តាម​ប្រសាសន៍​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​លោកស្រី Shirin Sharmin Chaudhury បាន​អរគុណ​សម្ដេច​ដែលបាន​អញ្ជើញ​ប្រតិភូ​សភា​បង់​ក្លា​ដេ​ស​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ប្រទេស​កម្ពុជា​។​លោកស្រី​បាន​មានប្រសាសន៍​អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាងបង់​ក្លា​ដេ​ស​និង​កម្ពុជា​ដែលមាន​ការអភិវឌ្ឍ​ទៅ មុខ​យ៉ាង​ល្អជា​ពិសេស​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ដែល​បានរៀបចំ​កិច្ចប្រជុំ​ដោយ​ជោគជ័យ​ជា​ពិ​សេស​ការជំរុញ​យន្តការ​នៃ​កិច្ចប្រជុំ​ដែលមាន​សារៈសំខាន់​ដល់​ការពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ។​

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​ដល់​គណៈប្រតិភូ​របស់​បង់​ក្លា​ដេ​សបាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នៅ​កម្ពុជា​ដែល​ធ្វើ​ឲ្យ​កិច្ចប្រជុំ​ទទួលបាន​ជោគជ័យ​ហើយ​សម្តេច​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​ត្រូវតែ​រក​មធ្យោបាយ​ធ្វើយ៉ាងណា​ជំរុញ​យន្តការ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​នេះ​ដោយ​គាំទ្រ​គ្នាទៅវិញទៅមក​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាង​មុន​។​

​សម្ដេច​តេ​ជោ​ក៏បាន​បញ្ជាក់ថា​ប្រទេស​ទាំងពីរ​បានរួម​ចំណែក​ក្នុងការ​ចូលរួម​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី។​សម្តេច​គូសបញ្ជាក់​ផងដែរ​ថា​ប្រទេសនៅ​អាស៊ី​ប៉ាស៊ីហ្វិក​គួរ តែធ្វើយ៉ាងណា​សហការគ្នា​ចូលរួមចំណែក​ក្នុងការ​ពង្រឹង​កិច្ចការ​ពហុភាគី​ក្នុង​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​បច្ចុប្បន្នមាន​និន្នាការ​ទៅរក​ឯកតោភាគី​។

​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គាសម្ដេច​ក៏បាន​ស្នើ​ឲ្យ​លោកស្រី​ប្រធាន​សភា ជាតិ​បង់​ក្លា​ដេ​ស​រាយការណ៍ជូន​លោកស្រី​នាយករដ្ឋមន្ត្រី​បង់​ក្លាដេ​ស​ថា​តាម​ការស្នើសុំ​ពី មុនមក​គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន កំពុងធ្វើការ​ជាមួយ​បណ្តា​ប្រទេស​ដែលជា​សមាជិក​នៃ​យន្តការ​កិច្ចសហប្រតិបត្តិការ​នេះ​ព្រោះបង់​ក្លា​ដេ​ស​ចង់​ក្លាយជា​សមាជិក​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា​នេះ​៕