​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ទៅដល់​ទីក្រុង​តូ​ក្យូ​ប្រកបដោយ​សុ​វត្តិភាព​កាលពី​ល្ងាច​ថ្ងៃទី ៦ ខែតុលា

783
ចែករម្លែក

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង គ​ណះ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជា​បាន​អញ្ជើញ​ទៅដល់​ទីក្រុង​តូ​ក្យូ​ប្រកបដោយ​សុ​វត្តិភាដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី ១០ពីថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​១០​តុលា ។ យន្តហោះ​ពិសេស​របស់​ព្រះ រាជាណាចក្រ​កម្ពុជា​ជើងហោះហើរ​លេខ០០១  បានធ្វើការ​ចុះចត​នៅអាកាសយានដ្ឋាន​អន្តរជាតិហា​ណេ​ដាទីក្រុង​តូ​ក្យូ​កាលពី​វេលា​ម៉ោង១៧​និង​៤០​នាទី ម៉ោង​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ។

វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គ​ណះ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍ យ៉ាង​កក់ក្តៅ​បំផុត​ពី លោក ស៊ុយ​សូ​គី ណូរី​កា​ស៊ុ អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន , លោក​ឯកអគ្គរាជទូត​វិសាមញ​និង​ពេញ​សមត្ថភាព​របស់ ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ,​លោក​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន ព្រមទាំង​វត្តមាន​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល ជប៉ុន និង កម្ពុជា​ជាច្រើនរូប​។

​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​តូ​ក្យូ​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី ជប៉ុន និង ទទួល​ជំនួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​លោក ម៉ាសា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មូរ៉ា (Masahiro IMAMURA)​ប្រធាន​សមាគម មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា,​លោក ហ៊ី​រ៉ូ​យូគី អ៉ី​ស៊ី​ហ្គេ (Hiroyuki Ishige) ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​JETRO , លោក ហ្វ៊ូមី​អាគី តាកាហាស៊ី (Fumiaki Takahashi) អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​ជប៉ុន​-​ក​ម្ព​ជា​,​លោក ណូ​ប៊ូ​អាគី គី​តា​ម៉ូ​រី (Nobuaki Kitamori)​តំណាង​ក្រុមហ៊ុន​មី​ស៊ុ​អ៊ី (Mitsui Co., Ltd) និង លោក យូ​ស៊ី​ហ៉ី​សា កៃ​នុ​ម៉ា (Yoshihisa Kainuma)​តំណាង ក្រុមហ៊ុន​មី​នេ​ប៊ែ​រ (Minebea Cambodia Co., Ltd) ។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​អញ្ជើញ​ទស្សនកិច្ច​តំបន់ឧស្សាហកម្ម​សំខាន់ៗ​ចំនួន​ពីរ របស់​ជប៉ុន​ផងដែរ​រួមមាន កំពង់ផែ​កុង​តឺ​ណឺ​រ​នៅ​ទី ក្រុង​យូ​កូ​ហា​ម៉ា (Yokohama) និង មជ្ឈមណ្ឌល​សំអាត​ទឹក​អា​រី​យ៉ា​កេ (Ariake) ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នឹង​ឆ្លៀតឱកាស​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍និងនិស្សិត​កម្ពុជា​ដែល​កំពុង ​រស់នៅ​និង​សិក្សា​នៅ ក្នុងប្រទេស​ជប៉ុន​មុន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី១០នៅ​ថ្ងៃទី​៩ តុលា ដែល​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ ជប៉ុន និង​ធ្វើការ​ពិភាក្សា​និង​អនុម័ត​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី​សំដៅ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់លើកកម្ពស់​សុខមាលភាព​ប្រជាជន​និង​ការពារ បរិស្ថាន ។ យុទ្ធសាស្ត្រ​នេះ​ផ្តោត​សារៈសំខា ន់​លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​មេគង្គនិង ប្រទេស​សមាជិក ​អាស៊ាន​ផ្សេងទៀត ៕