​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ចូលរួម​ពិធី​លៀង​សាយភោជន៍​រៀបចំ​ដោយ​លោក យ៉ូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូ​ន​ស៊ី​

240

​ភ្នំពេញ​៖​នៅ​រាត្រី​ថ្ងៃទី ១១ ខែ តុលា​នេះ លោក យ៉ូ​កូ វី​ដូ​ដូ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី បាន​ប្រារព្វ​ពិធី​លៀង​សាយភោជន៍​ ជូន​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល   និង​ថ្នាក់ដឹកនាំ​អាស៊ាន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អគ្គលេខាធិការ​អាស៊ាន ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង ធនាគារពិភពលោក ដែល​បាន​អញ្ជើញ​ចូលរួម​វេទិកា​នៃ​ជំនួប​ថ្នាក់ដឹកនាំ​កំពូល​អាស៊ាន​,​កិច្ចប្រជុំ​កំពូល​ប្រចាំ ឆ្នាំ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង ធនាគារពិភពលោក (World Bank) ឆ្នាំ ២០១៨ នៅ​កោះ​បាលី សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​។នេះបើ​យោងតាម​ការ​ផ្តល់ព័ត៌មាន​ពី​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា ។​

​ថ្លែង​សុន្ទរកថា​នៅក្នុង​ពិធី​លៀង​សាយភោជន៍​នោះ​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី យ៉ូ​កូ វី​ដូ​ដូ មានប្រសាសន៍​សំ ដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ជូន​ចំ ពោះ​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អគ្គលេខាធិការ​អាស៊ាន ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង ធនាគារពិភពលោក ដែល​បាន​ចំណាយ​នូវ​ពេលវេលា​ដ៏​មានតម្លៃ​បំផុត​ឆ្លើយតប​តាម​អញ្ជើញ​របស់លោក​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារ សំខាន់បំផុត​នេះ ។ លោក​ប្រធានាធិបតី​បន្តថា​យើង​ពិតជា​មានការ​រីករាយ​ចំពោះ​កិច្ចប្រជុំ​របស់​យើង​ក្នុង​ឆ្នាំ​២០១៨​នេះ​ដែល​វិវត្តន៍​ទៅ​ស្របពេល ដែល​ពិភពលោក​កំពុងធ្វើការ​ដោះស្រាយ​នូវ​បញ្ហា​មួយចំនួន ដែល​យើង​និង​រួមគ្នា​ពិភាក្សា​ដោះស្រាយ​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​មូលនិធិ​រូ​បិ យ​វត្ថុ​អន្តរជាតិ (IMF) និង​ធនាគារពិភពលោក (World Bank) ឆ្នាំ​២០១៨ នៅ​ថ្ងៃទី​១២ ខែ តុលា ៕