​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​ទាំងពីរ​អាស៊ាន​-​អូស្ត្រាលី

1030
ចែករម្លែក

ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី ១៤ វិច្ឆិកា ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ អាស៊ាន​- អូស្ត្រាលី​ក្នុង​ពិធី​ពិសារ​អាហារ​ការងារ​ពេលព្រឹក​។​ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក ស្កុ​ត ម៉ូ​សីស សុន (Scott Morrison)​ដែល​ទទួលបាន​ការជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី របស់​ប្រទេស​អូស្ត្រាលី​និង​ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ក្រៅ ផ្លូវការ​អាស៊ាន​-​អូស្ត្រាលី​នាពេលនេះ​។

​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ក៏បាន​ធ្វើការ​កត់សំគាល់​នូវ​លទ្ធផល​ជា​ផ្លែផ្កា នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ ស្ត្រាលី​កាលពី​ខែ​មិនា ឆ្នាំ ២០១៨ នៅ ទីក្រុង​ស៊ី​នី​ដែល​យើងទាំងអស់គ្នា​ត្រូវ​បន្ត​ជំរុញ​ការអនុវត្ត​ដោយ​ពេញលេញ​និង​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត ។ មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន និង អូ ស្ត្រា​លី​មាន​សេចក្តីរំភើប​ចំពោះ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​តំបន់​ទាំងពីរ​ដោយ​គិត​ត្រឹម​ឆ្នាំ ២០១៧ ទំហំ​ពាណិជ្ជកម្ម​អាស៊ាន ​និង អូស្ត្រាលី មាន ទំហំ ៥៩ប៊ី​លាន​ដុល្លា​អាមេរិកកើន​ជាង ១១,៧%ប្រៀបធៀប​និង​ឆ្នាំ២០១៦ ហើយ​ការវិនិយោគ​ដោយផ្ទាល់​របស់​អូស្ត្រាលី​មកកាន់​តំបន់​អាស៊ាន កើនឡើង​ប្រមាណ​៣៣,៤%​។ នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​អាស៊ាន​និង​អូស្ត្រាលី​បន្ត​ជំរុញ​និង​គាំទ្រ​បន្ថែមទៀត​តាមរយះ​ការលើកកម្ពស់​សកម្ម ភាព​នៃ​ការផ្សព្វផ្សាយ​ធុរកិច្ច​និង​ការពង្រឹង​ការតភ្ជាប់​រវាង​វិស័យ​ឯកជន​និង​ឯកជន​ក៏ដូចជា​វិស័យ​សា​ធា​រណះ​និង​ឯកជន​ដោយ​ផ្តោត​ជាពិសេស​លើស ហ​គ្រាស​ធុន​តូច​និង​មធ្យម​។ នៅក្នុង​កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​នោះដែរ​បណ្តា​មេដឹកនាំ​អាស៊ាន​ក៏បាន​ស្វាគមន៍​ចំពោះ​ការពង្រីក​ផែនការ​កូ​ឡំ​បូ​ថ្មី​របស់ អូស្ត្រាលី ដល់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ដើម្បី​លើកកម្ពស់​ថែមទៀត នូវ​ការតភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​ឲ្យ​កាន់តែ​ទូលំទូលាយ ដោយ​ជួយ​គាំទ្រ​ដល់​សិស្ស និស្សិត​អូស្ត្រាលី មក​សិក្សា​និង​អនុវត្ត​ការងារ​នៅក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើ​បទ​អន្តរាគមន៍​ក្នុង​កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន​-​អូស្ត្រាលី ដោយបាន​សង្កត់ធ្ងន់​ពី​សារសំខាន់​នៃ​ទំនាក់​ទំ​ន ង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​ទាំងពីរ​អាស៊ាន​-​អូស្ត្រាលី​ពិសេស​ការជំរុញ​កំណើនសេដ្ឋកិច្ច​ពាណិជ្ជក​ម្ម និង ការតភ្ជាប់​ពី​គ្រប់ផ្នែក​ទាំងអស់ រវាង​អាស៊ាន​និង​អូស្ត្រាលី ។ នៅក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​នោះដែរ​កិច្ច​ប្រជុំបាន​ឯកភាពគ្នា​ក្នុងការ​ឈានទៅ​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ប្រធាន កិច្ចប្រជុំ​ក្រៅផ្លូវការ​និង​ពិធី​ទទួលទាន​អាហារ​ការងារ​ពេលព្រឹក​នៃ​មេដឹកនាំ​អាស៊ាន​-​អូស្ត្រាលី ៕


#