​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ទទួលទាន​អាហារ​ពេលព្រឹក​ការងារ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម

168

ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៨​ធ្នូ​ដែលជា​ថ្ងៃទី​៣​និង​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ទទួលទាន​អាហារ​ពេលព្រឹក​ជាមួយ​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀត​ណា​។

ក្នុងជំនួប​អាហារ​ពេលព្រឹក​នោះដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ស្ថាប័ន​រដ្ឋសភា​វៀតណាម​ដែល​បាន ផ្តល់ជំនួយ​ដល់ក​សាង​ស្ថាប័ន​រដ្ឋសភា​កម្ពុជា​និង​ការផ្តល់​ជំនួយ​ដល់​ការសាងសង់​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​។
​ ​ ​
​ក្នុងជំនួប​អាហារ​ពេលព្រឹក​នោះដែរ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​វៀតណាម​ក៏បាន​ធ្វើការ​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​ក្នុង​ការបន្តពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ពហុភាគី​បញ្ហា​តំបន់​និង​អន្តរ ជាតិ​ដោយ​ធ្វើយ៉ាងណា​បន្ត​អនុវត្ត​នូវ​រាល់​កិច្ចព្រមព្រៀង​និង​អនុស្សារណៈដែល​ប្រទេស​យើង​ទាំង​ពីរបាន​ចុះហត្ថ លេខា​រួចមកហើយ​នោះ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ៕