​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ទៅដល់​ទីក្រុង​ប៉េកាំង​ប្រកបដោយ​សុ​វត្តិភាព​សម្រាប់​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ

532
ចែករម្លែក

.​ឯកសារ​សំខាន់ៗ​ចំនួន​៨ នឹងត្រូវ​ចុះហត្ថលេខា​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គ​ណះ​ប្រតិភូ​ជាន់ខ្ពស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​អញ្ជើញ​ទៅ ដល់​ទីក្រុង​ប៉េកាំង​ហើយ​កាលពី​វេលា​ម៉ោង​១៤:២០​នាទី​ម៉ោង​នៅ​ទីក្រុង​ប៉េកាំង​ត្រូវ​នឹង​ម៉ោង​១៣:២០​នាទី​ម៉ោង​ក្នុង​ប្រ​ទេ ស​កម្ពុជា​សម្រាប់​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយះពេល​៣​ថ្ងៃ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដែល​ផ្តល់​ឲ្យ​ដោ យ​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា ។​

​យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើការ​ចុះចត​ប្រកបដោយ​សុ​វត្តិភាព​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ប៉េកាំង​ក្រោម​វត្តមាន​នៃ​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​និង​រ៉ា​ក់ទា​ក់បំផុត​ពី​លោក ខុង សៀន​យ៉ូ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​,លោក វ៉ាង វិ​ន​ធៀន(Wang Wentian)ឯកអគ្គរដ្ឋទូត​វិសាមញនិងពេញ​សមត្ថភា ពនៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា,​លោកស្រី ខែ​ក កែ​ម៉ាលី ស៊ី​សូ​ដា ឯកអគ្គ​រាជ ទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​វត្តមាន លោក លោកស្រី​ជា​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​ចិន​និង​ឥស្សរជន​ការទូត កម្ពុជា​ប្រចាំ​ប្រទេស​ចិន​ជាច្រើនរូប​។

​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​គ​ណះ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅកាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​នៅពេលនេះ​គឺ​ឆ្លើយតប​តា ម​ការអញ្ជើញ​ពី​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​ដែល​នឹង​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃទី ២១ និង​ថ្ងៃទី ២២ មករា ។

​សម្រាប់​ដំណើ​រ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រយះពេល​៣​ថ្ងៃ​នៅ​ទីក្រុង​ប៉េកាំង​សម្តេច​តេ​ជោ​នាយ ករដ្ឋមន្ត្រី​និង​ជួបពិភាក្សា​ជាមួយ​បណ្តា​ថ្នាក់ដឹកនាំ​កំពូលៗរបស់​ប្រទេស​ចិន​ដូចជា​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង,​លោកនាយក​រដ្ឋមន្ត្រី លី ខឺ​ឈាង​,លោក​ប្រធានសភា​ប្រឹ ក្សា​នយោបាយ​ប្រជាជន​ចិន វ៉ាង យ៉ាង លោក​ប្រធាន​គ​ណះ​ក​ម្មា​ធិ​ការ​អចិ​ន្រៃ្ត​យ៍​នៃ​សភា​ប្រជាជន​ចិន សុង តាវ​, រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន ព្រមទាំង​បណ្តា​ក្រុមហ៊ុន​វិនិយោគ​ចិន​ជាច្រើន​ទៀត ។​

​គូ​បញ្ជាក់ដែរថា​នេះ​គឺជា​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ក្រៅប្រទេស​លើក​ទី ១ នៅ​ដើមឆ្នាំ ២០១៩ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ។ ឯកសារ​សំ ខាន់ៗ​ចំនួន​៨ គ្រោង​និង​ចុះហត្ថលេខា​នៅ​ចំពោះ​ប្រមុខ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា ចិន បន្ទាប់ ពី​បញ្ចប់​ជំនួប​ពិភាក្សា​ទ្វេភាគី​ដែ ល​ធ្វើឡើង​នៅ​ថ្ងៃទី ២២ ខែ មករា​ខាងមុខ ។ ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នេះ​ទៀតសោត​គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ កា​រលើ​វិស័យ​នយោបាយ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ និង ​ការទាក់ទាញ​អ្នកវិនិយោគ ទុនពី​ប្រទេស​ចិន​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​ជំរុញ​កំណើន​នៃ​ការ​អភិ វ​ឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ក្នុងប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត ៕BR