​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​បង្ហាញ​បំណង​បង្កើន​កិច្ចសហប្រតិ បត្តិការ​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​សហភាព​អឺ​រ៉ាស៊ី

660
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុ​ជានា​ល្ងាច​ថ្ងៃទី១៥ខែមិថុនានេះ​បាន​អញ្ជើញ​ជួបសំដែង​ការគួរសម​ជាមួយ​លោក Sooronbay Jeenbekov ប្រធានាធិបតី កៀ​គី​ស្ថាន​(Kyrgyzstan) ។​

​លោក​កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅក្នុង​ជំនួប​នោះ​ថា​៖​លោក Sooronbay Jeenbekov បា​នស​ម្ដែ ង​ការរីករាយ​ដែល​បាន​ជួប​សម្តេច​នៅក្នុង​កិច្ចប្រជុំ CICA ហើយ​លោក​បាន​មានប្រសាសន៍ថា លោក​ទទួលយក​ការអញ្ជើញ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ។

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​មាន​ប្រសា​ស៍​ថាស​ម្តេច​ពិតជា​រីករាយ​ដែល​បាន​ជួប​លោក​ប្រធានាធិបតី​នៅក្នុង​ប្រទេស​តាជី​គី​ស្ថាន ។ សម្ដេច​បាន​គូសបញ្ជាក់ថា​ប្រទេស​យើង​ទាំងអស់​ជាស​មា​ជិ​នៃ CICA ។​សម្ដេច​បាន​មានប្រសាសន៍ថា​ឥឡូវនេះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រ​ទេ ស​យើង​ទាំងពីរ​គឺមាន​រយៈពេល ២៤ ឆ្នាំ​ហើយ​គឺ​ចាប់ពី​ឆ្នាំ​១៩៩៥​រហូតមកដល់​ពេលនេះ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​នៅមានកម្រិត​តិច តួច​នៅឡើយ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​សុំ​ឲ្យ​មានការ​តែងតាំង​ឯកអគ្គរដ្ឋទូត​រវាង​ប្រទេស​ទាំង​ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ឲ្យ កាន់​តែមាន​ភាពប្រសើរ​ឡើង​។ ដើម្បីអោយ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​កាន់តែ​ប្រសើរឡើង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ស្នើថា​គួរតែមាន ការចុះ​អនុសារណៈ​យោគយល់​គ្នា​ដើម្បី​ពិគ្រោះ​យោបល់​ផ្នែក​នយោបាយ​ផងដែរ​ក្នុងន័យនេះ​យើង​អាចមាន​ការចុះ​អនុសារណៈ​រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​យើង​ទាំងពីរ​ដើម្បី​អាច​ពិភាក្សា​ការងារ​ជាមួយគ្នា​អំពី​ទំនាក់ទំនង​អន្តរជាតិ​ផងដែរ ។

​សម្តេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្រ​តី​ក៏បាន​លើកឡើង​អំពី​ទំនាក់ទំនង​រវាង​សហភាព​អឺ​រ៉ាស៊ី ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​នេះ​ប្រទេស​កម្ពុជា​ក៏​អាច មាន​សម្លៀកបំពាក់​និង​ស្បែកជើង​នាំចេញ​ទៅ​ប្រទេស អឺ​រ៉ាស៊ី នេះ​ផងដែរ ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​យើង​ក៏​ចង់​ចរចា​រវាង កម្ពុជា ជាមួយនឹង​ក្រុម​ប្រទេស សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី ឬក៏​រវាង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​ជាមួយនឹង​អាស៊ាន ឬ​ជា​ទ្វេភាគី​ជាមួយ​កម្ពុជា ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុងនាម​ព្រះមហាក្សត្រ​ក៏បាន​អញ្ជើញ​ព្រាក់​លោក​ប្រធានាធិបតី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុងពេល​វេលា​ដែល​សមស្រប​មួយ​ហើយ​សម្ដេច​ក៏មាន​បំណង​ចង់ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កៀ​គី​ស្តា​ន​ផងដែរ​នៅពេល​ខាងមុខនេះ ។​

​ការឆ្លើយតប​លោក​ប្រធានាធិបតី​កៀ​គី​ស្ថាន​បាន​លើកឡើងថា​លោក​បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​ចំណុច​ដែល​សម្ដេច​តេ​ជោ​ហ៊ុនសែន​បានលើកឡើង​គឺ​សម្ដេច​មាន​គោលបំណង​ល្អ​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំងពីរ ។ លោក​បាន​បន្តថា​បច្ចុប្បន្ន​កៀ​គី ស្ថាន​មាន​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​យើង​អាច​ប្រើ​ឯកអគ្គរដ្ឋទូត​នេះ​ដើម្បី​ធ្វើ​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា ។​

​ពាក់ព័ន្ធ​សហភាព​អឺ​រ៉ាស៊ី​លោក​ប្រធានាធិបតី​បាន​ប្រសាសន៍ថា​អង្គការ​តំបន់​មួយ​នេះ​ក៏មាន​គោលបំណង​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រៅ​តំបន់ និង​ប្រទេស​ទី​៣​ផងដែរ​។​ដូច្នេះ​នៅពេលដែល​គេ​ចាប់ផ្ដើម​ពិភាក្សា​នេះ​យើង​អាច​ពិភាក្សា​ទៅលើ​កិច្ចព្រមព្រៀង​លើ​កិច្ចសហប្រតិបត្តិការ មួយចំនួន​ដែលមាន​ការចាប់អារម្មណ៍​ទៅវិញទៅមក ។​

​លោក​ប្រធានាធិបតី​កៀ​គី​ស្ថាន​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​លោក​ពិតជា​រីករាយ​ដែល​ប្រទេស​កម្ពុ​ជាមាន​គោលបំណង​និង​សហការ​ជាមួយ​ប្រទេស​លោក​ហើយ​លោក​ក៏បាន​អញ្ជើញសម្ដេច​តេ​ជោ ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កៀ​គី​ស្ថាន​នៅពេល​ខាងមុខ​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​ក៏បាន​ទទួលយក​នូវ​ការអញ្ជើញ​នេះហើយ​បានបញ្ជាក់​ថាស​ម្តេច​អាច​ពិនិត្យមើល​ពេលវេលា​សមស្រប​មួយ​ប្រហែល​នៅ ខែតុលា​ឆ្នាំ ២០១៩ នេះ ។​

​គួរ​បញ្ជាក់ថា​កម្ពុជា​និង​សហភាព​អឺ​រ៉ាស៊ី​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនៈកិច្ច​ផ្លូវការ​រប ស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​សហព័ន្ធ​រុស្សី​កាលពី​ថ្ងៃទី​១៧ ខែ ឧសភា ២០១៦​។​

​សហភាព​អឺ​រ៉ាស៊ី​ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវ​ការណ៍​នៅ​ថ្ងៃទី​២​ខែមករា ឆ្នាំ ២០១៥ ដែល​រួមមាន​ប្រទេស​ជា​សមាជិក​ដូចជា​សហព័ន្ធ​រុស្សី ប្រទេស បែ​ល​ឡា​រូស​, កា​ហ្សា​ក់​ស្ថាន​, កៀ​គី​ស្ថាន , ប្រទេស​អា​មេ​នី​…​។ សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​បានធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទីផ្សារ​តែមួយ​ដែល មាន​ប្រជាជន​សរុប​ប្រមាណ ១៨៣ លាន​នាក់ ៕​

#