​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចូលរួម​ពិធី​អបអរ​ខួប ៧០ ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

284
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ចូលរួម​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៧០​ឆ្នាំ​នៃ​ការបង្កើត សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ថ្ងៃទី ២៥ ខែ កញ្ញា​នេះ​នៅ​សាល​ស៊ី​ធី​ហល​កោះ​ពេជ្រ ។ នេះ​បើ​យោងតាម​កម្មវិធី​ដែល​បានគ្រោង​ទុក ។​


​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី ១ តុលា ឆ្នាំ ១៩៤៩ ។ កាលនោះ​កម្លាំង​នៃ​បក្ស​កុម្មុយនីស្ត​ចិន​បាន​ឡើង​ក្តាប់​អំណាច ក្រោយ​យកឈ្នះ​កងទ័ព​ជាតិនិយម​របស់ ឈៀង កៃ​សៀក​(Chiang-Kai-shek)​។​ក្រោយ​ចាញ់​សង្គ្រាមស៊ីវិល​នេះ​ពួក​ឈៀង កៃ​សៀក បាន​ដកទ័ព ទៅ​តាំងនៅ​កោះ​តៃវ៉ាន់​។​


​នៅក្នុង​ពិធី​ខួប​៧០​ឆ្នាំនេះ​រដ្ឋាភិបាល​ចិន​គ្រោង​ប្រារព្ធ​ពិធី​ធំ​ជាង​កាលពី​ខួប​៥០​ឆ្នាំ​និង​ខួប​៦០​ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ព្យុហ​យា ត្រា​នេះ​គឺជា​ផ្នែក​មួយ​នៃ​ពិធី​បុណ្យជាតិ​ដ៏​ធំ​ដែល​ត្រៀម​ធ្វើឡើង​នៅឯ​ទីលាន​ធាន​អាន​មិន​ក្នុង​ទីក្រុង​ប៉េកាំង ។ ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង នឹង​ថ្លែង​សុន្ទរកថា​មួយ​នៅក្នុង​កម្មវិធី​នេះហើយ​មនុស្ស​ជាង​១០​ម៉ឺន​នាក់​នឹងចូលរួម​ក្នុង​ក្បួន​ដ៏​អ៊ឹកធឹក​នេះ ។ អ្នករៀបចំ​កម្មវិធី​បាន​និ យាយថា​ព្យុហយាត្រា​យោធា​នេះ​នឹងមាន​លក្ខណៈ​ធំ​ជាង​លើក​មុនៗ​ទៀត​។​


គួររំលឹកថា​នៅក្នុង​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​នៃ​អគ្គ​ស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​(CMG)​និង​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួរ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៧០ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មានប្រសាសន៍ថា​៖​សម្រាប់​យើង ជា​កម្ពុជា​បើទោះបីថា​យើង​ជា​ប្រទេស​ដោយឡែក​ក៏​យើង​មានការ​រីករាយ​និង​ការ​ជូនពរ​ជាមួយនឹង​រយៈពេល​៧០ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជា មានិត​ចិន​។​


​សម្តេច​តេ​ជោ​បាន​បន្តថា​៖«​ក្រោម​ការដឹកនាំ​ពី​បក្ស​កុម្មុយនីស្ត​ចិន​ប្រទេស​ចិន​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​កត់សម្គាល់​ហើយក៏​បានផ្តល់​អត្ថប្រយោជន៍​វិបុលភាព​ជូន​ដល់​ពិភពលោក​ផងដែរ​។​កម្ពុជា​និង​ចិន​ជា​អ្នកជិតខាង​ល្អ មិត្ត​ល្អ​ដៃគូ​ល្អ បងប្អូន​ល្អជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ​រឹតតែ​ជា​”​មិត្ត​ដែកថែប​”​ផងដែរ ។​កម្ពុជា​សូម​ជូនពរ​ចិន​ទទួលបាន​សមិទ្ធផល​កាន់តែច្រើន​នា​ថ្ងៃ​អនាគត​ទន្ទឹមនឹង​ការអភិវឌ្ឍ​ផ្ទាល់ខ្លួនក៏​ចូលរួម​ជួយ​សម្រេចការ​អភិវឌ្ឍ​ក្នុង​តំបន់និង​លើ​សកលលោក​ផងដែរ​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​គូស​រំលេច​អំពី​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ចិន​ដោយ​សម្តេច​បានលើកឡើង​ថា​ទំនាក់ទំនង​កម្ពុជា​និង​ចិនពិនិត្យមើល​ក្នុង​ប្រវត្តិ​អ តីតកាល​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះបិតា​ជាតិ ព្រះ​បរម​រតន​កោដ្ឋ​បានទទួល​ស្គាល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​តាំងពីពេលដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មិនទាន់បាន​ក្លាយទៅជា​សមា​ជិ​ក​អង្គការសហប្រជាជាតិ​ឯណោះ។ចំណុច​នេះ​ជា​ចំណុច​ដែល​សម្តេចមា នការគោរព​ខ្លាំងណាស់​ចំពោះ​ទស្សនវិស័យ​របស់​សម្ដេច​ឪ សម្តេច​តា សម្តេច​តា​ទួត គឺ​អតីតព្រះមហាក្សត្រ​។

​សម្តេច​បាន​បន្តទៀតថា​៖​ហេតុ​អី​បានជា​ព្រះអង្គ​ពេលនោះ​មិន​ទទួលស្គាល់​តៃវ៉ាន់​ដែលជា​សមាជិក​អចិ​ន្រៃ្ត​យ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា ជាតិ​ហើយ​បែរមក​ទទួលស្គាល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​ពេលនោះ​មិនមែនជា​សមាជិក​អង្គការសហប្រជាជាតិ​តែ​កំពុង​តស៊ូ​ដើម្បី​ឈាន ឆ្ពោះទៅ​ធ្វើជា​តំណាង​របស់​ចិន​នៅឯ​អង្គការសហប្រជាជាតិ​?​ដូច្នេះ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះអង្គ​បាន​យក​នូវ​ទិសដៅ​នយោបាយ​មួយ​ជាក់ លាក់​របស់​ព្រះអង្គ​ដោយ​មិន​ព្រម​ទទួលស្គាល់​តៃវ៉ាន់​ដែលជា​តំណាង​នៅ​អង្គការសហប្រជាជាតិ​នៅពេលនោះ​បែរជា​ទទួលស្គាល់​សាធារណរដ្ឋ​ប្រជា មានិត​ចិន ។ ក្រោយមកទៀត​គឺ​ដល់​ដំណាក់កាល​មានការ​ប្រែប្រួល​នៅក្នុង​ប្រទេស​កម្ពុជា​វា​ជា​រឿង​មួយ​ទៅហើយ​ប៉ុន្តែ​រឿង​បន្តបន្ទាប់​មកទៀត​គឺ​ដល់ ដំណាក់កាល​ខ្លួន​សម្តេច​តែម្តង​ដែល​នៅ​ឆ្នាំ ១៩៩៦ នៅពេលដែល​សម្តេច​ទស្ស​ន​កិច្ច​ទៅកាន់ ប្រទេស​ចិន​ពេលនោះ​សម្តេច​និង​បាន​ជួប​ជាមួយលោកហ្សា​ង ស៊ី​មិញ ដែល​គាត់​ជា​អគ្គលេខាធិការ​ក៏ដូចជា​ប្រធាន​រដ្ឋ​ចិន​នៅពេលនោះ ។ លោក ហ្សា​ង ស៊ី​មិញ គាត់​បាន​ហៅ​សម្តេច​ថា​«​ឯកឧត្តម ហ៊ុន សែន ជា​មិត្ត​ចាស់​របស់​ចិន​»​។​ សម្តេច​គិតថា​បញ្ហា​ធំ​របស់​កម្ពុជា​ដែល​កម្ពុជា​អនុវត្ត​ជាមួយនឹង​គោលនយោបាយ​ចិន​មួយ​នេះ​ជា​ចំណុច​ពិសេស ដែល​មិនអាច​នឹង​បំពាន​បាន​ទៅលើ​បញ្ហា​នេះ​នោះទេ ។ចិន​មិន​ត្រូវការ​អ្វី​ពី​កម្ពុជា​នោះទេ​តែ​អ្វីដែល​ចិន​ត្រូវការ​គឺ​ការស្មោះត្រង់​ជាមួយគ្នា​គឺ​មិន​ចាប់ដៃ​ជាន់​ជើង ។ ចំណុច​នេះ​សម្តេច​តែងតែ​ប្រាប់​ទៅក្នុង​សហការី​របស់​សម្តេច​ទាំង​ក្នុង​គណបក្ស និងក្នុង​រដ្ឋាភិបាល​ថាបើ​យើង​ទាក់ទង​ជាមួយនឹង រដ្ឋាភិបាល​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​យើង​កុំ​មានការ​ភ័ន្តច្រឡំ​ណាមួយ​ទៅ​ដាក់​ទំនាក់ទំនង​ណាមួយ​ជាមួយនឹង​តៃវ៉ាន់​ឱ្យសោះ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​នយោបាយ​ចិន​មួយ​។ ការអនុវត្ត​នូវ​នយោបាយ​ចិន​មួយ​ជាការ​គោរព​អធិបតេយ្យភាព​របស់​ចិន ។​ការគោរព​អធិបតេយ្យភាព​របស់​ចិន​វា​មានតម្លៃ ស្មើនឹង​ការគោរព​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​ខ្លួនឯង ។​ដូច្នេះ​នេះ​ជា​តម្លៃ​ដែល​សម្តេចព្រះ​នរោត្តម សីហនុ ព្រះអង្គ​បាន​ត្រួសត្រាយ​កាលពី​ពេលមុនហើយ​សម្តេច​ក៏ដូចជា​ព្រះមហាក្សត្រ ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​វេន​ពីស​ម្តេច ព្រះ​នរោត្តម សីហនុ ជា​រៀង​រហូតមក ។សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ថា​អ្នក​អាច​ឃើញ​នៅ​ប្រទេស​កម្ពុ​ជាមាន​អ្នករកស៊ី​មកពី​តៃវ៉ាន់​មាន​ក្រុមហ៊ុនហោះហើរ​មកពី​តៃ វ៉ាន់​ក៏ប៉ុន្តែ​ពួកគេ​គ្មាន​ស្ថាន​តំណាង​ពាណិជ្ជកម្ម​ឬ​ស្ថាន​តំណាង​បែបណា​មួយ​នៅក្នុង​ប្រទេ ស​កម្ពុជា​នោះទេ ។​ នេះ​គឺជា​ភាព​ដែលកម្ពុជា​ផ្តល់នូវ​តម្លៃ​ខ្ពស់​សម្រាប់​ការអនុវត្ត​គោលនយោបាយ​ចិន​មួយ​។​


​សម្តេច​តេ​ជោ​បន្តថា​កត្តា​ទាក់ទាញ​របស់​សម្តេច​ជាមួយនឹង​ទំនាក់ទំនង​ជាមួយ​ចិន​នៅត្រង់ថា​ចិន​ជា​ប្រទេសមួយ​ធំ​ជា​ប្រទេសមួយ​ដែលមាន​ការ​អភិវ​ឌ្ឍ​ក៏ប៉ុន្តែ​ខ្ញុំ​បានធ្វើការ​ជា មួយនឹង​មេដឹកនាំ​ចិន​ប្រកបដោយ​សមភាព ។បើទោះបី​យើង​ជា​ប្រទេស​តូច​ត្រូវ​ពឹងពាក់​ប្រទេស​ធំ​ហើយ​ជួនកាល​សម្តេចធ្វើការ​ជាមួយនឹង​អ្នកមាន​វ័យ​ចំណាស់​ជាង​សម្តេច​តាំងពី​ជំនាន់​ឯកឧត្តម ហ្សា​ង ស៊ី​មិញ​, ហ៊ូ ចិន​តាវ ពីរ​នាយករដ្ឋមន្ត្រី​ដែល​បាន​កន្លង ផុត​មាន លី ផឹង​, ជូ យ៉ុង​ជី​, វ៉េ​ន ជា​បាវ អ្នក​ទាំង​គ្នា​សុទ្ធតែ​សំដែង​នូវ​ការគោរព​មិន​គិតថា​យើង​ជា​ប្រទេស​តូច​ហើយ​មាន​វ័យក្មេង​ជាង​នោះទេ ។ចិន​មាន​ទម្លាប់ មួយ​គឺ​ធ្វើ​ច្រើន​និយាយ​តិច​។​ដូច្នេះ​ត្រង់ចំណុច​នេះ​ជា​ចំណុច​ដែល​យើង​ផ្តល់​ការគោរព​។​ចំណុច​នេះ​បានធ្វើ​ឲ្យ​យើង​អាច​នៅ​ជាមួយគ្នា​សាមគ្គីភាព​គ្នាធ្វើការ​ជាមួយគ្នា​ក្នុង​ភាព​យូរអង្វែង​។​សម្តេច​បន្តថា​ការនិយាយ​នេះ​គឺ​មិនទាន់​គ្រប់គ្រាន់​ទៅនឹង​អ្វី​ដែលជា​ការពិត​នោះទេ​ក៏ប៉ុន្តែ​វា​អាច​បង្ហាញ​ឱ្យដឹង ថា​តើ​ពី​ខាង​ចិន​មាន​អ្វី​សម្រាប់​ទាក់ទាញ​យើង ហើយពី​ខាង​ចិន​មាន​តម្រូវការ​អ្វី​ពី​យើង ? ចំណុច​វា​បាន​រត់​រកគ្នា​ទៅលើ​ការគោរព​ឯករាជ្យ អធិប​តេយ្យ​ភាពនិងផលប្រយោ ជន៍​ទៅវិញទៅមក ។ នេះ​គឺជា​ចំណុច​ពិសេស​ក្នុង​ទំនាក់ទំនង​របស់​កម្ពុ​ជា និង សាធារណ រដ្ឋ​ប្រជាមានិត​ចិន​។​
​ ​
​គួរ​បញ្ជាក់ថា​ទំនាក់ទំនង​ផ្លូវការ​កម្ពុជា​-​ចិន​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​១៩៥៨​ពោល​៥​ឆ្នាំ​ក្រោយពេល​កម្ពុជា​ដណ្តើម​បាន​ឯករាជ​ពីប្រទេស​បារាំង​ក្រោម​ស្នា​ព្រះ​ហ​ស្ថ​សម្តេច​នរោត្តម​សីហនុ​ជា​ស្ថាបនិក​។ ​ថ្នាក់ដឹកនាំ​ជំនាន់​មុនៗ​របស់​ចិន​ជាច្រើនរូប​សុទ្ធតែ​បាន​រឹតចំណង​មិត្តភាព​យ៉ាង​ជ្រាលជ្រៅ​ជាមួយនឹង​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ​ដោយបាន​រួមវិភាគទាន​ដែល​មិនអាច​បំភ្លេចបាន​ក្នុងការ​បណ្តុះបណ្តាល​បុព្វ ហេតុ​មិត្តភាព​រវាង​ប្រទេស​កម្ពុជា​នឹង​ចិន ។​បើទោះបី​ស្ថាបនិក​ទំនាក់ទំនង​កម្ពុជា​-​ចិន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ បាន​សោយទិវង្គត​លើទឹក​ដី​មិត្ត​ចិន​នា​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១២​ទៅហើយ​ក្តី​តែ​ទំនាក់ទំនង​កម្ពុជា​-​ចិន​នៅតែ​បន្ត​តាម​ព្រះរាជតម្រិះ​របស់​សម្តេច សីហនុ តរៀង មក ។​
​ ​
​ជាក់ស្តែង​រដ្ឋាភិបាល​ចិន​បានចាប់ផ្តើម​ធ្វើការ​ងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នៅក្នុង​ឆ្នាំ១៩៩៧ជាពិសេស​ក្រោយពេល​មានដំណើរ​បំពេញ​ទស្សនកិច្ច​លើកដំបូង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅកាន់​ប្រទេស​ចិនក្នុង​ឆ្នាំ​១៩៩៦​។ផ្តើមចេញពី​ដំណើរ​ទស្សនកិច្ច​នេះ​រាជរដ្ឋា ភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោហ៊ុនសែន បាន​ក្លាយជា​ដៃគូ​សហប្រតិបត្តិ ការ​ដ៏​សំខាន់​របស់​ប្រទេស​ចិន​។​ នៅ​ខែធ្នូ​ឆ្នាំ ​២០១០ ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ហើយ​ប្រទេស​ទាំង​ពីរបានបង្កើន​ទំនាក់ទំនង​ភាពជា​ដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង ចុង​ក្រោយនេះ​ប្រធានាធិបតី​ចិន​បាន​ហៅ​កម្ពុជា​ថា​ជា​មិត្ត​”​ដែកថែប​”៕​BR