​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ទៅដល់​ទីក្រុង​ប្រា​ត សាធារណរដ្ឋ​ឆែក​ដោយ​សុ​វត្តិភាព​

301
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង គណៈប្រតិភូ​ជាន់ខ្ពស់​រាជ​រដ្ឋា ភិ​បាល​កម្ពុជា​បាន​អញ្ជើញ​ទៅ ដល់​ទីក្រុង​ប្រា​តសាធារណរដ្ឋ​ឆែក​ប្រកបដោយ​សុ​វត្តិភាព​ហើយ​កាលពី​វេលា​ម៉ោង១៥ រសៀ ល​ម៉ោង​នៅ​ទីក្រុង​ប្រាក​ត្រូវ​នឹង​ម៉ោង២០ យប់​ម៉ោង​នៅ​រាជធានី​ភ្នំពេញ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្ងៃទី​១៣​ខែតុលា​។​

នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Vaclav Havel ទីក្រុង​ប្រាក​វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ពី​លោក Marek Libricky ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឆែក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី Petra Jensi kova​មន្ត្រី​នៃ​នាយកដ្ឋាន​ពិធីការ​ក្រសួងការបរទេសឆែក,​លោកស្រី ទូច សុ​ផា​រត្ន ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​ឆែក​​ព្រមទាំង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើនរូប ។

​សូមបញ្ជាក់ថា​សាធារណរដ្ឋ​ឆែក​គឺជា​ប្រទេស​ទី​១​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទៅកាន់​ប្រទេស​អតីត​អឺរ៉ុប​ខាងកើត​ចំនួន​៣​គឺ​សាធារណរដ្ឋ​ឆែក ហុង​គ្រី និង ​សាធារណរដ្ឋ​ប៊ុល​ហ្ការី ។​ ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេ ស​ទាំងបី​នេះ​គឺជា​ការ​រឹតចំណងសាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឲ្យ​កាន់តែ​រឹងមាំ​និង​រីកចម្រើន​ទ្វេ​ឡើង​ថែមទៀត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយនិង​បណ្តា​ប្រទេស​អតីត​អឺរ៉ុប​ខាងកើតដែលជា​ប្រទេស​ធ្លា ប់ជួយ​ដល់​ប្រទេស​កម្ពុជា​ក្រោម​ពី​រំដោះ​ឆ្នាំ​១៩៧៩ ។

​នៅ​សណ្ឋាគារ​ហ៊ីលតុន​ដែលជា​ទីកន្លែង​ស្នាក់អាស្រ័យ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធា រណរដ្ឋ​ឆែក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ត្រូវបាន​ការធ្វើ​គារវ កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ពី​សំណាក់​ប្រជាពលរដ្ឋ​និង​និស្សិត​កម្ពុជា​ដែល​កំពុងស្នាក់នៅ​និង​បំពេញ​កម្មសិក្សា​នៅ​សាធារណរដ្ឋ​ឆែក​។ ជាមួយគ្នា នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អនុញ្ញាត​ឲ្យ​និស្សិត​កម្ពុ​ជាជាង ២០​នាក់​បាន​ចូលជួប​សំដែង​ការគួរសម​សម្តេច​ក្នុង​បរិយាកាស​ស្និទ្ធស្នាល់​និង រាក់ទាក់​បំផុត ៕​