​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ជួបពិភាក្សា​ជាមួយ​លោក Jaroslav Kubera ប្រធានព្រឹទ្ធសភា​នៃ​សាធារណរដ្ឋ​ឆេក​

271
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជួបពិភាក្សា​ជាមួយ​លោកJaroslav Kuberaប្រធានព្រឹទ្ធសភា​នៃ​សាធារណរដ្ឋ​ឆេក​នា​ល្ងាច​ថ្ងៃទី១៤ខែតុលា​នេះ​នៅ​ទីក្រុង​ប្រាក​ប្រទេស​ឆេ​ក ។ នេះ​បើ​យោងតាម​ប្រភព​ផ្តល់ឲ្យ​ដោយ​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា​។​


​នៅក្នុង​កិច្ចសន្ទនា​គ្នា​នោះដែរ​ភាគី​ទាំងពីរ​បានស្នើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទស្សន​កិច្ច​កម្រិត​គណ​:​កម្ម​ការជំនាញ​រវាង​ព្រឹទ្ធសភា​នៃ​ប្រទេស​ទាំងពីរ​និង​គាំទ្រ​គ្នា​ទៅវិញទៅមកក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជាពិសេស​ក្នុង​ក្របខណ្ឌ​សហភាព​អន្តរ​សភា (IPU) និង​វេទិកា​ផ្សេងៗ​ទៀត ​។ មេ​ដឹកនាំ​ទាំងពីរ​ក៏បាន​ធ្វើការ​ពិភាក្សាគ្នា​ផងដែរ​ទាក់ទិន​ទៅ​និង​ស្ថាប័ន​រដ្ឋសភា​នៃ​ប្រទេស​ទាំងពីរ​តាមរយ​:​ការស្នើ​បង្កើត​ឲ្យ​មាន​ក្រុម​មិត្តភាព​សភា ​កម្ពុជា​-ឆេ​ក​។​មេដឹកនាំទាំងពីរក៏បានស្នើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទស្សន​កិច្ច​កម្រិត​ថ្នាក់ដឹក នាំ​គណកម្មការ​ជំនាញ​និង​ក្នុង​ក្របខណ្ឌ​អគ្គលេខាធិការដ្ឋាន​រវាង​រដ្ឋសភា​នៃ​ប្រទេស​ទាំងពីរ ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​រដ្ឋាភិបាល​និង​ប្រជាជន​នៃ​សាធារណរដ្ឋឆេ​ក​ចំពោះ​ការស្វាគមន៍​និង​បដិ សណ្ឋារកិច្ច​ដ៏​កក់ក្តៅ​ចំពោះ​សម្តេច​ផ្ទាល់​និង​គណៈប្រតិភូ​រដ្ឋាភិបាល​កម្ពុជា​ក្នុងអំឡុងពេ ល​ស្នាក់នៅ​ទីក្រុង​ប្រាក។ ក្នុងជំនួប​គ្នា​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ពាំនាំ​ការអញ្ជើញ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​កម្ពុជា​ជូន​ចំពោះ​លោក Jaroslav Kubera​ប្រធានព្រឹទ្ធសភា​នៃ​សាធារណរដ្ឋ​ឆេ​ក​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ដែល​ការអញ្ជើញ​នេះ​ត្រូវបាន​លោក​ប្រធានព្រឹទ្ធសភាឆេ​ក​ទទួលយក​នូវ​ការអ ញ្ជើញ​និង​ឆ្លើយតប​តាម​ពេលវេលា​ដ៏​សមស្រប​ខាងមុខ​។

​ក្នុងនាម​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​សភា​ឆេ​ក​ឲ្យ​ទៅ​បំពេញ​ចូលរួម​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​(ASEM)​ លើក​ទី​១១​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​។​ក្នុងជំនួប​នោះដែរ​ភាគី​ទាំងពីរ​ក៏បាន​វាយតម្លៃ​ខ្ពស់​អំពី​កិច្ចសហប្រតិបត្តិការ​លើ គ្រប់​វិស័យ​សម្រាប់​ប្រទេស​ទាំងពីរ​ទាំង​ស្ថាប័ន​នីតិបញ្ញត្តិ​និង​ទាំង​ស្ថាប័ន​នីតិប្រតិបត្តិ ៕​