​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្រ្តីចុះហត្ថលេខា​ទិញ​អាវុធ​ពី​ចិន​មានតម្លៃ​ជាង ៤០ លាន​ដុល្លារ​បំពាក់​ឲ្យ​កងទ័ព​

547
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​បានធ្វើ​ការបញ្ជាក់​ឲ្យ​ដឹងថា​សម្តេច​ទើបនឹង​ចុះហត្ថលេខា​សម្រេច​ផ្តល់​ថវិកា​ជិត៤០លាន​ដុល្លារ​ដើម្បី​ទិញ​សព្វា វុធ​ពី​ប្រទេស​ចិន យកមក​ពង្រឹងសមត្ថភាព​កងទ័ព​របស់​កម្ពុជា ។​

​ការប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៩ខែកក្កដាឆ្នាំ​២០ ១៩​នេះ​ក្នុងឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​សំណេះសំណាលជាមួយ​កម្មករ កម្មការិនី ថ្នាក់ដឹកនាំមន្ត្រី​កីឡានិង​កីឡាករ កីឡាការិនី និង​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ «​មរតក​តេ​ជោ​»​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ថវិកា​ទិញ​សព្វាវុធ​ថ្មី​៤០​លាន​ដុល្លារ​អាមេរិក​នេះ​គឺ​បន្ថែម​លើទឹក​ប្រាក់ ២០០លាន​ដុល្លារ​ដែល​បាន​ឲ្យ​ពីមុន និង​៩០ លាន​ដុល្លារលើក​ក្រោយ​ក្នុងពេលដែល​សម្តេចបំពេញទស្សនកិច្ច​ទៅ​កាន់ប្រទេសចិន​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីហ៊ុន សែន​បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​ចង់​ពង្រឹងសមត្ថភាព​កងទ័ព​ខ្ញុំ​មាន​ខ្លាច​អី​មកដល់​កំពង់សោម​អ្នកឯង​មើល​ក៏​មើល ទៅ​ឃើញ​ក៏​ឃើញ​ទៅ វា​មាន​ស្អី​ប្រទេស​ណា​គ្មានកាំភ្លើង​នៅលើ​លោក​នេះ​តើ​ប្រទេស​ណា​អត់​កាំភ្លើង​?​។ …​កាំភ្លើង​នៅ​កម្ពុជា​វាចា​ស់ៗ​បន្តិច​ហើយ​អញ្ចឹងខ្ញុំ​ឱ្យ​ទិញ​ប៉ុន្មាន​ម៉ឺន​ដើម​ថែមទៀតយកមក​ស្តុក​ទុក ​បំពាក់ដោះ​អាចាស់​បញ្ចេញ​អា​ថ្មីយក​អាចាស់​មក​ជួសជុល​តើ​ប្រទេសមួយ​អត់​កាំភ្លើង​យ៉ា ងម៉េច​» ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ឲ្យ​កងទ័ព​ហ្វឹកហាត់​ដោយ​បាញ់​គ្រាប់​ពិត​ដើម្បី​បង្កើន​សម​ត្តភាព​កងទ័ព ។សម្តេច​តេ​ជោ​បន្តថា​សម្តេច​ជា​មេ​ដឹកនាំ​ប្រទេស​សម្តេច​ត្រូវ តែ​គិតគូរ​អំពី​កងទ័ព​។​សម្តេច​បាន​បន្តថា​ព្រះមហាក្សត្រ​គឺជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ការពារជាតិ​ចំណែក​នាយករដ្ឋមន្ត្រី​ជា​អនុប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ការពារជាតិ​ដែល​ដឹក នាំ​នយោបាយ​ក្នុង​និង​ក្រៅប្រទេស​គឺជា​កិច្ចការ​ប្រតិ​ប​តិ្ត​របស់​នាយករដ្ឋមន្ត្រី​ដែលមាន​ភារកិច្ច​ធ្វើ​ការងារ​ទាំងអស់​៕​