​សម្តេច​តេ​ជោ​ប្រាប់​នៃ​កត្តា​៤​យ៉ាង​ដែល​កម្ពុជា​ដាក់​អាទិភាព​ចូល​ជា​សមាជិក​អាស៊ាន​

593
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ប្រាប់​ពី​មូល​ហេតុដែល​កម្ពុជា​យើង​ដាក់​អាទិភាព​ចូល​ជា​សមាជិក​អាស៊ាន​នោះ​គឺ​ផ្អែកលើ​កត្តា​៤​យ៉ាង ។

​កត្តា​ទី​១៖​គឺ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​។​កត្តា​ទី​២៖​គឺ​ស្មារតី​សហគមន៍​នោះ​គឺ​អ្វីៗ​សម្រេច​ដោយ​កុងសង់ស៊ីស​មិនមែន​សម្រេច​ដោយ​ការបោះឆ្នោត​ឬ​មិនមែន​សម្រេច​ដោយ​ការដាក់ទណ្ឌកម្ម​នោះទេ​។​

កត្តា​ទី​៣៖​ផលប្រយោជន៍​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​។​កត្តា​នេះ​នៅពេលដែល​យើង​ចូល​សមាជិក​សមាគមន៍​អាស៊ាន​ហើយ​អាស៊ាន​មាន​ដៃគូ​ជាច្រើន​ពេលដែល​យើង​ចូល​ហើយ​ដៃគូ​អាស៊ាន​ក៏​ជា​ដៃគូ​របស់​យើង​ដែរ ។ កត្តា​ទី​៤៖ គឺជា​ច្រកចេញ​ការទូត​របស់​កម្ពុជា​យើង​។​

​ប្រសាសន៍​សម្តេច​តេ​ជោ ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ នេះ​ខណៈ​អនុញ្ញាតឱ្យ​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​ដឹកនាំ​ដោយ​លោក​ណៃ​សេម​ណារ​ត្ន័​ជួប​សំណេះសំណាល​និង​ទទួល​អនុសាសន៍​។​ហ្វេ​ស​ប៊ុ​ក​ផេ​ក​សម្តេច​តេ​ជោ សរសេរថា លោក ណៃ សេម ណា​រ័ត្ន បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុនសែន​ថា​ការចូលរួម​នៅក្នុង​នាវា​យុវជន​អាស៊ីអាគ្នេយ៍​លើក​នេះ​មាន​សមាជិក​ចំនួន​២៩​រូប​។​

​លោក​បាន​ឲ្យ​ដឹងថា​នេះ​ជា​លើក​ទី​៤៥​ហើយ​ដែល​នាវា​យុវជន​អាស៊ីអាគ្នេយ៍​នេះ​ចាប់តាំងពី​ការចាប់ផ្ដើម​មក​។​នៅក្នុង​ដំណើរ​នេះ​មាន​រយៈពេល​៥២​ថ្ងៃ​ចាប់តាំងពី​ថ្ងៃទី​២៣​តទៅ​ដែល​ចាប់ផ្ដើម​ដំណើរ​ចេញពី​ប្រទេស​ជប៉ុន​នឹងធ្វើ​ដំណើរ​ឆ្លងកាត់​១១​ប្រទេស​ឆ្លងកាត់​ប្រទេស​ជប៉ុន​ប្រ៊ុយណេ​ប្រទេស​ហ្វីលីពីន​ប្រទេស​វៀតណាម​ហើយនឹង​ធ្វើការ​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​តំណាងឱ្យ​ប្រតិភូ​ទាំងមូល​លោក​ណៃ​សេ​មណា​រ័ត្ន​បាន​គោរព​សុំ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី មុននឹង​ការធ្វើដំណើរ​ចូលរួម​ជាមួយ​យុវជន​អាស៊ីអាគ្នេយ៍​នេះ​។​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាបជូន​ប្រតិភូ​ទាំងមូល​អំពី​ប្រវត្តិ​កម្ពុជា​យើង​ដែល​ចាប់ផ្ដើម​ពី​ការកសាង​រាជធានី​ភ្នំពេញ​ដោយ​សម្ដេច​ពញ្ញាយ៉ាត​មក​រហូតមកដល់​ឆ្នាំ​១៩៩៨​។

​ប្រទេស​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលេញ​។​នៅពេល​នោះឯង​ដែល​រាជរដ្ឋាភិបាល​បានដាក់ចុះ​នូវ​យុទ្ធសាស្ត្រ​ត្រីកោណ​ដោយ​មុំ​ទី​១​ធ្វើ​សន្តិ​ភាវូបនីយកម្ម​និង​មុំ​ទី​២​ធ្វើ​សមាហរណកម្ម​ចូលក្នុង​ឆាក​អន្តរជាតិ​និង​មុំ​ទី​៣​ឈរលើ​កត្តា​អនុគ្រោះ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ជំរុញ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​។​

​បន្ទាប់មក​សម្ដេច​ហ៊ុនសែន​ក៏បាន​ជម្រាបជូន​ប្រតិភូ​ទាំងមូល​អំពី​មូល​ហេតុដែល​កម្ពុជា​យើង​ដាក់​អាទិភាព​ចូល​ជា​សមាជិក​អាស៊ាន នោះ​គឺ​ផ្អែកលើ​កត្តា ៤​កត្តា​ទី ១​គឺ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង កត្តា​ទី​២​គឺ​ស្មារតី​សហគមន៍​នោះ​គឺ​អ្វីៗ​សម្រេច​ដោយ​កុងសង់ស៊ីស​មិនមែន​សម្រេច​ដោយ​ការបោះឆ្នោត ឬ​មិនមែន​សម្រេច​ដោយ​ការដាក់ទណ្ឌកម្ម​នោះទេ​។

ទី​៣​ផលប្រយោជន៍​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​។​កត្តា​នេះ​នៅពេលដែល​យើង​ចូល​សមាជិក​សមាគមន៍​អាស៊ាន​ហើយ​អាស៊ាន​មាន​ដៃគូ​ជាច្រើន​ពេលដែល​យើង​ចូល​ហើយ​ដៃគូ​អាស៊ាន​ក៏​ជា​ដៃគូ​របស់​យើង​ដែរ​រីឯ​កត្តា​ទី​៤​គឺជា​ច្រកចេញ​ការទូត​របស់​កម្ពុជា​យើង​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ធ្វើការ​ណែនាំ​ដល់​ប្រតិភូ​ទាំងមូល​សូម​ឲ្យ​ក្នុងការ​ធ្វើដំណើរ​នេះ​ប្រឹងប្រែង​ធ្វើយ៉ាងណា​រៀបចំខ្លួន​ជា​កូន​ខ្មែរ​ពិត​ពិត​ព្រោះ​ប្រតិភូ​ទាំងមូល​ជា​តំណាងឱ្យ​ប្រជាជន​ខ្មែរ​ប្រមាណ​១៦​លាន​នាក់​ដែល​នៅ​ពីក្រោយ​ធ្វើយ៉ាងណា​កសាង​មិត្ត​ឲ្យ​បាន​ច្រើន​ដើម្បី​ថ្ងៃ​អនាគត​ទៅ​អាច​ក្លាយទៅជា​ដៃគូរ​សហប្រតិបត្តិការ​ផងដែរ​។​

​សម្ដេច​ក៏បាន​ជូនពរ​ដល់​ចៅៗ​ដែលជា​យុវជន​នឹង​រួម​ដំណើរ​ក្នុង​នាវា​យុវជន​អាស៊ីអាគ្នេយ៍​ជប៉ុន​នេះ​ឲ្យ​បានទទួល​សុខ​សប្បាយ​និង​ជោគជ័យ​គ្រប់​ភារកិច្ច​៕S/​

#