​សម្តេច​តេ​ជោ​ផ្ញើ​សារ ៦ ចំណុច​ទៅកាន់​ជនរួមជាតិ និង សមាជិក​ស​ជិ​ការ​គណបក្ស​ក្នុង​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​

630
ចែករម្លែក

ភ្នំពេញ​៖​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ផ្ញើ​សារ​ទៅកាន់​សមាជិក សមាជិកា ព្រមទាំង​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស​ដែល​គាំទ្រ​គណពក្ស ប្រជាជន​កម្ពុជា​បន្ត​អនុវត្តន៍​ឲ្យ​បាន​នូវ​ប្រការ ៦ ចំណុច​ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​បោះឆ្នោត​ប្រព្រឹត្ត​ដោយ​អ​ព្យា​ក្រឹត្យ សេរី យុ​ត្តិ​ធ៌​ម និង តម្លាភាព ។​

​ ​ថ្លែង​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នា​ព្រឹក​ថ្ងៃទី ២៧ ខែ កក្កដា​នេះ​នៅមុខ​សមាជិក សមាជិកា ប្រមាណ ២៥ ម៉ឺន​នាក់​នៅ​កោះ ពេជ្រ បាន​ថ្លែងថា​៖ ខ្ញុំ​មានការ​ចាំបាច់​ដើម្បី​លើកឡើង​នូវ​បញ្ហា ៦ ជូន​សមាជិក សមាជិកា​យើង​នៅទីនេះ​ក៏ដូចជា​សមាជិក សមាជិកា​នៅ​ទូទាំង ប្រទេស ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន ដូចតទៅ​៖ ទី​១. បន្ត​គោរព​ឲ្យ​បាន​ហ្មត់ចត់​នូវ​ច្បាប់បោះឆ្នោត បទបញ្ជា និង​នីតិវិធី នៃ​ការបោះឆ្នោត​រហូត​ការបោះឆ្នោត​ចប់​ហើយ​ជា​ស្ថាពរ ។ នេះ​ជា​កិច្ច​ការដែល​យើង​ត្រូវធ្វើ​បន្ត​បន្ទាប់ពី​យើង​យុទ្ធនាការ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​។​ពិសេស រាល់​ការ​ឃោ​សាន​បោះឆ្នោត​ត្រូវ​បញ្ចប់​ត្រឹម​ម៉ោង ១០ នៃ​យប់​ថ្ងៃទី ២៧ នេះ ដើម្បី​កុំ​ឲ្យ​ភាពថ្លៃថ្នូរ​របស់​យើង​ធ្លាក់ចុះ​ដោយសារតែ​នៅសល់​ប៉ុន្មាន ម៉ោង​ទៀត​ប៉ុណ្ណោះ ។ អំពាវនាវ​បងប្អូន​យើង​គោរព​ឲ្យ​បាន​ហ្មត់ចត់ ហើយ​កុំ​ធ្វើ​ទង្វើ​ណា​ដែល​អសីលធម៌​ឬ​ហិង្សា​។ ទី ២ .​សូមកុំ​ពិសា​រគ្រឿង​ស្រវឹង និង​លក់​គ្រឿង​ស្រវឹង​នៅ​ថ្ងៃស្អែក និង​ខានស្អែក គឺ​ថ្ងៃទី ២៨ និង​ថ្ងៃទី ២៩ ដូច​មាន​ក្នុង​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ។ ខ្ញុំ​សូម​អង្វរករ​បងប្អូន មេត្តា​កុំ​ប្រើ​គ្រឿង​ស្រវឹង​ក្នុង​កាលៈទេសៈ​នៃ​ការបោះឆ្នោត ។ សូម​បងប្អូន​ដែល​លក់​គ្រឿង​ស្រវឹង​ទាំងឡាយ មេត្តា​ផ្អាក​លក់​គ្រឿង​ស្រវឹង​នេះ​រងចាំ ថ្ងៃក្រោយ​ម៉ោង ១២ យប់​ថ្ងៃទី ២៩ ចាំ​លក់ ក៏​មិនទាន់​ហួសពេល​ដែរ ។ ព្រោះ​ផឹកសុរា​អាច​បង្ក​ឲ្យ​មាន​ហិង្សា និង គ្រោះថ្នាក់​ចរាច​កើតឡើង ។​ទី​៣. សមាជិក​ម្នាក់ៗ​និង​ក្រុមគ្រួសារ និង​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​ត្រៀម​គ្រប់​ឯកសារ​ដើម្បី​ទៅ​បោះឆ្នោត ថ្ងៃ ២៩ ខែកក្កដា ខាងមុខនេះ​។ ឥឡូវ ត្រូវ​ពិនិត្យឡើងវិញ​ទាំងអស់ ត្រៀម​យកមក​តាម​ខ្លួន​គ្រប់​ឯកសារ ដែល​ទាក់ទង​នឹង​ការបោះឆ្នោត ព្រោះ​មិនអាច​ទៅធ្វើ​ការបោះឆ្នោត​ពិសេស​អត្ត សញ្ញាណ​ប័ន ។​ទី ៤ .​សូម​ចំណាំ​សញ្ញា​គណបក្ស​ប្រជាជន​ឲ្យ​បាន​ច្បាស់ ពិសេស​លេខ​រៀង​គណបក្ស​ប្រជាជន​នៅ​លេខ​រៀង​ទី ២០ ស្រួល​ចាំ និង ស្រួល​រក ហើយ​គូស​ឲ្យ​ចំ​កន្លែង ដែល​គេ​តម្រូវ​ឲ្យ​គូស ។ ចំណុច​នេះ ជា​ចំណុច​ដែលមាន​សារសំខាន់​ខ្លាំងណាស់​។​ទី ៥. សូម​ផ្តាំ​ទៅ​សមាជិក ត្រូវ តែ​ជា​សន្លឹកឆ្នោត​មួយ​សន្លឹក​បោះ​ឲ្យ​បក្ស ។ បក្ស​យើង​តែង​ឈ្នះ​រាល់​ការបោះឆ្នោត​កន្លងមក គឺ​ផ្អែកលើ​សន្លឹកឆ្នោត​របស់​ស​មា​ជិ​ក​បក្ស​បូក​និង​ក្រុម គ្រួសារ និង​អ្នកគាំទ្រ ។ តើ​អាចធ្វើ​បានទេ​សមាជិក សមាជិកា​? យើង​ជា​សមាជិក​គណបក្ស​កាតព្វកិច្ច​របស់​យើង គឺ​ការពារ​បក្ស ។ ការពារ​បក្ស គឺ​តាមរយៈ​នៃ​ការបោះឆ្នោត​ឲ្យ​បក្ស​នោះឯង សមាជិក​បក្ស​ចាំបាច់​បោះ​ឲ្យ​បក្ស បើ​មិន​ដូច្នោះ​ទេតើ​ចូលបក្ស​ដើម្បី​អ្វី​ទៅ​? គណបក្ស​យើង​មាន​ជាង ៥ លាន​នាក់​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ហើយ​បូក​នឹង​ក្រុមគ្រួសារ​ទៀត ចំនួន​នេះ​នឹងមាន​ការកើនឡើង​។ ដូច្នេះ​យើង​ត្រូវតែ​ប្រែក្លាយ​ដោយ​មោទន ភាព​ថា សមាជិក​បក្ស​ម្នាក់ គឺជា​សន្លឹកឆ្នោត​មួយ​សន្លឹក​បោះ​ឲ្យ​បក្ស ។ ទី ៦.​អំពាវនាវ​ជនរួមជាតិ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា អ្នក​ទៅ​ចូលរួម បោះឆ្នោត​គឺជា​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ អ្នក​មិន​ទៅ​បោះឆ្នោត​តើ​អ្នក​និង​រស់នៅក្នុង​មូលដ្ឋាន​បែបណា​ទៅ​នៅពេលដែល​មនុស្ស​ភាគច្រើន​ក្នុង មូលដ្ឋាន​បោះឆ្នោត​អស់ហើយ​នោះ ។អ្នក​ទៅ​ចូលរួម​បោះឆ្នោត​គឺជា​អ្នកគាំទ្រ​ប្រជាធិបតេយ្យ ចំណែក​អ្នក​មិន​ចូលរួម​បោះឆ្នោត គឺជា​អ្នកប្រឆាំង ប្រជាធិបតេយ្យ និង ប្រឆាំង​ជាតិ​ដោយ​មិនត្រូវ​អត់អោន​ឲ្យ​ទេ ។ សុំ​អាជ្ញាធរ​ទាំងអស់​ពិនិត្យមើល​ការឃោសនា​របស់​ពួក​អគតិ​ដែល​ឃោសនា​មិន​ឲ្យ ប្រជាជន​ទៅ​បោះឆ្នោត ។ កម្ពុជា​ការបោះឆ្នោត​ជា​ទៀត​ទាត់ ៥ ឆ្នាំ​ម្តង ដូចនេះ ៥ ឆ្នាំ​ម្តង​គឺជា​ថ្ងៃបុណ្យ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដូចនេះ​សូម​ទៅ​បោះ ឆ្នោត​ទាំងអស់គ្នា។ ថ្ងៃ​បោះឆ្នោត ​គឺ​យើង​ធ្វើ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ នៅ​ថ្ងៃទី ២៩ ខែកក្កដា ។ សូមកុំ​ជឿ​តាម​ការឃោសនា​ថា​ការបោះឆ្នោត​មាន​រយៈ ពេល ៣ ថ្ងៃ ២៩ ,៣០ និង ៣១ ដែលជា​ការឃោសនា​មិនអោយ​ប្រជាជន​ទៅ​បោះឆ្នោត ។

​សូម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ដើម្បី​បន្ត​សន្តិភាព និង​ការអភិវឌ្ឍ ។ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​គឺ​ដើម្បី​សេខ​ក្តី​សុខ​របស់ ខ្លួនឯង​តែម្តង ៕​ BR

#