​សម្តេច​តេ​ជោ​ស្នើ​ឲ្យ​ចិន​ជួយ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ​ពិសេស​ស្ថានីយ៍​សំអាត​ទឹក​

219
ចែករម្លែក

​ដោយៈតារារិទ្ធ(ភ្នំពេញ)​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុ ជា​បានស្នើ​ឲ្យ​ភាគី​ចិន​ជួយ​ដល់​ការ​ស្ថា​រ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្តព្រះសីហនុ​ដែល​កំពុ ងតែមាន​ការរីក​ចំរើន​ខ្លាំង ពិសេស​ទៅ​ការរៀបចំ​ស្ថានីយ៍​សំអាត​ទឹក​កខ្វក់ មុន​ហូរ​ចូលទៅក្នុង​សមុទ្រ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានស្នើ​បែបនេះ​ទៅកាន់​លោក ឈិន យន់​(CHEN YUAN) ប្រធាន​សមាគម​ទំនាក់ទំនង​អន្តរជាតិ​ចិន​ដែល​ត្រូវ បានអនុញ្ញាត​ឲ្យ​ចូលជួប​សំដែង​ការគួរសម និង ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី ២៤ ខែ មេសា ២០១៩ នេះ​។​

​បើតាម​ប្រសាសន៍​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នេះ លោក ឈិន យន់ បាន​គោរព ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែនថា​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​២​របស់លោក​មក​កម្ពុជា។លោក​កត់សំគាល់​ឃើញ ថា​សេដ្ឋកិច្ចរបស់​កម្ពុជា​មានការ​រីកចម្រើន​ខ្លាំង​ជា​ពិស​សេស​ទីក្រុង​ភ្នំពេញ។ លោក ឈិន យន់​បាន​មានប្រសាសន៍ថា​កន្លងមក​មាន​ធនាគារ​ចិន​ចំនួន​ពីរបាន​គាំទ្រ​ដល់​ការអភិ វឌ្ឍរបស់​កម្ពុ​ជា​គឺ​ធនាគារ​អភិវឌ្ឍន៍​ចិន​និង​ធនាគារ​ប្រជាជន​ចិន​ដែល​ធនាគារ​ទាំងពីរ​នេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ។លោក​បន្តថា​សេដ្ឋកិច្ច​និង​នយោបាយ​មិនអាច​កាត់ផ្តាច់​ពីគ្នា​បានទេ​ហើយ​កន្លងមកនេះ​កម្ពុជា​បាន​ដើរតួនាទី សំខាន់​ក្នុងការ​ថែរក្សា សន្តិភាព និង ស្ថិរភាព​នៅក្នុង​តំបន់ ។ មិនតែប៉ុណ្ណោះ​កម្ពុជា​ជា​មិត្ត​ជិតស្និត​របស់​បណ្តា​ប្រទេស​អាស៊ាន​និង​ចិន​ផងដែរ ក្នុងការ​ជម្រុញ​កិច្ចសហប្រតិបត្តិការ​មិត្តភាព​ក្នុង​តំបន់។លោក​សង្កត់ធ្ងន់ថា​អ្វីដែល​ចិន​អាច​បន្ត​ជួយ​កម្ពុជា​នៅពេល​ខាងមុខនេះ​គឺ​ជួយ​ពង្រឹង សេដ្ឋកិច្ចកម្ពុជា​រឹងមាំ​និង​ធ្វើ​ឲ្យ​កម្ពុជា​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុង​តំបន់​និង​អាស៊ាន​ក្នុងឋានៈ​កម្ពុជា​ជា​មិត្ត​ដែកថែប​របស់​ចិន ។

​លោក​ប្រធាន​សមាគម​បានស្នើ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជំរុញ​ការអភិវឌ្ឍ​របៀង​សេដ្ ឋកិច្ច​នៅតាម​ផ្លូវជាតិ​លេខ​៩​ពិសេស​រវាង​កម្ពុជា​និង​ឡាវ នៅពេល​ខាងមុខ ។ លោក​បន្តថា​អ្វីដែល​លោក​ចង់ឃើញ​គឺ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​គ្នា​ទៅវិញទៅមក​ពិសេស​លោក​បានបញ្ជាក់​ពី​របៀង​ប៉ូល សេដ្ឋកិច្ច​រវាង​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​ដែលជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​កម្ពុជា ។​លោក​បានស្នើ​សម្តេច​តេ​ជោ​ធ្វើយ៉ាងណា​ឲ្យរាជរដ្ឋាភិ បាល​កម្ពុជា​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​រូបិយ​ប​ណ្ណ័​ចិន​នៅក្នុង​ទីផ្សារ​របស់​កម្ពុជា​ផងដែរ ដែល​នឹង​អាចជួយ​ទាក់ទាញ​វិនិយោគិន ចិន និង បណ្តា​ប្រទេស​ដទៃ​បន្ថែមទៀត​មករក​ស៊ី​កម្ពុជា ។ លោក​បន្តថា​ក្រុមហ៊ុន​ចិន​មាន​គោលបំណង​ធ្វើយ៉ាងណា​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ឲ្យ ខ្លាំងក្លា​ជាង​មុន​តាមរយៈ​ការគាំទ្រ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានស្នើ​សុំ​ឲ្យ​លោក ឈិន យន់និងប្រតិភូ​ ជួយ​ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន​ចិន​បន្តធ្វើ​ពាណិជ្ជកម្មនៅ​កម្ពុជា​បន្តទៀត​សម្រាប់​ក្រុមហ៊ុន​ចិន​ដែលមាន​វត្ត​មាននៅ​កម្ពុជា​ស្រាប់។ លើសពីនេះ​ទៀត​បន្ត​គៀងគរ​ក្រុមហ៊ុន​ចិន​ផ្សេងទៀត​បន្ត​មក​វិ​និយោគ​នៅ​កម្ពុជា ។សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ពី​កំណែទម្រង់​ស៊ីជម្រៅ​របស់​កម្ពុជា​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល និងវិស័យ​ឯកជនដែល​បានលើកឡើង​ពី​វិធានការ​និង​គោលនយោបាយ​សំខាន់ៗ​ក្នុងការ​កាត់បន្ថយ​ថ្លៃ​ដើម​និង​ការផលិត​និង​ដឹកជញ្ជូន​ក្នុង​បំណង​សម្រួល​ដល់អ្នកវិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ពាក់ព័ន្ធ​សំណើ​របស់​សម្តេច​តេ​ជោហ៊ុន សែន​លោក​ប្រធាន​សមាគម​បាន​គាំទ្រ​ចំពោះ​សម្ត​ច​តេ​ជោ ហើយ​សន្យា​បន្ត​ជម្រុញ​គៀងគរ​ការវិនិយោគ​ពី​ប្រទេស​ចិន​មក​កម្ពុជា​បន្ថែមទៀត​។

​សម្តេច​តេ​ជោ​បានស្នើ​ឲ្យ​ពង្រីក​ការនាំ​ចូល​ផលិតផល​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិនបន្ថែ មទៀត។សម្តេច​តេ​ជោ​ស្នើ​ឲ្យ​មានការ​គាំទ្រ​ពី​ភាគី​ចិនលើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ពិសេស​នៅ​ខេត្ត​ព្រះសីហនុ​ពាក់ព័ន្ធ​ការអភិវឌ្ឍ​ស្ថានីយ៍​សំអាត​ទឹក​កខ្វក់ ។ សម្តេច​តេ​ជោ​ក៏បាន​បន្តថា​នៅពេលសេដ្ឋកិច្ចកម្ពុជា​ការរីក​ចំរើន​ខ្លាំងជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ កាន់ តែប្រសើរឡើង ដូច​ស​ព្ធ​ថ្ងៃនេះ​បដិវត្ត​ពរ​ណ៌​មិនអាច​កើតមាន​នៅ​កម្ពុជាឡើយ ៕​BR