​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ចូលរួម​ពិធី​លៀង​សាយភោជន៍​

765
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ពិធី​លៀង​សាយភោជន៍​រៀបចំឡើង​ដោយ លោក ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ និង​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៨​និង​លោកជំទាវ​នៅ​សណ្ឋាគារ​សាំង​គ្រី​ឡា​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​នា​រាត្រី​ថ្ងៃទី​១៥​មិថុនា​។

​នៅក្នុង​ពិធី​លៀង​សាយភោជន៍​ជា​មហា​កិត្តិ យស​ដ៏​ខ្ពង់ខ្ពស់​បំផុត​នោះ​លោក ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ បាន​មានប្រសាសន៍​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច លោក លោកស្រី​ប្រមុខរដ្ឋ​/​ប្រមុខ​រាជរដ្ឋាភិបាល ប្រតិភូ​ថ្នាក់ ដឹកនាំ ឧ​ត្ត​ម​មន្ត្រី​នៃ​ប្រទេស ACMECS​។

​ផ្នែក​ធុរកិច្ច​តំណាង​ដៃគូ​អភិវឌ្ឍ​និង​អង្គការ​ហិរញ្ញវត្ថុ​នានា​ដែល​បាន​ឆ្លើយតប​តាម​ការអញ្ជើញ​ពី​រូបលោក​និង​រាជរដ្ឋាភិបាល​ថៃ​ក្នុងការ​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​៨ និង កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ារ​-​វៀតណាម (CLMV) លើក​ទី​៩ នៅលើ​ទឹកដី​ទីក្រុង​បាងកក​ប្រទេស​ថៃ ។​

នោះ​គឺជា​ការរួមចំណែក​យ៉ាង​ធំធេង និង​មានតម្លៃ​បំផុត ក្នុងការ​រួមគ្នា​គិតគូ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម ក្នុងន័យ​ពង្រឹង​និង​ពង្រីក កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់​រវាង​ប្រជាជន និង ប្រជាជន ពិសេស​ការកាត់បន្ថយ គម្លាត​នៃ​ការអភិវឌ្ឍ​ពី​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​។

​លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ប្រសិទ្ធ​ពរជ័យ​បវរ មហាប្រសើរ​ជូន ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល ប្រតិភូ​ថ្នាក់ដឹកនាំ ឧ​ត្ត​ម​មន្ត្រី​នៃ​ប្រទេស ACMECS ផ្នែក​ធុរកិច្ច តំណាង​ដៃគូ​អភិវឌ្ឍ និង​អង្គការ​ហិរញ្ញវត្ថុ​នានា ដែលមាន​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នាពេលនេះ សូម​មាន​សុខ​ភាពល្អ​បរិបូរណ៍ កម្លាំង​ពូ​លាំង​មាំមួន ដើម្បី​ជា​និម្មិត​រូប​នៃ​ភាព​រីកចម្រើន របស់​ប្រជាជន​នៃ​ប្រទេស ACMECS៕S/​

​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ចូលរួម​ពិធី​លៀង​សាយភោជន៍​