​សម្តេច​តេ​ជោ​ហ៊ុនសែន​៖​បើ​ចង់​រក្សា​សន្តិភាព រក្សា​ការងារ​និង​ប្រាក់ចំណូល​នឹង​ការ​កើ​ឡើង​នៃ​ប្រាក់ខែ​បោះឆ្នោត​ឲ្យ​លេខ ២០

701
ចែករម្លែក

ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​ទៅកាន់​កម្មករ​កម្មការិនី​នៃ​រោងចក្រ ថប សាមីត ហ្គា​មេន អ៊ី​ន​( Top Summit Garment Inc)​ប្រមាណ​ជាង ៣០០០ នាក់​ថា​៖​បើ​ចង់​រក្សា​សន្តិភាព រក្សា​នូវ​ការងារ​និង​ប្រាក់ចំណូល​នឹង​ការ ឡើង ប្រាក់បៀវត្ស​នៅ​ឆ្នាំក្រោយ​ទៀត អ្វីដែល​ល្អ​បំផុត​នោះ​គឺ​បោះឆ្នោតឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​លេខ​រៀង​ទី ២០ ។​

​ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​ឳ​កាស​អញ្ជើញ​ទស្សនកិច្ច​សង្វាក់​ផលិតកម្ម​រោងចក្រ Top Summit Garment Inc ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ ៤ ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន ជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ១៨ ខែ កក្កដា ។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ “​តើ​ទាំងអស់គ្នា​បាន​ប្រុងប្រៀប​ខ្លួន​ទៅ​បោះឆ្នោត​ហើយ​ឬ​នៅ​? ហើយ​បោះ​អោ យ​លេខ​ប៉ុន្មាន​? បើ​ចង់​រក្សា​សន្តិភាព រក្សា​នូវ​ការងារ​និង​ប្រាក់ចំណូល និង​ការឡើង​ប្រាក់បៀវត្ស​នៅ​ឆ្នាំក្រោយ​ទៀត ការបោះឆ្នោត​ឱ្យ​លេខ ២០ គឺ​ចាំបាច់​ណាស់ ហើយ​ចាប់ពី​ឆ្នាំ ២០១៩ ទៅ​ប្រាក់ខែ​របស់​ក្មួយៗ​នឹងត្រូវ​បែក ១៥ ថ្ងៃ​ម្តង ជំនួស​ឲ្យ​ការបើក​១ ខែម្តង “​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ចា​ក់ថា​៖ រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ដោយមាន​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​នឹង​ជំរុញ​កែលម្អ​ថែមទៀត​នូវ​ការបើកប្រាក់​ឈ្នួល​ការងារ​ប្រចាំខែ​ជូន​កម្មករ និយោជិត​រយៈពេល ២​សប្តាហ៍​ម្តង ដូច​នៅ​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន​ក្នុង​តំបន់ ចាប់ពី​ឆ្នាំ ២០១៩ ទៅ​ដើម្បី​ធានា​ឱ្យ​កម្មករ​-​និយោជិត​យើងទាំងអស់គ្នា​ទទួលបាន​នូវ​ប្រាក់​ឈ្នួល​ពលកម្ម​ដែល​នឹងត្រូវ​បាន​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​កម្រិត​សមរម្យ​ផង ហើយ​បើកប្រាក់​ឈ្នួល​ពលកម្ម​នេះ​បានជា​ប្រចាំ ដោយ​ទៀង ទាត់ និង ទាន់ពេល​សម្រាប់​បម្រើ​សេចក្តីត្រូវការ​ក្នុងការ​ផ្គត់ផ្គង់​ជីវភាព​របស់ខ្លួន​ផង ២​សប្តាហ៍​ម្តង​តើ​ក្មួយ​ក្មួយ​យល់ព្រម​ទេ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖​សូមកុំ​ភ្លេច​នាំគ្នា​ទៅ​បោះឆ្នោត ហើយ​មិនត្រូវ​ភ្លេច​អត្តសញ្ញាណប័ណ្ណ​នាំ ទៅ​ជាមួយ ។​ស​ង្ឃឹ ម​ថា​ក្មួយៗ​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ដែលមាន​លេខ​រៀង​ទី ២០ នៅលើ​សន្លឹកឆ្នោត ។​

​សម្តេច​តេ​ជោ​បាន​អរគុណ​ចំពោះ​ការទទួល​រាក់ទាក់​របស់​ក្មួយ ៗ និង​ម្ចាស់​រោងចក្រ​ដែល​បាន​ផ្ដល់ឱកាស​សម្រាប់​ការឈប់​សម្រាក របស់ កម្មករ កម្មការិនី ។​ ​ជាមួយគ្នានេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ធ្វើការ​កោតសរសើ​រ​ចំពោះ​ទេពកោសល្យ​និង​សម​ត្តភាព​របស់​កម្មករ កម្មការិនី​ក្នុង​រោង ចក្រ ។ ដោយ​សម្តេច​បានធ្វើការ​កត់សំគាល់ ថា​ផលិតផល​ដែល​បាន​ដេរ​ចេញពី​រោងចក្រ​នេះ​គឺជា​ផលិតផល​មួយ​ដែលមាន​ភាព​ល្បី​ជាងគេ​នៅក្នុង​​វិស័យ​កីឡា ​ពិភពលោក សូម្បីតែ​អ្នក​វាយ​កូន​ហ្គោល​លេខ ១ ថៃ​ហ្គ័​រ វ៉ូដ ក៍ពាក់​សម្លៀកបំពាក់​ម៉ាក​ណៃ ដែល​ផលិត​នៅ​កម្ពុជា​នេះ​តែម្ដង ។

សម្តេច តេ​ជោ​បាន​បន្តថា​យើង​ពិត​ជាមាន​មោទនភាព​ណាស់​ដែល​ខ្លះ​ហើយ​កន្លងមក​ក៏មាន​ក្រុម​ជម្រើសជាតិ​នៃ​ប្រទេស​ជាច្រើន​បាន​ស្លៀកពាក់​នូវ​សំលៀកបំពាក់​តារា​ដែល​ផលិត​ចេញពី​កម្ពុជា​ថ្ងៃនេះ​គឺជា​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា​យើង​ដែល​បាន​ផលិត​នូវ​សម្លៀកបំពាក់​ម៉ាក​ល្បី​ល្បីៗ​របស់ ពិភពលោក ៕​BR

#