​សម្តេច​តេ​ជោ​ហ៊ុនសែន​មិន​អនុញ្ញាតឱ្យ​នរណាម្នាក់​មើលងាយ​និង​យក​ទឹកដី​

541
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​ថ្លែង​បញ្ជាក់ថា​គោល​គំនិត​របស់​រាជរដ្ឋាភិបាល​គឺ​សម្តេច​តេ​ជោ​ហ៊ុនសែន​ដោះស្រាយ​បញ្ហា​បូរណភាព​ទឹកដី​ដោយ​សន្តិវិធី​។​មិន​អនុញ្ញាតឱ្យ​នរណាម្នាក់​មើលងាយ​និង​យក​ទឹកដី​ទោះបី​ក្នុង​រូបភាព​ណាក៏ដោយ​។​ដូច្នេះ​នាយទាហាន​ត្រូវ​ត្រៀមលក្ខណៈ​ការពារជាតិ​ព្រោះ​នាយទាហាន​នេះហើយ​គឺជា​ឆ្អឹងខ្នង​របស់​ប្រទេសជាតិ​។​

​ការ​ថ្លែង​បញ្ជាក់​នេះ​បានធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​និង​ប្រគល់​រង្វាន់​ជូន​និស្សិត​ពូកែ​របស់​វិទ្យាស្ថាន​ទ័ពជើងគោក និង​សាលា​នាយទាហាន​សកម្ម ឆ្នាំ​២០១៧-២០១៨ នៅ​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨​។​

​លោក​បន្តថា​ការកសាង​សមត្ថភាព​នៅក្នុង​សាលា​និង​ការសិក្សា​ស្វែងយល់​ការងារ​ជាក់ស្តែង​នៅក្នុង​អង្គភាព​នេះ​។​គឺជា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​នាយទាហាន​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​នៅ​ជំនាន់​នេះ​ដើម្បី​ជំនាន់​កូនចៅ​យើង​ជំនាន់​ក្រោយ ព្រោះ​ការពារជាតិ​ការពារ​ទឹកដី​គឺ​ដើម្បី​ទាំងអស់គ្នា​។

សូម​ប្អូនៗ​សិក្ខាកាម​នាយទាហាន​ត្រូវ​បន្ត​ការខិតខំ​ប្រឹងប្រែង​តទៅទៀត​ទាំង​ការសិក្សា​នៅក្នុង​សាលា​និង​ការសិក្សា​ស្វែងយល់​បន្ថែមទៀត​នៅតាម​អង្គភាព​កងទ័ព​ដើម្បី​បំពេញភារកិច្ច បន្តវេន​ការពា​ជាតិ​។ ការលះបង់​ការខិតខំ​ប្រឹងប្រែង​ជំនះ​រាល់​ការលំបាក​ត្រូវតែ​សម្រួច​ចិត្ត​និង​ត្រូវតែ​ធ្វើ​ក្នុងនាម​ជា​នាយទាហាន​ការពារ​ទឹកដី ។

​ទោះបី​នាយទាហាន​ធ្វើការ​នៅ​កន្លែង​ណាក៏ដោយ​ត្រូវខិតខំ​ប្រឹងប្រែង​បង្កើន​សមត្ថភាព​បំពេញភារកិច្ច​ក្នុងនាម​ជា​កងទ័ព​។​បង្កើន​ស្មារតី​ស្មោះត្រង់​ចំពោះ​ជាតិ​សាសនា​ព្រះមហាក្សត្រ​និង​រាជរដ្ឋាភិបាល​ស្របច្បាប់​។​ត្រូវ​ប្ដេជ្ញា​ច្បាស់លាស់​ក្នុងការ​ការពារ​សន្តិភាព​ស្ថិរភាព​និង​បូរណភាព​ទឹកដី​។​សង្ឃឹមថា​ប្អូនៗ​នាយទាហាន​ជំនាន់​ក្រោយ​នឹង​ប្រកាន់​គោលជំហរ​ច្បាស់លាស់​ទាំងនេះ​។​

​ជាមួយគ្នានេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​បាន​អរគុណ​ចំពោះ​សិក្ខាកាម​នាយទាហាន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ហើយ​ទទួលបាន​លទ្ធផល​ល្អ​ដែល​នេះ​គឺជា​ការចាប់យក​ឱកាស​មាស​នៅក្នុង​សាលា​ដើម្បី​ត្រៀមខ្លួន​បន្តវេន​ជា​នាយទាហាន​នៅ​ថ្ងៃមុខ​។​នៅពេលនេះ​គឺជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ចាក់គ្រឹះ​ដ៏​រឹងមាំ​ដើម្បី​ត្រៀម​ទទួល​ការងារ​បន្តវេន​នៅពេល​អនាគត​។

​សំណូមពរ​ឲ្យ​សិក្ខាកាម​នាយទាហាន​ទាំងអស់​ត្រូវខិតខំ​យកចិត្តទុកដាក់ កត់ត្រា សិក្សា​ស្វែងយល់ ពី​អង្គភាព​ទ័​ព្ទ​ពី​ទីតាំង​ភូមិសាស្ត្រ​តំបន់​ប្រាសាទ​តា​មាន់​តា​ក្របី​នៅក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នាពេលនេះ​៕S/​

​សម្តេច​តេ​ជោ​ហ៊ុនសែន​មិន​អនុញ្ញាតឱ្យ​នរណាម្នាក់​មើលងាយ​និង​យក​ទឹកដី​