​សម្តេច​តេ​ជោ​ហ៊ុនសែន​បង្ហើប​ពី​លិខិត​របស់លោកកឹមសុខា​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ការពារ​សុ​វត្តិភាព​ទាំង​ក្នុង​មន្ទីរឃុំឃាំង​និង​ក្រៅ​មន្ទីរ ឃុំឃាំង​

504
ចែករម្លែក

​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បញ្ចាក់​អំពី​ហេតុផល​ដែល​តុលាការ​បាន​ដោះ លែង លោក កឹម សុខា កាលពី​ព្រឹក​ថ្ងៃទី ១០ ខែ កញ្ញា​នេះ​គឺ​ដោយសារ​បញ្ហា​សុខភាព​របស់លោក កឹម សុខា ។ តែ​ទោះបីយ៉ាងណា សម្តេច​តេ​ជោ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក កឹម សុខា បានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ការពារ​សុ​វត្តិភាព​របស់លោក​ទាំង​នៅក្នុង​មន្ទីរឃុំឃាំង និង នៅក្រៅ​មន្ទីរឃុំឃាំង ។ នេះ​បើ​យោងតាម​ការផ្តល់​ព័ត៌មាន​ពី​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា ។

​គួរ​បញ្ជាក់ថា​ក្នុងការ​ស្នាក់នៅ​ទីក្រុង​ណាន់​នី​ងប្រទេស​ចិនកាលពី​ល្ងាច​ថ្ងៃទី១០ ខែ កញ្ញា សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាតឲ្យ​និស្សិត​កម្ពុជាចំនួន២២៩នាក់​ដែល​កំពុង​សិក្សា​នៅ​ខេត្ត​គង់​ស៊ីប្រទេស​ចិន​ចូលជួប​សំណេះសំណាល ​។​
​ ​
​នៅក្នុង​ឳ​កាលនោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖« ការដោះលែង​ពិរុទ្ធជន កឹម សុខា ដែល​ធ្វើឡើង​កាលពី​ព្រឹក ព្រលឹម​ថ្ងៃទី ១០ ខែកញ្ញា ដោយសារ​ហេតុផល​សុខភាព​របស់ លោក កឹម សុខា »​។

​ជាមួយនិង​ការ​ថ្លែង​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​សង្កត់ធ្ងន់​ថា ការ​នៅក្រៅ​ឃុំ​របស់​ពិរុទ្ធ ជន កឹម សុខា​គឺ​ស្ថិតនៅ ក្រោម​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​តុលា ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បង្ហើប​ពី​លិខិត​របស់​ពិរុទ្ធជន កឹម សុខា ក្នុង​ការសុំ​ការជួយ​អន្តរាគមន៍​ពី​ស្ថាប័ន​ក្រសួងមហាផ្ទៃ​ក្នុង ការជួយ​ការពារ​សុខ​សុ​វត្តិភាព​ចំពោះ​រូបលោក​(​កឹម​សុខា​)​បើទោះបី​ស្ថិតក្នុង​មន្ទីរឃុំឃាំង​ឬ​ចេញ​នៅក្រៅ​ឃុំឃាំង​ក៏ដោយ ។​

​គួរបញ្ជាក់​ថា​លោក កឹម សុខា ត្រូវបាន​តុលាការ​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ ដោយសារ​បញ្ហា​សុខភាព​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែកញ្ញា នេះ ៕