​សម្តេច​តេ​ជោ​ហ៊ុនសែន​បន្ត​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ខេត្តកំពង់ស្ពឺ​ចំនួន​២៥.០០០​នាក់​នៅថ្ងៃស្អែក

1122
ចែករម្លែក

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្ម ករនិយោជិត ចំនួន ២៥.០០០ នាក់​នៅ​ខេត្តកំពង់ស្ពឺនៅ​ថ្ងៃស្អែក​នេះ ។ នេះ​ជា​លើក​ទី១ បន្ទាប់ពី​រាជរដ្ឋាភិបាល​នីតិកាល​ទី ៦​បាន​បង្កើតឡើង​ដែលមាន​រូប សម្តេច​នៅតែ​បន្ត​ដឹកនាំ​ប្រទេស​រាជរដ្ឋាភិបាល ។​

រូបថតសម្តេចចុះជួបសំណេះ សំណាលជាមួយកម្មករ កាត់ដេរនាពេលកន្លងមក ៕

 

​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ ២០១៨ នៅ​ផ្លូវជាតិ​លេខ​៣ ក្នុង ភូមិ​ស្វាយទាប ឃុំ​អង្គ​ពពេល ស្រុក​គង់​ពិសី ខេត្តកំពង់ស្ពឺ ។

​ដូច​អ្វីដែល​បាន​សន្យា​កាលពី​ពេលមុន​បោះឆ្នោត​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ជាប់ឆ្នោត​សម្តេច​នឹង​បន្តដំណើរ​ជួប​ជាមួយ កម្មករ​/​ការិនី​តទៅទៀត ។ គណបក្ស​ប្រជាជន​បានទទួល​សម្លេងឆ្នោតរ​ហូត​ទៅដល់ ១០០ ភាគរយ​នៃ​អាសនៈ​នៅក្នុង​សភា​ហើយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​៦​ខែកញ្ញា ឆ្នាំ ២០១៨ ។ ដូច្នេះ​អ្វី ដែល​សម្តេច​បាន​សន្យា​មុន​ការបោះឆ្នោត​ក៏បាន​ធ្វើជា​បន្តទៀត ។ ជាក់ស្តែង​បន្ទាប់ពី​ការបោះឆ្នោត ថ្ងៃទី ២៩ ខែ កក្កដា ២០១៨ បើ ទោះបីថា គ ជ ប មិនទាន់​ប្រកាស​លទ្ធផល​ផ្លូវការ​តែ​គេ​អាច​ដឹងបាន​ថា​គណពក្ស​ប្រជាជន​កម្ពុជា​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​នោះ​សម្តេច តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ចំនួន​៥ លើក​រួចមកហើយ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អះអាងថា​នឹង​បន្ត​កិច្ច​ការដែល​ត្រូវ​ជួប​ជាមួយ​កម្មករ​/​ការិនី​ឲ្យ​អស់ ។ បន្ទាប់ពី​ការជួប​អស់ហើយសម្តេច​និង​ជួប​វិលជុំ​បានសេចក្តីថា  ​បន្ទាប់ពី​ការជួប​ជា​កម្មករនិយោជិត​អស់ហើយសម្តេច​នឹង​បន្តធ្វើ​ការងារ​ប្រចាំ​សប្តាហ៍​របស់ សម្តេច ដើម្បី​ទៅសួរសុខទុក្ខ​ចំពោះ​កម្មករ​នៅតាម​រោងចក្រ ។ នោះ​ជា​ដំណើរ​នៃ​ការអនុវត្ត​នូវ​គោលនយោបាយ​ឧស្សាហកម្ម២០១៥-២០២៥ ជាមួយនឹង​ការចូលរួមចំណែក និងការដោះស្រាយ​បញ្ហា​ កង្វល់​នានា​ឬ ក៏​បញ្ហា​ប្រឈម​នានា​ដែល​នៅ​សេសសល់​ជំរុញ​ដំណើរ​ទៅមុខ ទាំងអស់គ្នា​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​សម្រាប់​ប្រទេស​កម្ពុជា​។

​សូមបញ្ជាក់ថា​សម្តេច​តេ​ជោ ហ៊ុន សែន បានចាប់ផ្តើម​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​មកពី​តាម​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា​តាំងពី​ថ្ងៃអាទិត្យ​ទី ២០ ខែសីហា ឆ្នាំ​២០១៧ មក​។​ជំនួប​សំណេះសំណាល​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​កម្មករ កម្មការិនី​មាន​ចំនួន ៥៥ លើក​មកហើយ ។ ជំនួប ៥៥ លើក​នេះ​មាន​កម្មករ កម្មការិនី​សរុប ៧៦៦.៣៣៩ នាក់ ។​

​តាមរយៈ​ដំណើរ​ចុះ​ជួប​សំណេះសំណាល​ជា​បន្តបន្ទាប់​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​កម្មករ​កម្ម ការិនី ហើយក៏​ធ្វើ​ឲ្យ​មាន​សុខដុម​នៅក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរសម្លៀកបំពាក់និង​ស្បែក ជើង ​ផងដែរ ៕BR