​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជាង​៣​ពាន់​នាក់​

814
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៨​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ​និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច​ប្រមាណ​៣.៣៥៩​នាក់​។​ក្នុងនោះ​មាន​នារី​១.៤៩៤​នាក់​នៅ​មជ្ឈមណ្ឌល​សន្និសីទ​និង​ពិ​ពណ៌​កោះ​ពេជ្រ​។​និស្សិត​ដែល​នឹង​ទទួល​សញ្ញាបត្រ​រួមមាន​កម្រិត​បរិញ្ញាបត្រ​និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​។

​លោក​បណ្ឌិត្យ​ហង់​ជួនណា​រ៉ុង​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ដែល​ដើរតួនាទី​ក្នុងការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ផ្នែក​ច្បាប់ សេដ្ឋកិច្ច និង ផ្នែក​ផ្សេងៗ​ទៀត ដើម្បី​បម្រើ​ឲ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង សង្គម​កម្ពុជា ។​

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា​គិត​ចាប់ពី​ឆ្នាំ​១៩៨២​មកដល់​ប​ច្ចុ​ប្ប​នេះ​សិក្ខាកាម​និង​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ជា​ស្ថាពរ​សរុប​ចំនួន ៤៩.០៥៦ នាក់ (​នារី​១៧.៦១៧​នាក់​)​។​ក្នុងនោះ​មាន​និស្សិត​បរទេស ចំនួន​១១២​នាក់​។​បច្ចុប្បន្ន​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​មួយចំនួន​កំពុង​បម្រើ​ការងារ​នៅក្នុង​ស្ថាប័នរដ្ឋ វិស័យ​ឯកជន​និង​ស្ថាប័ន​អន្តរ ជាតិ នានា ។​

តាម​ការស្ទង់មតិ​បាន​ឲ្យ​ដឹងថា ក្នុងចំណោម និស្សិត​ជ័យលាភី​ត្រូវ​ទទួល​សញ្ញាប័ត្រ​នា​ថ្ងៃនេះ និស្សិត​ប្រមាណ ៩៥​ភាគរយ មានការ​ងារ​ធ្វើ​ក្នុងនោះ និស្សិត​ថ្នាក់​បរិញ្ញាបត្រ​មាន ៩៤,៧៥ ភាគរយ និង និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​មាន ៩៦,១០ ភាគរយ​៕S/

​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជាង​៣​ពាន់​នាក់​

#