​សម្តេច​តេ​ជោ​ហ៊ុនសែន​៖កម្ពុជា​មិនទាន់​បាត់បង់​អ្វី​ទាំងអស់ពាក់ព័ន្ធ​ការអនុគ្រោះ​ពន្ធ​ទំនិញ​ពី​សហភាព​អឺរ៉ុប(EBA)​

1101
ចែករម្លែក

​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​បញ្ជាក់ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​១​ពាន់​នៅ​ទ្វីបអឺរ៉ុប​ថា​៖​ពាក់ព័ន្ធ​ការ​អនុ គ្រោះ​ពន្ធ​ទំនិញ​ពី​សហភាព​អឺរ៉ុប កម្ពុជា​មិនទាន់​បាត់បង់​អ្វី​ទាំងអស់ បញ្ហា​នេះ​ត្រូវបាន​គេ​យក​ធ្វើជា​សង្គ្រាមចិត្តសាស្ត្រ​វាយប្រហារ​លើ​រាជរដ្ឋាភិបាល​តែ ប៉ុណ្ណោះ ។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​បុក​របស់​សម្តេច​ដែល​បាន​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា​នេះ ។​

​នៅ​រាត្រី​ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​បែ​ល​ហ្សិ​ក ត្រូវជា​ពាក់កណ្តាល​អ​ធ្រា​ត​ម៉ោង​នៅ​ប្រទេស​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​ក្រ​កម្ពុជា​បានទទួល​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​១​ពាន់​នាក​មកពី​ប្រទេស​ហុង​គ្រី​បារាំង​និង អាល្លឺម៉ង់ ។​

​នៅក្នុង​ជំនួប​សំណេះសំណាល​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ថា​៖ ការអនុគ្រោះ​ពន្ធ​ទំនិញ​ពី​សហភាព​អឺរ៉ុប​ដល់ក​ម្ពុ ជា មកដល់ពេលនេះ​កម្ពុជា​មិនទាន់​បាត់បង់​អ្វី​ទាំងអស់ ។ ក៏ប៉ុន្តែ​បញ្ហា​នេះ​ត្រូវបាន​គេ​យក​ធ្វើជា​សង្គ្រាមចិត្តសាស្ត្រ​វាយប្រហារ​លើ​រាជរដ្ឋាភិបាល​តែ ប៉ុណ្ណោះ​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តធ្វើ​ការពន្យល់​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ថា​៖ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​របស់​កម្ពុ​ជា​ពី​សហភាព អឺរ៉ុប​គង់តែ​បាត់បង់​ទេ​នៅពេល​កម្ពុជា​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្ពស់​។​សម្តេច​បាន​ប្រាប់​បងប្អូន​ខ្មែរ​នៅ​ទីនោះ​ទៀតថា​សម្តេច​បានធ្វើការ​មួយ​ជំ​ហ៊ាន ជាមួយ​ជប៉ុន ចិន និង ធនាគារអភិវឌ្ឍន៍អាស៊ី ឲ្យ​បន្ត​ផ្តល់​អត្រា​ការប្រាក់​អនុគ្រោះ​រយៈពេល ១០ ឆ្នាំ​ទៀត​ដល់​កម្ពុជា​និង​លទ្ធភាព​សង​រយៈពេល​៤០​ឆ្នាំ ។​
​សម្តេច​បន្តថា​កម្ពុជា​នៅមាន​លទ្ធភាព​ខ្ពស់​ក្នុង​ការខ្ចី​ថវិកា​ពី​បរទេស ក៏ប៉ុន្តែ​កម្ពុជា​កំណត់​អត្រា​កម្ចី​បរទេស​ត្រឹម​២៣ ភាគរយ​ប៉ុណ្ណោះ​ធៀប​ជាមួយ​ចំណូ ល​សេដ្ឋកិច្ចជាតិ ពោល​កម្ពុជា​មានលទ្ធភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​របស់ខ្លួន​លើ​បញ្ហា​ផ្សេងៗ​ជាច្រើន​មិនមែន​សុទ្ធតែ​ពឹង​លើ​បំណុល​បរទេស​នោះទេ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍​ទៅកាន់​ពលរដ្ឋ​ខ្មែរ​ថា​៖​កម្ពុ​ជាមាន​កិត្តិយស​ទទួលបាន​សិទ្ធិ​ក្នុងការ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នៅ​ឆ្នាំ ២០២០ ។ សម្តេច​តេ​ជោ​ហ៊ុនសែន​បានប្រកាសថា​កម្ពុជា​នឹង​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​អាស៊ី​-​អឺរ៉ុប នៅ​ឆ្នាំ​២០២០,​ហើយ​នៅ​ឆ្នាំ ២០២២ កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំ​ពូ​អាស៊ាន ,​នៅ​ឆ្នាំ​២០២៣ កម្ពុជា​នឹង​រៀបចំ​បោះឆ្នោត​ម្តងទៀត ។ សម្តេច​តេ​ជោ​ក៏បាន​បង្ហាញ​ក្តី​សង្ឃឹមថា នឹង​ឈ្នះ ឆ្នោត​បន្តទៀត​ពេលនោះ​សម្តេច​នឹង​រៀបចំ​កិច្ចប្រជុំ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​ភារកិច្ច​ចម្បង​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​គឺ​ត្រូវ​រក្សាបាន​ឲ្យ​នូវ​ស្ថេរភាព​នយោបាយ​និង​សន្តិភាព​ដើម្បី​ឈានទៅ សម្រេច​កំណើនសេដ្ឋកិច្ច ៧.២​ភាគរយ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ថាប​ច្ច​ប្បន្ន​កម្ពុជា​បាន​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​មិន​ត្រឹមតែ​ជួយ​សម្រួល​ការងារ​នោះទេ តែ​ក៏បាន​ជួយ កាត់បន្ថយ​អំពើពុករលួយ​ផងដែរ​ជាពិសេស​កម្ពុជា​បាន​លុបបំបាត់​មន្ត្រី​ខ្មោច​បាន​ស្ទើរ​ទាំងស្រុង​បន្ទាប់ពី​ប្រើ​ប្រព័ន្ធ​បើកប្រាក់​ខែ​តាម​ធនាគារ ។ សម្តេច តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងប្រាប់​បងប្អូន​ខ្មែរ​នៅក្រៅ​ស្រុក​ដែល​បាន​ចូលរួម​ដំណើរការ​ប្រជាធិបតេយ្យ​តាមរយៈ​ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ។ ការបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​ការជ្រើសរើស​ដ៏​ត្រឹមត្រូវ​មានន័យថា​ជាការ​បោះឆ្នោត​ជ្រើស​រើសយក​នូវ​សុខសន្តិភាព ការអភិវឌ្ឍ​និង​បន្ត រក្សា​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ជី​ដូន​ជីតា​របស់ខ្លួន​។​

​មុននឹង​បញ្ចប់​ពិធី​សំណេះសំណាល​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​បណ្តា​ប្រទេស ប៉ែក​អឺរ៉ុប​ទាំងអស់ សូម​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ប្រកប​របរ​ទទួលទាន​មានបាន​គ្រប់ៗ​គ្នា​ផងដែរ​៕​