​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​បើ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដោយ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៩

869
ចែករម្លែក

ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅវេលា​ម៉ោង៨៖៣០ នាទី នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ដើម្បី​ធ្វើការ​ពិភាក្សា​លើ​សេចក្ តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៩ ។

​របៀបវារៈ​ដូចខាងក្រោម​៖​ទី​១.​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ។ ទី​២. សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧ ។ ទី​៣.​បញ្ហា​ផ្សេងៗ​:​សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖ ៣.១-​កិច្ច ព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​រវាង​កម្ពុជា​-​វៀតណាម និង កម្ពុជា​-​ឥណ្ឌូនេស៊ី ។ ៣.២- សន្ធិសញ្ញា​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សហ ព័ន្ធ​រុស្ស៊ី​ស្តីពី​បត្យាប័ន ៕