​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រាប់​អ្នកវិនិយោគទុន​វៀតណាម​ថា​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​មុខស្រួច​ប្រកបដោយ​ភាពជាក់ស្តែង​និង​ប្រាកដ​និយម

301

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែងប្រាប់​ក្រុម​អ្នកវិនិយោគ​វៀតណាម​ប្រមាណ​៥០០​នាក់​នៅក្នុងវេទិកា​ធុរកិច្ច​វៀតណាម​-​កម្ពុជា​កាលពី​ព្រលប់​ថ្ងៃទី​៦​ខែធ្នូ​នេះ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ថា​៖​តាមរយៈ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុ ជា២០១៥-២០២៥រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​មុខស្រួច​ប្រកបដោយភាពជាក់ស្តែង​និង​ប្រាកដនិយ ម​មួយចំនួន ។

​វិធានការ​មុខស្រួច​ប្រកបដោយ​ភាពជាក់ស្តែង​និង​ប្រាកដនិយម​មាន​ដូចខាងក្រោម​៖

​ទី​១.​រាជរដ្ឋាភិបាល​បាននិងកំពុង​ជម្រុញ​ការសម្របសម្រួល​ពាណិជ្ជកម្ម​ដោយ​ត្រៀម​ដាក់ឱ្យអនុវត្ត​នូវ​បញ្ជ​ចេញចូល​តែមួយ​,​ធ្វើ​សាមញ្ញ​កម្ម​និង ស្វ័យប្រវត្តិកម្ម​នីតិវិធី​គយ​ទាំង​លើ​ការកំណត់ថ្លៃ​និង​ការបញ្ចេញ​ទំនិញ​,​កាត់បន្ថយ​នូវ​ថ្លៃ​សេវា​ទាំង​ផ្លូវការ​និង​មិន​ផ្លូវការ​នានា​និង​កែសម្រួល​នូវ​ស្ថាប័ន​តាម​មាត់​ច្រកទ្វា​អន្តរជាតិ​និង​កំពង់ផែ​អន្តរ ជាតិដើម្បី​សម្រួល​និង​ព​ន្លឿ​ន​ដល់​ការនាំចេញ​និង​ចូល​។

​ទី២.នៅលើ​ការតភ្ជាប់​ផ្នែក​ទន់​រាជរដ្ឋាភិបាល​កំពុង​រៀ​ប​ចំ​ផែនការមេ​ស្តីពី​វិស័យ​ឡូ​ជី​ស្ទីក​និង​បាន​បង្កើន​ការវិនិ យោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្តដោយ​ពង្រីក​ផ្លូវជាតិ​ទាំងអស់​ឱ្យទៅជា​បួន​គន្លង​ជាពិសេស​ផ្លូវជាតិ​ដែល​ត​ភ្ជាប់​ទៅនឹង​ប្រទេសជិតខាង​,​កសាង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​រហូតដល់ជម្រៅ​ទឹក​១៤ ម៉ែត្រ​និង​កសាង​ផ្លូវ​ល្បឿន​លឿន​(Expressway)​ពី​ភ្នំពេញ​ទៅ​កំពង់ផែ​អន្តរជាតិ​។​ការកសាង​ទាំងនេះ​នឹង​សម្រេច​រួល​រាល់​ក្នុង​រយៈពេល​ឆាប់ៗ​ខាងមុខ​។

​ទី ៣.​ពាក់ព័ន្ធ​នឹ​ថ្លៃ​អគ្គិសនី​រាជរដ្ឋាភិបាល​បានសម្រេច​ថា​ថ្លៃ​អគ្គិសនី​នឹងត្រូវ​បញ្ចុះ​បន្ថែមទៀត​ជា​បណ្តើៗ​ចាប់តាំងពី​ឆ្នាំ​២០១៩​នេះ​តទៅ​ក៏​ដូចធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់​ដើម្បី​លើកកម្ពស់​ភាព​ទាក់ទាញ​ការវិនិយោគ​នៅក្នុង​ឧស្សាហកម្ម​ផលិតកម្មដែលមាន​តម្លៃបន្ថែម​ខ្ពស់​,ឧស្សាហកម្ម​ប្រើប្រាស់​ម៉ាស៊ីន​ទំនើប​និង​ការផ្សារភ្ជាប់​ជាមួយនឹង​ខ្សែសង្វាក់​តម្លៃ​ក្នុង​តំបន់​។​

​ទី​៤.​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​បង្កើត​ធនាគារ​SME​និង​អនុវត្ត​គោលនយោបាយ​ជម្រុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម​ដើម្បី​លើ​កក​ម្ពស់​វិស័យ​SMEs​ជា​ក្បាលម៉ាស៊ីន​សម្រាប់​កំណើនសេដ្ឋកិច្ច​និង​គាំទ្រ​ដល់​ខ្សែសង្វាក់​ផលិ តកម្ម​និង​សេវាកម្ម​រួមទាំង​បានរៀបចំ​មូលនិធិ​គម្រោងអភិវឌ្ឍ​សហគ្រិនភាព​កម្ពុជា​។​ទន្ទឹមនេះដែរ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ថ្មីៗ​របស់​វិនិយោគ​គិ​ន​ស្របតាម​ការប្រែប្រួល​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចរាជរដ្ឋាភិបាល​កំពុង​បញ្ចប់​វិសោធនកម្ម​ច្បាប់​ស្តីពី​វិនិយោគ​,​អនុម័ត​ច្បាប់​ស្តីពី​តំបន់​សេដ្ឋកិច្ច​ពិសេស​និង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ពន្ធដារ​ដោយ​គិ តគូរ​បន្ថែម​ផ្តល់​ការ​លើទឹក​ចិត្ត​ឆ្លាត​វៃ​,​ការបណ្តុះបណ្តាល​,ការប្រើប្រាស់​ម៉ាស៊ីន​និង​បច្ចេកវិទ្យា​ទំនើប ។​

​បន្ថែម​ពីលើ​វិធានការ​មុត​ស្រួច​និង​ជាក់ស្តែង​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ជម្រាបជូន​ធុរជន និង​អ្នកវិនិយោគ​ទាំងអស់​អំពី​សក្ដានុពល​វិនិយោគ​និង​ឧត្តមភាព​សំខាន់ៗ​របស់​កម្ពុជា​ដែលមាន​ដូចតទៅ​៖​ទី​១.​ភាពអំណោយ​ផល​នៃ​ស្ថិរភាពនយោបាយ​និង​ម៉ាក្រូសេដ្ឋកិច្ច​។​ទី​២.​កម្ពុជា​ស្ថិតនៅ លើទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន​ដែល​តំបន់​នេះ​បាននិងកំពុង​ក្លាយជា​“​រោងចក្រនៃ​អាស៊ី​”​ហើយ​ម្យ៉ាងទៀ ត​កម្ពុជា​ក៏​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​តំបន់​មេគង្គ​ដែលជា​តំបន់​មាន​កំណើនសេដ្ឋកិច្ច​និង​ការតភ្ជាប់​ខ្ពស់​ជាងគេ​។ ទី​៣.​កម្លាំង​ពលកម្ម​ដែលមាន​ភាពសម្បូរ​បែប​និង​វ័យក្មេង​ដែល​ក្នុងនោះ​ប្រជាជន​ដែលមាន​អាយុ​ត្រឹម ៣៥ ឆ្នាំ​ចុះ​មាន​ចំនួន​ដល់​ទៅ​៧២%​នៃ​ចំនួនប្រជាជន​សរុប​គួបផ្សំ​នឹង​ការកើនឡើង​នៃ​ចំនួន​ប្រជាជន​ដែលមាន​ចំណូល​មធ្ យម​និង​ជាវ​ណ្ណៈ​កណ្តាល​នឹង​បង្កើត​កាលានុវត្តភាព​សម្រាប់​ក​ម្ពុ​ជា។​ទី​៤.​កម្ពុជា​បាន​បើកចំហ​សេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​អ្នកវិនិយោគ​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​រវាង​អ្នកវិនិយោគ​កម្ពុជា​និង​អ្នកវិនិយោគ​បរទេស​នោះទេ​។​ទី​៥.​ទំនិញ​ផលិត​នៅ​កម្ពុជា​មិនមែន​ផ្គត់ផ្គង់​សម្រាប់តែ​ទីផ្សារ​នៅ​កម្ពុជា​ដែលមាន​ប្រជាជន​ប្រមាណ​តែ​ជាង​១៥​លាន​នាក់​ប៉ុណ្ណោះ នោះទេ​ប៉ុន្តែ​អាច​ផ្គត់ផ្គង់​ទៅក្នុង​ទីផ្សារ​អនុតំបន់​មេគង្គ​ដែលមាន​អតិថិជន​ប្រមាណ​២៥០​លាន​នាក់​,​ទីផ្សារ​អាស៊ាន​ដែលមាន​អតិថិជន​ប្រមាណ ៦៣០​លាន​នាក់​និង​ទីផ្សារ​នៅក្នុង​តំបន់​នៃ​កិច្ចព្រមព្រៀង​ភាព ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់​(RCEP)​ដែលមាន​អតិថិជន​ប្រមាណ​៣​ប៊ី​លាន​នាក់​ព្រមទាំង​លទ្ធភាព​ចូល​ទីផ្សារ​ធំ​ដទៃទៀត​ក្នុង​ពិភពលោក​។​ទី​៦.​កម្ពុជា​និង​វៀតណាម​បាន​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ជៀង​វាស​ការយកពន្ធ ត្រួតគ្នា​និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពាក់ព័ន្ធ​និង​ពន្ធ​លើ​ប្រាក់ចំណូល​នៅ​ថ្ងៃទី​៣១​មីនាឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ។​

​សូមបញ្ជាក់​ជូន​ថា​៖​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម ពាណិជ្ជកម្ម​សរុបរ​វា​ង​កម្ពុជា​និង​វៀតណាម​ក្នុង​ឆ្នាំ ២០១៧​សម្រេចបាន​ចំនួន​ប្រមាណ២,១៣ពាន់​លាន​ដុល្លារ​កើនឡើង​ប្រមាណ​៣០%​ធៀប​នឹង​ឆ្នាំ​២០១៦​។​យ៉ាងណាមិញ​ការនាំ​ចេញ ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​វៀត​នៅមាន​ទំហំ​តូច​នៅឡើយ​។​ជាក់ស្តែង​ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​វៀតណា មក្នុង​ឆ្នាំ​២០១៧​មាន​ចំនួន​៣៤២​លាន​ដុល្លារ​ធៀប​នឹង​ការនាំ​ចូល​របស់​កម្ពុជា​ពី​វៀតណាម​ក្នុង​ឆ្នាំ​២០១៧​មាន​ចំនួន​ប្រមាណ​១,៨​ពាន់​លាន​ដុល្លារ​។ ក្នុង​ក្របខណ្ឌ​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​វៀតណាម​រហូតដល់​ខែវិច្ឆិកា​ឆ្នាំ២០១៨ក្រុមប្រឹ ក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន ៧៥គម្រោង​ក្នុង​ទុនវិនិយោគ​សរុ ប​ចំនួន​ប្រមាណ ២,៤ ពាន់​លាន​ដុល្លារ​ដែល​ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម​និង​ហេ​ដ្ឋា​-​រចនាសម្ព័ន្ធ ៕