​សម្តេច​តេ​ជោ​ហ៊ុនសែន​នឹង​អញ្ជើញ​វិលត្រឡប់​មកដល់​មាតុប្រទេស​វិញ​នៅ​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​៨ ខែធ្នូ​នេះ​

575
ចែករម្លែក

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នឹង​អញ្ជើញ​និវត្តន៍​មកដល់​មាតុប្រទេ ស​វិញ​នៅវេលា​ម៉ោង​ប្រមាណ១២​ថ្ងៃត្រង់​ថ្ងៃទី​០៨ខែធ្នូ​នេះ​បន្ទាប់ពី​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិ បាល​កម្ពុជា​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៤​ថ្ងៃ​(​ពីថ្ងៃ​ទី ៥​ដល់​៨​ខែធ្នូ​)​នៅ​ប្រទេស​ឡាវ​និង ប្រទេស​វៀតណាម​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ឡាវ​កាលពី​ថ្ងៃទី​០៥​ខែធ្នូ​កន្លងទៅនេះ​តប​តាម​ការអញ្ជើញ​របស់​នា​យក​រដ្ឋមន្ត្រី​ឡាវ​លោក ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ ។

​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ឡាវ​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្រៅពី​ការជួបពិភាក្សា​ការងារ​ទ្វេភាគី​ជា មួយ​នាយករដ្ឋមន្ត្រី​ឡាវ​នោះ​សម្តេច​តេ​ជោ​ហ៊ុនសែន​ក៏បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ប្រធាន​រដ្ឋ​ឡាវ​និង​ប្រធានរដ្ឋសភា​ឡាវ​ផងដែរ​។​

​នៅក្នុង​ជំនួប​ទ្វេភាគី​នោះ​ប្រមុខ​ដឹកនាំ​កម្ពុជា​និង​ឡាវ​បាន​អំពាវនាវ​រួមគ្នា​និង​ស្នើសុំ​ឲ្យ​ប្រធានាធិបតី​បារាំង​ក៏ដូចជា​រដ្ឋាភិបាល​បារាំង​ផ្ដល់​មក​ឲ្យ​ប្រទេស​ទាំងពីរ​នូវ​ឯកសារ​ពាក់ព័ន្ធ​នានា​ដែលមាន​ប្រយោជន៍​ដើម្បី​ឈានទៅ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ឡាវ​ឲ្យ​បាន​ឆាប់​ចប់។បញ្ហា​ព្រំ​ដែន​កម្ពុជា​-​ឡាវ​ដែល​នៅ​សេសសល់​មាន​ប្រមាណ​១៦​ភាគរយ​ទៀត​។​

​ភាគី​ទាំងពី​ក៏បាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​ស​ប្រតិបត្តិការ​ចំនួន​៤ក្នុង​វិស័យ​អប់រំ វប្ប​ធ៌​ម សិល្បៈ និង​វិស័យ​ថាមពល​អ​គ្កី​ស​នី ។​

​នៅ​ថ្ងៃទី​៦​ខែធ្នូ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ចាក​ចេញពី​ប្រទេស​ឡាវ​ឆ្ពោះទៅកាន់​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ដើម្បី​បំពេញ ទស្សនកិច្ច​ផ្លូវការ​តប​តាម​ការអញ្ជើញ​របស់លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​ពីថ្ងៃ​ទី ៦ ដល់ទី​៨ ធ្នូ ២០១៨ ។​

​នា​ល្ងាច​ថ្ងៃទី​៦​ខែធ្នូ​នៅ​ទីក្រុង​ហាណូយ​ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​វៀតណាម​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្ដេច​តេ​ជោ ហ៊ុន សែន​និង នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc បាន​អញ្ជើញ​ចូលរួម​វេទិកា​ធុរកិច្ច​វៀតណាម​-​កម្ពុជា​។

​នា​ព្រឹក​ថ្ងៃទី​៧​ខែធ្នូ​បន្ទាប់ពី​ពិធី​ទទួល​បដិសណ្ឋារកិច្ច​ដែល​ត្រូវបាន​រៀបចំឡើង​យ៉ាង​ឱឡារិក​នៅ​រដ្ឋធានី​ហាណូយ​សម្ដេច​តេ​ជោ ហ៊ុន សែន នា យក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជួបចរចា​ជាមួយ​លោក Nguyen Xuan Phuc​នាយករដ្ឋមន្ត្រី​វៀតណាម​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ​រូប​ក៏បាន​ឯកភាពគ្នា​បង្កើន​កិច្ច​សហ​ប្រតិ​ប​តិ្ត​កា​រលើ​វិស័យ​អប់រំ បណ្ដុះបណ្ដាល កសិកម្ម រុក្ខកម្ម​និង​នេសាទ វប្បធម៌​សិល្បៈ និង​ការជួប​ប្រាស្រ័យ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ផងដែរ ។ នាយករដ្ឋមន្ត្រី​ទាំងពីរ​រូប​បាន​ឯកភាពគ្នា​បន្ត​ដោះស្រាយ​អោយបាន​ល្អ​នូវ​បញ្ហា នៅ​សេសសល់​ដោយ​ឈរលើ​ស្មារតី​មិត្តភាព​និង​ការយល់ដឹង​គ្នា​ទៅវិញទៅមក​ជាពិសេស​គឺ​បញ្ហា​បោះបង្គោល​លើ​ខ្សែ​ព្រំដែន​រួម​រវាង​ប្រទេស​ទាំង ពីរ​សំដៅ​កសាង​ខ្សែ​ព្រំដែន​រួម​ប្រកបដោយ​សន្តិភាព មិត្តភាព សហ​ប្រតិ​ប​តិ្ត​ការ​និង​អភិវឌ្ឍន៍​។​

​ន្ទា​ប់​ពី​ជំនួប​ចរចា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរបាន​អញ្ជើញ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សហ​ប្រតិ​ប​តិ្ត​ការ​មួយចំនួន​ក្នុង​វិស័យ គមនាគមន៍​ដឹកជញ្ជូន ពាណិជ្ជកម្ម ការបោះបង្គោល​ព្រំដែន និង អប់រំ ។ បន្ទាប់​នោះ​នាយករដ្ឋមន្ត្រី​ទាំងពីរ​រូប​បាន​អញ្ជើញ​ជា​សហ​អធិបតី​នៅ សន្និសីទកាសែត​រួម​ដើម្បី​ជូនដំណឹង​នូវ​លទ្ធផល​នៃ​ជំនួប​ចរចា​ទ្វេភាគី​ខាងលើ​។

​នៅ​ក្នុងការ​ស្នាក់នៅ​ប្រទេស​វៀតណាម​សម្តេច​តេ​ជោ​ហ៊ុន សែន ក៏បាន​អញ្ជើញ​ជួប​សំដែង​ការគួរសម​ជាមួយ​លោក​ប្រធាន​រដ្ឋ​វៀតណាម និង លោកស្រី​ប្រធានរដ្ឋសភា​វៀតណាម និង​បានអនុញ្ញាត​ឲ្យ​សមាគម​មិត្តភាព​វៀតណាម កម្ពុជា​ចូលជួប​សំដែង​ការគួរសម​ផងដែរ ៕