​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​និវត្តន៍​មកដល់​ភ្នំពេញ​ប្រកបដោយ​សុ​វត្តិភាព​

589
ចែករម្លែក

ដោយៈតារារិទ្ធ​/ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​និវត្តន៍​មកដល់​មាតុប្រទេស​ប្រកបដោយ​សុ​វត្តិភាព​នៅ វេលា​ម៉ោង​១១៖៥៥​នាទី​ថ្ងៃទី​០៨ ខែធ្នូ​នេះ​បន្ទាប់ពី​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៤​ថ្ងៃ​(​ពីថ្ងៃ​ទី ៥​ដល់​៨​ខែធ្នូ​)​នៅ​ប្រទេស​ឡាវ​និង ប្រទេស​វៀតណាម​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ឡាវ​កាលពី​ថ្ងៃទី​០៥​ខែធ្នូ​កន្លងទៅនេះ​តប​តាម​ការអញ្ជើញ​របស់​នា​យក​រដ្ឋមន្ត្រី​ឡាវ​លោក ថង​លូន ស៊ី​សូលី​ត និង​ទៅកាន់​ប្រទេស​វៀតណាម​ពីថ្ងៃ​ទី៦ ដល់ ទី​៨ ធ្នូ​តប​តាម​ការអញ្ជើញ​របស់ លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម ៕​