​សម្តេច​តេ​ជោ​ហ៊ុនសែន​៖​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ​គឺ​ធ្វើ​ដើម្បី​បក្សនយោបាយ​និង​អ្នកនយោបាយ​ទាំងអស់​នៅ​កម្ពុជា​

348
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​កំពង់ស្ពឺ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​អះអាងថា​៖​ការធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ​គឺ​មិន មែន​សម្រាប់​គណបក្ស​ណាមួយ​ឬ​អ្នកនយោបាយ​ណាមួយ​នោះទេគឺ​សំដៅ​ទៅលើ​អ្នកនយោ បាយ និង​គណបក្សនយោបាយ​ទាំងអស់​នៅ​កម្ពុជា ។ រដ្ឋសភាជាតិ​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១៣ ខែធ្នូ​ដើម្បី​ពិភាក្សា​លើ​វិសោធនកម្ម​ច្បាប់​គណ បក្សនយោបាយ​ដែល​បើកផ្លូវ​ឲ្យ​នាយករដ្ឋមន្ត្រី​មាន​សិទ្ធិ​ស្នើសុំ​ទៅ​ព្រះមហា​ក្ស​ក្រ​ព្រះរាជទាន​សិទ្ធិ​ធ្វើ​នយោបាយ​សម្រាប់​អ្នកនយោបាយ ដែល​ត្រូវបាន​កាត់​សិទ្ធិ​នយោបាយ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​បញ្ចាក់​បែបនេះ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ជាង ២ ម៉ឺន​នាក់​នៅ​ស្រុកសំរោង​ទង នា​ព្រឹក​ថ្ងៃទី ១២ ខែធ្នូ​នេះ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖«​សភា​ប្រជុំ​នៅ​ថ្ងៃស្អែក​រឿង​ដែល​សភា​ធ្វើ​វិសោធនកម្ម​នេះ​មិនមែន​សំដៅ​ទៅលើ​គណបក្ស ឬ​ក្រុម​ណាមួយ​នោះទេ​។​ប៉ុន្តែ​គឺ​សំដៅ​ទៅ លើ​គណបក្សនយោបាយ​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖​នៅក្នុង​ច្បាប់​ពន្ធនាគារ​អនុញ្ញាត​ឲ្យ​នាយករដ្ឋមន្ត្រី​សុំ​លើកលែងទោស​ឲ្យ​ទណ្ឌិត​នៅពេលណា​ក៏បាន​និង​ទាក់ទង​ជាមួយ​អ្នក​ជាប់គុក​អនុ ញ្ញាត​ឲ្យ​នាយករដ្ឋមន្ត្រី​ធ្វើការ​សុំ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​ព្រះរាជទាន​ទោស​ពេលណា​ក៏បាន​ដែរ​ប៉ុន្តែ​ច្បាប់​ស្ដីពី​បក្សនយោបាយ​ដែល​បក្សនយោបាយ​នោះ​ត្រូវ​រំលាយ​ហើយ​មេដឹកនាំ​របស់គេ​ត្រូវបាន​ហាមឃាត់​ធ្វើ​នយោបាយ​មិនមាន​ច្បាប់​ណាមួយ​បើកផ្លូវ​ឲ្យ​នាយករដ្ឋមន្ត្រី​ធ្វើ​ការសុំ​លើកលែង​ទេ​ហើយ​ជា​ផ្លូវច្បាប់​សាលក្រម​តុលាការ​កំពូល​បិទផ្លូវ​តវ៉ា​។​ដូច្នេះ​មានន័យថា​អត់​ផ្លូវ​ចេញ​តែម្តង​បើ​ស្នើ​ឲ្យ​កាត់​ឡើងវិញ​គឺ​ផ្ទុយទៅនឹង​សាលក្រម​របស់​តុលា ការ​កំពូល​តែម្តង ។ដូចនេះ​ជម្រើស​ដែល​នៅ​សេសសល់​បន្ទាប់ពី ពិភាក្សាគ្នា​រួចមក​និង​មាន​ជម្រើស​តែមួយ​គឺពាក់ព័ន្ធ​នឹង​ការបើក​ច្រក​ឲ្យ​នាយករដ្ឋមន្ត្រី​ស្នើសុំ​ព្រះមហាក្សត្រ​លើក​បម្រាម​ហាមឃាត់​អ្នក នយោបាយ​ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ។​

​សម្តេច​តេ​ជោ​បន្តថា​៖«​ខ្ញុំ​គ្រាន់តែ​បញ្ជាក់ថា​នេះ​មិនមែន​សំដៅ​ទៅលើ​ក្រុម​ណាមួយ​នោះទេ​គឺ​សំដៅ​ដើម្បី​រៀបចំ​ដំណើរ​ជីវិត​នយោបាយ​នៃ គណបក្សនយោបាយ​ទៅ​អនាគត​។ តែ​ក្នុងនោះ​វា​ក៏​អាចមាន​ទាំង​មនុស្ស​មួយចំនួន​ដែល​ត្រូវបាន​ច្បាប់​ដែល​ត្រូវបាន​តុលាការ​កំពូល​កាត់ ទោស​រំលាយ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​នៅពេល​នេះដែរ​»​។


​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​ថា​៖​ប្រសិន​ជាមាន​អ្នក​ដែល​ប្រឆាំង​សាលក្រម​តុលាការ​កំពូល​ក៏​មិនអាច​ស្នើសុំ​បាន ដែរ ។ ព្រោះ​អ្នក​ដែល​ប្រឆាំង​ទៅនឹង​សាលដីកា​តុលាការ​កំពូល​មិន​ត្រឹមតែ​មិនត្រូវ​បាន​លើកលែងទោស​ទេ​គឺ​ត្រូវ​ជាប់គុក​ទៀតផង​គឺមាន រយៈពេល ២ ឆ្នាំកន្លះ ។ អញ្ចឹងទេ​នៅពេល​ច្បាប់​ចូល​ជា​ធរមាន​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ខ្ញុំ​និង​ត្រៀម​ទទួលយក​សំណើ​របស់​សាមីជន​ម្នាក់ៗ​មិនមែន​គណបក្ស នយោបាយ​ណាមួយ​នោះទេ​គឺ​បុគ្គល​ម្នាក់ៗ​ត្រូវ​ស្នើ​មកនាយក​រដ្ឋមន្ត្រី​ឬ​តាមរយៈ​រដ្ឋមន្ត្រីក្រសួង​មហា ផ្ទៃ ៕