​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ប្រគល់​ពានរង្វាន់​ជ័យលាភី​កីឡាវាយកូនគោល​អបអ​រ​សាទរ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​

519
ចែករម្លែក

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា​អញ្ជើញ ប្រគល់​ពានរង្វាន់​វាយកូនគោល​ដល់​ជ័យលាភី​កីឡា​វាយកូនគោល​អបអរសាទ​រ​ពិធី​សម្ពោធ​វិមាន​អនុ​ស្សាវ​រី​នយោបាយ​ឈ្នះ​ឈ្នះ និង ខួប​លើក​ទី​២០​នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​នៅ​រាត្រី​ថ្ងៃទី​៣០​ខែធ្នូឆ្នាំ​២០១៨ដែល​បានរៀបចំ​ធ្វើការ​ប្រកួត​មួយថ្ងៃ​ពេញ​នៅ​ទីលាន​វាយកូន គោល​ហ្គោ​ដិ​ន​ស៊ី​ធី ។

​តាម​របាយការណ៍​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​និង​ជា​ប្រធាន​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជាបាន​ថ្លែងថា​ព្រឹត្តិការណ៍​ប្រកួតកី ឡាវាយកូនគោល​ដែល​ដំណើរការ​ប្រកួត​នាពេលនេះ​គឺ​ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​សម្ពោ ធ​វិមាន​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ​ឈ្នះ និង ខួប​លើក​ទី​២០​នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ដែល​គោលនយោបាយ​នេះ​បានធ្វើ​ឧ្យ​ប្រទេស​កម្ពុជា​ទទួលបាន​នូវ សុខសន្តិ ភាព ស្ថេរភាព​នយោបាយ​ល្អ និង​មានការ​អភិវឌ្ឍ​រីកចំរើន​គ្រប់​វិស័យ ។​

​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​បាន​បញ្ជាក់ថា អះអាងថា​ការចូលរួម​ប្រកួត​ដ៍​ច្រើន​កុះករ​ពី​កីឡាករ​-​ការិនី​ជាតិ​និង​អន្តរជាតិ​ជាង​២០០នាក់​ក្នុង​ព្រឹត្តិការណ៍​នេះគឺដើម្បី​ចូលរួម​សម្តែ ង​នូវ​ការគាំទ្រ​គោលនយោបាយ​ដឹកនាំ​ដ៍​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​ព្រោះ​នយោបាយ​ឈ្នះ​ឈ្នះ​នេះ ធ្វើអោយ​ប្រទេសជាតិ​គ្មាន​សង្គ្រាម​ផ្តល់ឱកាស​អោយ​ប្រជាជន​កម្ពុជា​គ្រប់រូប​អាច​ប្រកប​របរ​អាជីវកម្ម​ដោយ សេរីភាព ពិសេស​ទៀត​នោះ​គឺ​បាន​បើកឱកាស​អោយ​អ្នកវិនិយោគទុន​អន្តរជាតិ​មក​បណ្តាក់ ទុន​រកស៊ី​នៅ​កម្ពុជា​ផងដែរ​។​

​លោក ជា បូរ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​បាន​បញ្ជាក់ថា​ព្រឹត្តិការណ៍​វាយកូនគោល​នេះ បាន​ចែកចេញជា ៤​វិញ្ញាសា​គឺ ១. វិញ្ញាសា​ប្រកួត​ក្រុម​សម្រាប់​កីឡា​មិនមែន​អាជីព​ចាប់ពី​អាយុ​៥០​ឆ្នាំ​ឡើងទៅ​,២.​វិញ្ញាសា​ប្រកួត​ឯក​ក្ត​ជន​កីឡាករ​មាន​ហា​នី​កាប់​,៣.​ប្រកួត​ឯក​ក្ត ជន​កីឡាករ​គ្មាន​ហា​នី​កាប់ និង ៤.​វិញ្ញាសា​ប្រកួត​ឯក​ក្ត​ជន​នារី ៕​