​សម្តេច​តេ​ជោ​ហ៊ុនសែន​៖​ដោយសារ​កម្ពុ​ជាមាន​សុខសន្តិភាព ទើប​ធ្វើ​ឲ្យ​អ្នក​វិនិយោគិន ពាណិជ្ជករ​បរទេស​មា​ន​ការជឿជាក់​មក​លើក​ម្ពុ​ជា​

325
ចែករម្លែក

ដោយៈតារារិទ្ធ/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី១៨ខែមករាឆ្នាំ​២០១៩​នេះ​បាន​បង្ហោះ​សារ​ជូន​ជន​រួមជាតិ​ដោយបាន​គូសបញ្ជាក់​ពី​តម្លៃ​នៃ​សុខសន្តិភាពដែល​បាន​នាំ​ប្រទេសជាតិ​ឲ្យ​មានការ​អភិវឌ្ឍ​រីក ចម្រើន​ដូច​ស​ព្ធ​ថ្ងៃនេះ ។ជាមួយនេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​បងប្អូន​ជនរួមជាតិ​និងគណបក្សនយោបាយទាំងអស់​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព​ដើម្បី​ឲ្យ កម្ពុ ជា​មានឱកាស​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ទៀតថា​ដោយសារតែ​ប្រទេស​កម្ពុជា​យើង​មាន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ នេះហើយ​ទើប​ធ្វើ​ឲ្យ​ដៃ គូ​ពាណិជ្ជករ វិនិយោគិន និង​សហគមន៍​អន្តរជាតិ​មាន​ជំនឿ​ទុកចិត្ត​យ៉ាងខ្លាំង មកលើ​ការដឹកនាំ​របស់​កម្ពុជា​។​

​ជាក់ស្តែង​កម្ពុជា​ក៏​ចាប់ផ្តើម​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​និង​កិច្ចប្រជុំ​លំដាប់​អន្តរជាតិ​ជាច្រើន​បន្តបន្ទាប់រួមទាំង​កិច្ចប្រជុំ​នៃ​វេទិកា​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២៧ (APPF-27) និង ការប្រកាស​បើក​ជា​ផ្លូវការ​នៃ​ក្រុមប្រឹក្សា​វប្ប​ធ​ម៍​អាស៊ី(ACC)កាលពី​ប៉ុន្មាន​ថ្ងៃ​ទៅនេះ​នៅ លើ​ទឹកដី​កម្ពុជា​ប្រកបដោយ​ជោគ​ជ័យ​។​

សម្តេចក៏បានអរគុណ​បងប្អូន​ជនរួមជាតិ និង​គណបក្ស​ន​យោ​យា​បាយ​ទាំងអស់​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិ ភាព​ដើម្បី​កម្ពុជា​យើង​កាន់តែ​មានឱកាស​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​កាន់តែ​រីកចម្រើន

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សរសេរ​នៅក្នុង​បណ្តាញ​សង្គម​ផ្លូវការ​របស់​សម្តេច​ថា​៖«​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​?​មួយ​រយៈកាល​កន្លងទៅនេះ​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក​បានឃើញ​កម្ពុ​ជាមាន​ការរីកចម្រើន​ខ្លាំង​ទៅមុខ​គួរអោយកត់សម្គាល់​ហើយ​ពួកគេ​បាន​កោតសរសើរ​អំពី​វឌ្ឍនភាព​ដ៏​ឆាប់រហ័ស​របស់​កម្ពុជា​យើង។ ទន្ទឹមនឹង​នោះដែរ​កម្ពុ​ជា​ក៏​ចាប់ផ្តើម​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វេទិកា និង កិច្ចប្រជុំ​លំដាប់​អន្តរជាតិជាច្រើន​បន្ត បន្ទាប់ រួមទាំង​កិច្ចប្រជុំ​នៃ​វេទិកា​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២៧ (APPF-27) និង ការប្រកាស​បើក​ជា​ផ្លូវការ​នៃ ក្រុមប្រឹក្សា​វប្ប​ធ​ម៍​អាស៊ី (ACC)​កាលពីប៉ុន្មាន​ថ្ងៃ​ទៅនេះ នៅ លើ​ទឹកដី​កម្ពុជា ។ អ្វីដែល​យើង​អាចធ្វើ​បាន គឺ​ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព​និង​ស្ថិរភាព​នយោបាយនិង​សង្គម ជាមួយ​នឹង​លំនឹង​នៃ​កំណើនសេដ្ឋកិច្ច​របស់​ជាតិ។ទាំង អស់​នេះហើយ​ដែល​បានធ្វើអោយ​ដៃគូ​ពាណិជ្ជករ វិនិយោគិន និង សហគមន៍​អន្តរជាតិ​មានជំនឿ​ទុកចិត្ត​យ៉ាងខ្លាំង​លើ​ការដឹកនាំ​របស់​កម្ពុជា​។ អរគុណ​បងប្អូន​ជនរួមជាតិ និង​គណបក្ស​ន​យោ​យា​បាយ​ទាំងអស់​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព​ដើម្បី​កម្ពុជា​យើងកា ន់តែ​មានឱកាស​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​កាន់តែ​រីកចម្រើន ។ ខ្ញុំ និង​ភរិយា​សូម​ជូន ពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តី សុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​»៕BR​