​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រាប់​នាយករដ្ឋមន្ត្រី​ចិន​ថា​កម្ពុជា​ចង់ឃើញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​ឆាប់

431
ចែករម្លែក
  • 41
    Shares

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​សម​ភាគី​ចិន លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង ថាស​ម្តេច​ចង់ឃើញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជ​សេរី​រវាង​ប្រទេស​ទាំងពីរ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។​

​សម្តេច​តេ​ជោ​បាន​ប្រាប់​ទៅ​សម​ភាគី​ចិន​នៅក្នុង​ជំនួប​ទ្វេរ​ភាគី​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ២២​ខែមករានៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ។នេះ​បើយោងតាម​ប្រសាសន៍​របស់លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ។​

​លោក លី ខឺ​ឈាង បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​បំពេញ​ទស្ សនកិច្ច​ជា​ផ្លូវការ​របស់​សម្តេច​តេ​ជោ​ក៏ដូចជា​គណៈប្រតិភូ​នៅក្នុង ប្រទេស​ចិន​។​លោកនាយក​រដ្ឋមន្ត្រី​ចិន​បានចាត់ទុក​ដំណើរ​ទស្សនា​កិច្ច​ផ្លូវការ​ជា​លើកដំបូង​នៅក្នុង​ប្រទេស​ចិន​ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​នីតិកាលទី​៦​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ដំណើរ​ ទស្សនកិច្ច​ដ៏​មាន​សារៈសំខាន់​សម្រាប់​ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា​-​ចិន ។

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​មានប្រសាសន៍ថា​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​មក​ប្រទេស​ចិន​នាពេលនេះ​គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេរ ភាគី​ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​និង​មិត្តភាព​ប្រទេស​ទាំងពីរ​ផងដែរ ។ ​

​លោកនាយក​រដ្ឋមន្ត្រី លី ខឺ​ឈាង ក៏បាន​សម្តែង​ការអបអរសាទរ​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន​ដែល​ទទួលបាន​គាំទ្រ​បោះឆ្នោត​ជា​នាយករដ្ឋមន្ត្រីក្នុង​អាណត្តិ ថ្មី​។ លោក លី ខឺ​ឈាង បាន​លើកឡើងថា​កិច្ចសហការ​រវាង​ចិន​និង​កម្ពុជា​គឺជា​ការគោរព​គ្នា​ទៅវិញទៅមក​និង​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នាទៅវិញទៅមក ។ លោក​បានចាត់ទុក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គឺជា​មិត្តភក្តិ​ចាស់​នៃ​ប្រជាពលរដ្ឋ​ចិន ។​

​សម្តេច​តេ​ជោ​ក៏បាន​អរគុណ​លោក លី ខឺ​ឈាង ដែល​បាន​សម្តែង​ការអបអរសាទរ​ដល់​គណបក្ស​ប្រជាជន​និង​រូប​សម្តេច​ផ្ទាល់​ដែល​ទទួលបាន​ជោគ ជ័យ​ពី​ការបោះឆ្នោត​នៅ​ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ ។ សម្តេច​តេ​ជោ ហ៊ុន សែន​ក៏បាន​ជម្រាប​លោកនាយក​រដ្ឋមន្ត្រី​ចិន​ពី​ស្ថានភាព​នយោបាយ​និង សង្គម​នៅ​កម្ពុជា ។​សម្តេច​តេ​ជោ​បាន​លើកឡើងថា​ស្ថានការណ៍​នយោបាយ​និង​បញ្ហា​សង្គម​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ជាពិសេស​កំណើនសេដ្ឋកិច្ច នៅ​ឆ្នាំ​២០១៨ រក្សា​កំ​ណើ​ប្រមាណ​ជាង​៧​ភាគរយ​ជាមួយ​ការធ្វើកំណែទម្រង់​ជាច្រើន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​ប្រទេស​ចិន​ដែល​បានផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​នាពេល​កន្លងទៅនេះ​។​សម្តេច​តេ​ជោ​ក៏បាន​អរគុណ រដ្ឋាភិបាល​ចិន​ដែល​បាន​គាំទ្រ​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ចាត់ចែង​ការងារ​ដើម្បី​រក្សា​សន្តិភាព​ស្ថេរភាព​និង​សន្តិសុខ​នៅក្នុង​ប្រទេស កម្ពុជា​។​

​សម្តេច​តេ​ជោ​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​នៅក្នុង​ជំនួប​រវាង​សម្តេច​និង​លោក​ប្រ​ធានា​ធីប​តី ស៊ី ជីន ពីង បានផ្តល់​កូតា​នាំ​អង្ករ​កម្ពុជា​ចូល​ប្រទេស​ចិន​ពី៣០ម៉ឺន​តោន ទៅ​៤០ ​ម៉ឺន​តោន ។​សម្តេច​តេ​ជោ​បន្តថា​ការបង្កើន​កូតា​នេះ​គឺជា​ការឆ្លើយតប​ផ្នែក​នយោបាយ​យ៉ាងសំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​និង ប្រទេស​ដទៃទៀត​ផងដែ​រ​។​

​សម្តេច​តេ​ជោ​ហ៊ុនសែនបាន​មានប្រសាសន៍​ដែរ​ថាស​ម្តេច​ចង់ឃើញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជ សេរី​រវាង​ប្រទេស​ទាំងពីរ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា​ជំនួយ​សន្ធឹកសន្ធាប់​ពី​ប្រទេស​ចិន​ដល់​ប្រទេស​កម្ពុជា​គឺ​បាន​ចូលរួម​យ៉ាងសំ ខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់កម្ពុជា ។ សម្តេច​តេ​ជោ​ថា​ជំនួយ​នេះ​បាន​ជួយ​ពង្រឹង​ឯករាជ្យភាព​របស់​កម្ពុ​ជា។សម្តេច​តេ​ជោ​អរគុណ​ចិន​ដែល​បានផ្តល់​ជំនួយ​សម្រាប់​ការបោះ ឆ្នោត កាលពី​ឆ្នាំ​២០១៨​។ សម្តេចនាយក​រដ្ឋ​មន្ត្រ​នៃ​កម្ពុជា​បាន​លើកឡើងថា​ប្រទេស​ទាំងពីរ​នៅមាន​សក្តានុពល​ជាច្រើន​ទៀ ត​សម្រាប់​ជំរុញ​ពាណិជ្ជកម្ម​វិ​និ យោគ និង​ទេសចរណ៍​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​មាន​គម្រោង​ជាច្រើន​ស្ថិតនៅក្នុង​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ខ្សែក្រវាត់​និង​ផ្លូវ​និង​នយោបាយ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ធនាគារ​ចិន​អាច​គាំទ្រ​ផ្នែក​ហិរញ្ញប្បទាន​។​សម្តេច​តេ​ជោ​មានប្រសា សន៍ថា​ការគាំទ្រ​ដល់​គម្រោង នោះ​គឺជា​នាំមក​នូវ​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ​។​ សម្តេច​តេ​ជោ​រំពឹងថា​ប្រទេស​ទាំងពីរ​នឹងមាន​គម្រោង​ជាច្រើន​ទៀត​ស្ថិតនៅក្នុង​ក្របខណ្ឌ​នៃ គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​និង​នយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សម្តេច​តេ​ជោ​បាន​លើកឡើងថា​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង បានប្រកាស​ផ្តល់ជំនួយ ៤ ពាន់​លាន​យ័ន​សម្រាប់​រយៈពេល ៣ ឆ្នាំ​ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ​២០២១ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​បង្ហាញ​នូវ​គម្រោង ៦ សំខាន់ៗ​ពាក់ព័ន្ធ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និង ប្រព័ន្ធ​អគ្គិសនី​។​សម្តេច​តេ​ជោ​ស្នើ​ឲ្យ​ចិន​គាំទ្រ​គម្រោង​សំខាន់ៗ​ទាំង​៦​នេះ​។​ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម​សេរី​សម្តេច​តេ​ជោ ហ៊ុន សែន ​បានស្នើ​ឲ្យ​ភាគី ទាំង​ពិនិត្យ​និង​សិក្សា​ទៅលើ​បញ្ហា​នេះ​។​

​ក្នុងជំនួប​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​ចិន​បន្ត​នាំចូល​ផលិតផល​និង​កសិផល​កសិកម្ម​រប​ស់​កម្ពុជា​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​លើសពីអ្វី​ដែលមាន​នាពេល​បច្ចុប្បន្ន​ប្រទេស​ចិន​ជាទី​ផ្សារ​ដ៏​ធំ​មួយ​នៅលើ​ពិភពលោក​។​ពាក់ព័ន្ធ​នឹង​វិស័យ​វប្បធម៌​ទេ សចរណ៍ និង​អប់រំ​ក៏ដូចជា​វិស័យ​ផ្សេងៗ ទៀត​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ថ្លែងអំណរគុណ​មិត្ត​ចិន​ដែល​បាន​ជួយ​កម្ពុជា​នាពេល​កន្លងមក​ហើយ​សម្តេច​ក៏បាន​ស្នើ​ឲ្យ​ចិន​បន្ត​ជួយ​លើ​វិស័យ នេះ​បន្ថែមទៀត​។


​សម្តេច​តេ​ជោ​បានស្នើ​ចិន​ជួយ​ជួសជុល​ប្រាសាទបុរាណ​នៅ​កម្ពុជា​ហើយ​អរគុណ​ដល់​ចិន​ដែល​បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ដែល​បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​ជិត​២​ពាន់​នាក់​កំពុង​សិក្សា​នៅក្នុង​ប្រទេស​ចិន​។សម្តេច​តេ​ជោ​ក៏បាន​គូសបញ្ជាក់​ពី​ភាពចាំ បាច់​នៃ​ធនធានមនុស្ស​សម្រាប់​ក​ម្ពុ​ជា នាពេល​បច្ចុប្បន្ន​។ ក្នុងជំនួប​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន​ក៏បាន​លើកឡើង​ពី​បញ្ហា​សន្តិសុខ​ផងដែរ​។​

​សម្តេច​តេ​ជោ​ក៏បាន​ស្វាគមន៍​ចំពោះ​ការចូល​ចត​របស់​នាវា​របស់​ចិន ដែល​បាន​ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន​៣​លើក​នៅក្នុង​ឆ្នាំ ២០១៨កន្លងទៅ ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ លី ខឺ​ឈាង ចំពោះ​ការ​ផ្តល់ជំនួយ ៨៤០ លាន​យ័ន​សម្រាប់​វិស័យ​យោធា​នាពេល​កន្លងទៅនេះ​។​សម្តេច​តេ​ជោបានបង្ហាញ​ការ​ចង់ឃើញ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បន្ត​ជួយ​ដល់​វិស័យ​ផ្សេងៗ​ទៀត​រួមទាំង​វិស័យ​នគរបាល​ផងដែរ​សម្រាប់​ការគ្រង់​គ្រង​សន្តិសុខ​ ។ ជា​ចុងក្រោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គោរព​អញ្ជើញលោក លី ខឺ​ឈាង បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេលវេលា​សមស្របណាមួយ​។

​លោក លី ខឺ​ឈាង​បាន​ថ្លែងថា​ចិន​ចាត់ទុក​សម្តេច​តេ​ជោ ហ៊ុន សែន ជា​មិត្ត​របស់​ចិន​ហើយ​កម្ពុជា​បច្ចុប្បន្ន​មាន​ស្ថេរភាព​នយោបាយ​មាន​សន្តិសុខនិងសន្តិភាព​ផងដែរ​។​លោក​មានប្រសាសន៍ថា​ប​ច្ចុ​ប្បន្ន​នេះ​ទោះបី​មានការ​ប្រឈម​និង​សម្ពាធ​ពី​ខាងក្រៅ​យ៉ាងណាក្តី​តែ​កម្ពុជា​គឺជា​កន្លែង​អភិវឌ្ឍន៍​ដ៏​ល្អ​។​


​លោកនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​រដ្ឋាភិបាល​ចិន​នឹង​បង្កើន​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​ដើម្បី​ជួយ​ដល់​កម្ពុជា។រីឯ​គម្រោង​ជួសជុល​ប្រាសាទព្រះវិហារ​និង​ប្រាសាទ​ផ្សេងៗ​ទៀ ត​កម្ពុជា​និង​ចិន​អាច​បន្ត​សហការគ្នា ។ លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​ចិន​នឹង​បន្ត​នាំចូល​កសិផល​ពី​ប្រទេស​កម្ពុជាផងដែរ​ហើយ​សង្ឃឹមថា​កម្ពុជា​នឹង​បន្ត​នាំចេញ​កសិផល​ផ្សេ ងៗ​ទៀត​ទៅកាន់​ប្រទេស​ចិន​និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត។​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន ស្នើ​ឲ្យ​កម្ពុជា​និង​ចិន​បន្ត​ប្រើប្រាស់​យន្តការ​ដែលមាន​រួមមាន​យន្ត​ទ្វេភាគី​និង​យន្តការ​តំប ន់​។​ពាក់ព័ន្ធ​នឹង​ការស្នើ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី នោះ​លោកនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ភាគី​ទាំងពីរ​នឹង​ចាប់ផ្តើម​ពិភាក្សា​រួមគ្នា​ក្នុង​ពេលវេលា​សមស្រប​ណាមួយ ។ លោកនាយក​រដ្ឋមន្ត្រី​បានលើកឡើងថា​នៅ​ខែមេសា​ឆ្នាំ​២០១៩​នេះ​លោក​នឹងមាន​ដំណើរ​ទស្សនកិច្ច​ទៅកាន់​អឺរ៉ុប​ ។ ក្នុង​ដំណើរ​នេះ​នឹងមាន​ការពិភាក្សា​ជាមួយ​ភាគី​ សហគមន៍ អឺរ៉ុប​អំពី​បញ្ហា​អឺរ៉ុប​និង​អាស៊ាន​ដែលជា​បញ្ហាសំខាន់ ។​ ​លើ​ពីនេះ​ទៀត​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា​កម្ពុជា​និង​ចិន​អាចធ្វើ​ការរួម គ្នា​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​នានា​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​។​

​លោកនាយក​រដ្ឋមន្ត្រី​ចិន​បានលើកឡើង​ដែរ​ថា​លោក​នឹង​រក​ពេលវេលា​សមស្រប​ណាមួយ​នឹង​បំពេ ញ​ទស្សនកិច្ច​នៅ​កម្ពុជា​៕BR