​សម្តេច​តេ​ជោ​ហ៊ុនសែន​៖​គោលនយោបាយ​សេដ្ឋកិច្ច​​កម្ពុជា​ជា​គោលនយោបាយ​សេដ្ឋកិច្ច​ផ្កាយព្រឹក​ដែល​វា​គ្មាន​ពេល​អស់​ស្ត​ង្គ​ត់​ឡើយ​

183
ចែករម្លែក
  • 118
    Shares

ដោយ​៖​តារា​រិ​ទ្ធ​(​កណ្តាល​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិ បាល​កម្ពុជា​បាន​លើកឡើងថា​គោលនយោបាយ​សេដ្ឋកិច្ច​របស់កម្ពុជា​អាច​ចាត់ទុកថា​ជា​គោលនយោបាយ​សេដ្ឋកិច្ច​ផ្កាយព្រឹកដែល​វា​គ្មាន​ពេល​អស់​ស្ត​ង្គ​ត់​ឡើយ វា​ជា​គោលនយោ បាយហ៊ុនសែន​ណូ​ម៊ិ​ចប្រៀប​ដូចជា “​គោ​នយោបាយ​សេដ្ឋកិច្ច​ផ្កាយព្រឹក​” ដែល​រះ​ជា​រៀងរាល់ថ្ងៃ​មិនចេះ​រលត់​នោះទេ ។


សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ កម្មករ កម្មការិនីជាង​មួយ​ម៉ឺន​នាក់​នៅ​ភូមិ ព្រៃ​រកា​ឃុំ​ឆក់​ឈើ នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី ២០ ខែ​កុ​ម្ភះ នេះ ។ រូបថត (កុក គី)

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​បែបនេះ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ កម្មករ កម្មការិនីជាង​មួយ​ម៉ឺន​នាក់​នៅ​ភូមិ ព្រៃ​រកា​ឃុំ​ឆក់​ឈើ នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី ២០ ខែ​កុ​ម្ភះ នេះ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​៖​ប្រទេស​ខ្លះ​តម្រូវ​ឲ្យ​មាន​ភាគហ៊ុន​នៅក្នុង​ស្រុក​សម្រាប់​ក្រុមហ៊ុន​បរទេស ក៏ប៉ុន្ដែ​សម្រាប់​កម្ពុជា​អត់​បាច់ ភាគ​មាន​ហ៊ុន​ក្នុងស្រុក​ទេ បរទេស​អាចដាក់​ភាគហ៊ុន១០០ភាគរយ​ខ្លួនឯងដោយ​មិន​កំណត់​នូវ​ការនាំចេញ​ប្រាក់ចំ ណេញ​ទៅ​ក្រៅប្រទេស​ទេ ហើយ មានតែ​ស្វាគមន៍​បន្ថែមទៀត​នៅពេលដែល​ប្រាក់ចំណេញ​របស់​ពួកគេ​ត្រូវបាន​ប្រើប្រាស់​ពង្រីក​អាជីវកម្ម​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។​ដូចនេះ​គោល នយោបាយ​សេដ្ឋកិច្ច​របស់​យើង​អាច​ចាត់ទុកថា​ជា​គោលនយោបាយ​សេដ្ឋកិច្ច​ផ្កាយព្រឹក​ដែល​វា​គ្មាន​ពេល​អស់​ស្ត​ង្គ​ត់​ទេ​នេះ​ជា​គោលនយោបាយ​ហ៊ុនសែន​ណូ​ម៊ិ​ច ប្រៀបដូចជា “​គោ​នយោបាយ​សេដ្ឋកិច្ច​ផ្កាយព្រឹក​” ។​

​ជាមួយគ្នា​នោះ​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បានលើកឡើង​ទៀតថា​កម្ពុជា​មិន​ប្រកាន់​ប្រទេ ស​ណា​នោះទេ​ហើយ​គ្មាន​ការរើសអើង​បែងចែក​រវាង​អ្នកវិនិយោគ​ក្នុងស្រុកនិង​អ្នកវិនិ យោគ​មកពី​ក្រៅ​ស្រុក​នោះដែរ ។សម្ដេច​តេ​ជោ​បានបញ្ជាក់​ផងដែរ​ថា​អ្នកវិនិយោគ​មកពី​ក្រៅប្រទេស​មាន​សិទ្ធិ​វិនិយោគ​១០០​ភាគរយ​ដោ យ​មិនចាំបាច់​មាន​ដៃគូ​ក្នុងស្រុក​ឬ​ភាគហ៊ុន​ក្នុងស្រុក​នេះ​ជា​ចំណុច​ពិសេស​នេះ​ជា​នយោបាយ​ការបើកចំហរ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​៕​BR