​សម្តេច​តេ​ជោ​ហ៊ុនសែន​នឹង​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​សំណង់​ការពារ​ទឹកជំនន់ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤នៅ​ថ្ងៃស្អែក​នេះ​

290
ចែករម្លែក
  • 49
    Shares

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​៤ ខែមីនា​ឆ្នាំ​២០១៩​ស្អែក​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​លោក HORINOUCHI Hidehisa ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​សំណង់​ការពារ​ទឹកជំនន់និងកែលម្អ​ប្រព័ន្ធ​ប្រឡាយ-​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​។​

​គម្រោង​ការពារ​ទឹកជំនន់​និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី ​៤ នេះ​មាន​ទឹកប្រាក់​សរុប​ប្រមាណ៣៦​លាន​ដុល្លារ​ជា​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន ។ គម្រោង​នេះ​រួមមាន​៖​ការដាក់​បណ្តាញ​លូ​មេ​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក​ប្រវែង​ជាង​៨​ឡូ​ម៉ែត្រ​,ដាក់​បណ្តាញលូ​មេ​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ​ប្រវែង​ជាង​៤​គីឡូម៉ែត្រ​,សា ងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី​និង​សាងសង់​ស្ថានីយ៍​បូមទឹក​នៅ​សួនច្បារ​មុខ​ក្រុម ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា , ដំឡើង​របា​មេកានិច​ស្វ័យប្រវត្តិ​ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ​បូមទឹក​ចតុមុខ​ព្រះ​គ​ន្ល​ង់​១, ព្រះ​គ​ន្ល​ង់​២ និង ផ្សារ​ចាស់​និង​ផ្តល់​រថយន្ត​បូមទឹក​ចល័ត​ចំនួន​២​គ្រឿង​។​

​គម្រោង​សាងសង់​សំណង់​ផ្សេងៗ​ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង កែលម្អ​ប្រព័ន្ធ​ប្រឡា យ​-​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​នេះ​ប្រើ​រយៈពេល​ប្រមា ណ​ជា​៣៦​ខែ​ដោយ​ចាប់ផ្តើម​គម្រោង​ពីថ្ងៃ​ទី​០១​ខែធ្នូ​ឆ្នាំ​២០១៨ ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ​២០២១​។​

​តាមរយៈ​កិច្ចសហប្រតិបត្តិការ​រ​វាង​សាលា​រាជធានី​ភ្នំពេញ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ជាពិសេស​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA ​ក្រោម​ជំនួយ​របស់​រដ្ឋា ភិបាល​ជប៉ុន​នោះបាន​អនុវត្តន៍​គម្រោងការ​ពា​រ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៣​លើករួចមកហើយ ។ តាមរយៈ​គម្រោង​ទាំង ៣ កន្លងមក​បាន​ជួយ​ឲ្យ​រាជធានី​ភ្នំពេញ​គេចផុត​ពី​ការគំរាមកំហែង​ដោយ​ទឹកជំនន់​និង​បាន​ជួយ​កសាង​ប្រព័ន្ធលូ​កាន់តែ​ល្អប្រសើរ​សម្រាប់​រំដោះ​ជំនន់​ទឹកភ្លៀង ៕BR