​សម្តេច​តេ​ជោ​ហ៊ុនសែន​៖​ការតែងតាំង​មន្ត្រី​ត្រូវ​ធ្វើតាម​ពាក្យស្លោក​«​កុំ​យកលុយ​ទៅ​ដូរ​ប៉ុស្តិ៍ កុំ​យក​ប៉ុស្តិ៍​ទៅរក​លុយ​»

647
ចែករម្លែក
  • 1.7K
    Shares

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​ការដំឡើងឋានៈ តែងតាំង​មុខតំណែង ដោយ​ផ្អែក លើ​សមត្ថភាព ឥរិយាបថ​ការងារ ភាព​អំណត់​ព្យាយាម​តាម​ទិស​ស្លោក​«​កុំ​យកលុយ​ទៅ​ដូរ​ប៉ុស្តិ៍ កុំ​យក​ប៉ុស្តិ៍​ទៅរក​លុយ​»​នោះ​គឺជា​កត្តា​កំណត់ សំខាន់បំផុត​ដើម្បី​បង្កើតបាន នូវ​តម្លាភាព សមធម៌​និង​បរិយាកាស មួយ​ដែល​លើកទឹកចិត្ត​ដល់​មន្ត្រី​បុគ្គលិក​ទាំងអស់ដែល​ខិតខំ​ប្រឹងប្រែងបំពេញការងារ ។​

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតក្រសួងការបរទេស នាព្រឹកថ្ងៃទី ៧ ខែ មិនា ឆ្នាំ ២០១៩ ។ (រូបថត កុក គី )

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ឆ្នាំ ២០១៨ និង លើក​ទិសដៅ​ឆ្នាំ ២០១៩ នា​ព្រឹក​ថ្ងៃទី ៧ ខែ​មិនា​នេះ​នៅ​ក្រសួងការបរទេស ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖​នយោបាយ​ការបរទេស​គឺជា​យុទ្ធសា ស្ត្រ ហើយ​ការទូត​គឺជា​មធ្យោបាយនិងជា​វិធីសាស្ត្រ ក្នុងការ​លើកស្ទួយ​ផលប្រយោជន៍​ជាតិ​ឱ្យ​សម​ស្របតាម​យុទ្ធសាស្ត្រ​នោះ។ដូច្នេះ​ការយកចិត្តទុកដាក់​លើ​ធនធានមនុស្ស​អ្នកការ ទូត​ដែលជា អ្នកអនុវត្ត​ផ្ទាល់​នូវ​នយោបាយ​ការបរទេស​របស់​រាជ​រដ្ឋាភិបាល​គឺមាន​សារៈ សំខាន់​ខ្លាំងណាស់ ៕BR

#