​សម្តេច​តេ​ជោ​ហ៊ុនសែន​៖​ការងារ​អាទិភាព​ចម្បង​សម្រាប់​វិស័យ​ការទូត​របស់​យើង​គឺ​ការការពារ​ឯករាជ្យ​និង​អធិបតេយ្យ​ជាតិ

515
ចែករម្លែក
  • 75
    Shares

​ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការពារ​ផលប្រយោជន៍​ជាតិ ពិសេស ការពារ​ឯករាជ្យ​និង​អធិបតេយ្យ​បានក្លាយ​ជា​ទៅជា​អាទិភាព​ចម្បង​ក្នុង​ការងារ​ការទូតរ​បស់​យើង ។

​សម្តេច​បន្តថា​ក្នុង​បរិបទ​នៃ​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុ​ជាការ​ដាក់​សម្ពាធ​គាបសង្កត់​យក​ឆ​ន្ទះ​ប្រទេស​ធំ​មក​បង្ខំ​ឲ្យ​យើង​ទទួលយកដែល​នេះ​ជាការ​គំរាម​គំហែង​ដ៏​ធ្ងន់ធ្ងរ ដល់​ឯករាជ្យ អធិបតេយ្យភាព​ក៏ដូចជា​គំរាម​គំហែង​ដល់​សន្តិភាពនិង ស្ថេរភាព​ប្រទេសជាតិ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ឆ្នាំ ២០១៨ និង លើក​ទិសដៅ​ឆ្នាំ ២០១៩ នា​ព្រឹក​ថ្ងៃទី ៧ ខែ​មិនា​នេះ​នៅ​ក្រសួងការបរទេស ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖«​ពិតណាស់​ការងារ​ធំ​ទីមួយ​.​គឺ​ការ ពារ​ផលប្រយោជន៍​ជាតិ ពិសេស​ការពារ​ឯករាជ្យ​និង អធិបតេយ្យបាន​ក្លាយជា​ទៅជា​អាទិ ភាព​ចម្បង​ក្នុង​ការងារ​ការទូតរ​បស់​យើង ក្នុង​បរិបទ​នៃ​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ។ ការដាក់​សម្ពាធ​គាបសង្កត់​យក​ឆ​ន្ទះ​ប្រទេស​ធំ​មក​បង្ខំ​ឲ្យ​យើង​ទទួល យក​ដែល​នេះ​ជាការ​គំរាម​គំហែង​ដ៏​ធ្ងន់ធ្ងរ​ដល់​ឯករាជ្យ​អធិបតេយ្យភាព​ក៏​ដូច ជា​គំរាម​គំហែង​ដល់​សន្តិភាព និង ស្ថេរភាព​ប្រទេសជាតិ​» ។​

​ពាក់ព័ន្ធ​ការលើកឡើង​ខាងលើ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​អះអាង​សារជាថ្មី​ថា​៖«​កម្ពុជា​អរគុណ​ប្រទេស​និង​ស្ថាប័ន​ទាំងអស់​ដែល បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​ការស្ដារ​និង​កសាង​ជាតិ​ឡើងវិញ​កន្លងមក។ ​ប៉ុន្តែ​យើង​មិន​ប្ដូរ​អធិបតេយ្យ​របស់​យើង​ជា មួយនឹង​ជំនួយ​ណាជាដាច់ខាត​យើង​ត្រូវ​បន្ត​ការពារ​នូវ​សិទ្ធិ​អធិបតេយ្យ​របស់​យើង​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត​ដោយ​ឯករាជ្យដើម្បី​ការពារ​ប្រយោជន៍​គោល​របស់ជាតិ​យើង​ការពារ ​សន្តិភាព ភាពសុខសាន្ត​របស់​ប្រជាជន ប្រឆាំង​តប​នឹង​រាល់​ការប៉ុនប៉ង​ផ្ដួលរំលរដ្ឋាភិ បា ល ​ស្របច្បាប់​ដែល​កើតចេញពី​ឆ​ន្ទះ និង​ការគាំទ្រ​របស់​ប្រជាជន​ភាគច្រើន​លើសលប់​» ។

​ជាមួយនេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​គាំទ្រ​ដល់​ការប្តេជ្ញាចិត្ត​របស់​ក្រសួងការបរ ទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នឹង​គ្រប់​ស្ថាន​បេស​កកម្ម​របស់​កម្ពុជា​នៅក្រៅ​ប្រទេ ស​ក្នុង​ការតស៊ូ​ដើម្បី​ការពារ​យុត្តិធម៌​ជូន​រាជរដ្ឋាភិបាលជូន​ប្រទេសជាតិនិង​ប្រជាជន​កម្ពុជា ។​សម្តេច​តេ​ជោ​បានបន្តថា​នៅ​ចំពោះមុខ​សភាពការណ៍​តំបន់​និង​ពិភពលោក​ដែល​កំពុង​វិ​វត្ត​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ស្មុគស្មាញ​មិនអាច​ប៉ាន់ស្មាន​បាន​និង​ប្រកប ដោយ​គ្រោះថ្នាក់​នោះ ការ​កាច់ចង្កូត​នាវា​កម្ពុជា​ទាមទារ​ការថ្លឹងថ្លែង​នូវ​ការប្រុងប្រយ័ត្ន​ខ្ពស់​។សម្តេច​បន្តទៀតថា​ត្រង់​នេះហើយ​ដែល​ការអនុវត្តនូវ​នយោបាយ​ការបរទេស​ប្រកប ដោយ​ភាពបត់បែន វាងវៃ​តប​នឹង​ការប្រែប្រួល​និង​សម្ពាធ​ភូមិសាស្ត្រ​នយោបាយ​និង​ការប្រកួតប្រជែង​ដ៏​តាន តឹង​របស់​មហាអំណាច​នានា នោះ​មាន​សារៈសំខាន់​បំផុត ដើម្បី​រក្សា​អោយបាន​នូវ​លក្ខខណ្ឌ​ចាំបាច់​នានា​ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព​ដំណើរ ការអភិវឌ្ឍ​ប្រទេសជាតិ​ដោយ​ឈរលើ​គោលការណ៍​អ​ព្យា​ក្រឹត្យ​អចិន្ត្រៃយ៍​និង​មិន​ចូលបក្ស​សម្ព័ន្ធ​ ។ គោលនយោបាយ​ក្នុងស្រុក​និង​គោ​លន​យោ បាយ​ការបរទេស​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​ទំនាក់ទំនង​មិនអាច​កាត់ផ្ដាច់​ចេញពី​គ្នា​បានឡើយ​។​សម្តេច​បន្តថា​យើង​ត្រូវ​បន្ត​អនុវត្តតាម បាវចនា ២ របស់​រាជរដ្ឋាភិបាល​គឺ​កែទម្រង់​ខាង ក្នុង​បង្កើត​មិត្ត​ខាងក្រៅ ក្នុង​ស្មារតី​ពង្រឹង​ឯករាជ្យ អធិបតេយ្យភាព​ជាតិ នឹង​បន្ត​បង្កើន​ទំនាក់ទំនង​និង​សកម្ មភាព​ការទូត​ដើម្បី​ពង្រឹង​និង​ពង្រីក​ចំណងមិត្តភាព​និង​សហប្រតិបត្តិការ​ជាមួយ​ប្រទេ ស​នានា​នៅលើ​លោក​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត​ដើម្បី​លើកស្ទួយ​ផលប្រយោជន៍និង កិត្យានុភាព​ជាតិ​កម្ពុជា ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​កត់សំគាល់ថា​៖​ការផ្លាស់ប្ដូរ​ពី​របៀប​ធ្វើ​ការងារ​ការទូត​ទូលាយ មកជា​ការងារ​ការទូត​ដែល​ផ្ដោត​សារៈ​សំ ខាន់​ដល់​ការលើកស្ទួយ​សេដ្ឋកិច្ច វប្បធម៌​និងទេសចរណ៍​គឺជា​ការឆ្លើយតប​យ៉ាង​ត្រឹមត្រូវ​ទៅនឹង​សភាពការណ៍​ថ្មីដែលទាម ទារ​ឲ្យ​អ្នកការទូតយើង​រួមវិភាគទាន​កាន់តែ​ធំ​ដល់​ការជំរុញ​សេដ្ឋកិច្ច និង វិនិយោគទាក់ ទាញ​ទេសចរណ៍និងការផ្សព្វផ្សាយ​វប្បធម៌​ជាតិខ្មែរ។​យើង​ត្រូវ​ប្រែក្លាយការ​ប្រឈម​ទាំង ឡាយឲ្យ​ក្លាយទៅជា​កាលានុវត្តភាព​ដើម្បី​ពង្រឹង​ខ្លួនឯង រស់​ដោយ​ខ្លួនឯង និង​អភិវឌ្ឍ​ខ្លួនឯង ដោយ​កាត់បន្ថយ​ការពឹង​ពាក់ លើ​ជំនួយ​ពី​ខាងក្រៅ​ឲ្យ​នៅ​តិច​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ។ យើង​ក៏​នឹង​បន្ត​រួមវិភាគទាន​របស់​យើង​ក្នុង​បុព្វហេតុ​សន្តិភាព ស្ថេរភាព និង ក្នុងការ​ប្រយុទ្ធ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅលើ​លោក តួយ៉ាង​ប្រឆាំងនឹង​ភេ​វរ​កម្ម​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការប្រែប្រួល​អាកាសធាតុ​ការជួញដូរ គ្រឿងញៀន​និង​មនុស្ស ជំងឺឆ្លង​។​ល​។​

​សម្តេច​តេ​ជោ​បន្តថា​ការងារ​ដែល​យើង​កំពុង​ធ្វើ​ក្នុងការ​ត្រៀម​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​លើក​ទី ១៣ ឆ្នាំ ២០២០ គឺជា​ការចូលរួម ចំណែក​លើ​បុ​ព្ធ​ហេតុ​ខាងលើ​តាមរយៈ​ការគាំទ្រ​ពហុភាគី​និយម​ផង និង ការលើកស្ទួយ​តួនាទី​របស់​កម្ពុជា​ក្នុង​ការកំណត់​របៀបវារៈ​អន្តរ​តំបន់ ផង ។​

​សម្តេច​តេ​ជោ​បាន​បន្តទៀតថា​៖​ដូច​អ្វីដែល​សម្តេច​បានបញ្ជាក់​អះអាង​ជូន​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​កន្លងមក​កម្ពុជា​ក៏​នឹង​បន្ត​បង្កើន​ការចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​នៅទីណា​ដែលមាន​តម្រូវការ​នេះ គឺជា​វិភាគទាន​ដ៏​ថ្លៃថ្នូរ​បំផុត​របស់​កម្ពុជា ដែលជា​ប្រទេស​ធ្លាប់​រងទុក្ខវេទនា​ដោយសារ​សង្គ្រាម ៕BR