​សម្តេច​តេ​ជោ​ហ៊ុនសែន​ស្នើ​ឲ្យ​វៀតណាម​បន្ត​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្ពុជា​លើ​វិស័យ ICT

225
ចែករម្លែក
  • 28
    Shares

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្នើ​ឲ្យ​ក្រសួង​ទូរ​គម​នា​គម ន៍​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​វៀតណាម​ចែករំលែក​ផ្នែក​បច្ចេកវិទ្យា​និង​ព័ត៌មាន​គ្នា​ទៅវិញទៅមក​ជាពិសេស​កា​រ​ជួយ​អភិវឌ្ឍ​ធន ធានមនុស្ស​ដល់កម្ពុជា​ព្រោះ​វា​ជា​កត្តា​សំខាន់​ដែល​អាច​ឲ្យ​កម្ពុជា​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​បែបនេះ​ទៅកាន់​លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ទូរគមនាគមន៍​នៃ​សាធារណ រដ្ឋ​សង្គមនិយម​វៀតណាម​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​កាលពី​ល្ងាច​ថ្ងៃទី ១៤ ខែ មិនា នៅ​វិមាន សន្តិភាព ។​
​ ​
​លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ឲ្យ​ដឹងថា​៖​នៅក្នុង​ជំនួប​នោះលោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ទូរ គមនាគមន៍​នៃ​វៀតណាម​បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា​នេះ​ជា​លើកទីមួយ​ហើយ​ដែល​លោក​បានអញ្ជើញ​មក​ការ​ទស្សនកិច្ច​កម្ពុ​ជាប​ន្ទា​ប់​ពី​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​នៃ​ក្រ សួង​ព័ត៌មាន​និង​ទូរគមនាគមន៍​វៀតណាម ។ លោក​បាន​គោរពរាយការណ៍​ជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អំពី​វឌ្ឍនភាព​នៃ​វិស័យ​ព័ត៌មាន​និង​ទូរគមនាគមន៍​វៀតណាម។ ដោយ​លោក​បាន​លើកឡើងថា ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​វៀតណាម​បាន​បង្កើតឡើង​នូវ​បច្ចេកវិជ្ជា​ដើម្បី​ការពារ​សន្តិសុខ​បណ្ដាញ​ព័ត៌មាន​ដែល​នោះ​គឺជា​បច្ចេកវិទ្យា​សម្រាប់​តាមដាន​និង​វិភាគ​ទិន្នន័យ​ដែល​អាចធ្វើអោយ​អាច​ទប់ស្កាត់បាន​នូវ​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា ។

​ជាមួយគ្នា​នោះ​លោក​ក៏បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អំពី​លទ្ធផល​នៃ​ជំនួ ប​ពិភាក្សា​ការងារ​រវាង​រូបលោក​ជាមួយនឹង​រដ្ឋមន្ត្រីក្រសួង​ទូរ​គម​នា​គម​ន៏​កម្ពុជា​ពាក់ព័ន្ធ​នឹង​បញ្ហា​egorvement និង e-commerce. ក៏ដូចជា​ការរៀបចំ​ទីក្រុង​ឆ្លាត​វៃ និង​ការ​ឯកភាពគ្នា​លើ​ការ ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​ប្រព័ន្ធ 5G ការប្រើប្រាស់​ប្រព័ន្ធ​បង់ប្រាក់​តាម electronic​និង​សហប្រតិបត្តិការ​លើ​ការផ្លាស់ប្ដូរ​ព័ត៌មាន​និង​ការ​អភិ វ​ឌ្ឍ​ធនធានមនុស្ស ។ ជាមួយគ្នានេះ​លោក​ក៏បាន​ជម្រាបជូន​សម្តេចនាយក​រដ្ឋមន្ត្រី​ថា​វៀតណាម​នឹង​ផ្ដល់​អាហារូបករណ៍​ដល់​មន្ត្រី​កម្ពុជា ៤ រូប​ដើម្បី​ទៅ​សិក្សា​អំពី​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នេះ​នៅ​ប្រទេស​វៀតណាម ។​

​ជាការ​ឆ្លើយតប​សម្ដេច​ហ៊ុនសែន​បាន​ស្វាគមន៍​និង​អបអរសាទរ​ចំពោះ​ការរីកចម្រើន​របស់​វិស័យ ict របស់​វៀតណាម​ពិសេស​ប្រព័ន្ធ​បច្ចេកវិទ្យា ការពារ​សន្តិសុខ ។​សម្តេច​បាន​សង្កត់ធ្ងន់​សុំ​ឲ្យ​ភាគី​ទាំងពីរ​ធ្វើយ៉ាងណា​ចែករំលែក​ផ្នែក​បច្ចេកវិទ្យា​និង​ព័ត៌មាន​គ្នា​ទៅ វិញ ទៅមក​និង​ការជួយ អភិវឌ្ឍ​ធនធានមនុស្ស​ដល់ក​ម្ពុ​ជា​ព្រោះ​វា​ជា​កត្តា​សំខាន់​ដែល​អាចជួយ​ឲ្យ​កម្ពុជា​អាច​គ្រប់គ្រង​បាន​នូវ​បណ្តាញ​ព័ត៌មាន​និង​ទប់ស្កាត់បាន នូវ​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា ៕BR


សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និងទូរគមនាគមន៍​នៃ​សាធារណ រដ្ឋ​សង្គមនិយម​វៀតណាម ចូលជួប​សម្តែង​ការ គួរសម​ និង​ពិភាក្សា​ការងារ​កាលពី​ល្ងាច​ថ្ងៃទី ១៤ ខែ មិនា នៅ​វិមាន សន្តិភាព ។​(រូបថត កុក គី )
​ ​