​សម្តេច​តេ​ជោ​ហ៊ុនសែន​ស្នើ​ឲ្យ​ចិន​ជួយ​ជំរុញ​កសិផល​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​បាន​កាន់តែច្រើន​

1030
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានស្នើ​ឲ្យ​ក្រសួងរដ្ឋបាល និង​បទ​ប​ញ្ញាតិ​ទីផ្សារ​នៃ​ប្រទេស​ចិន​ជួយ​ត្រួតពិនិត្យ​ធ្វើយ៉ាងណា​ឲ្យ​កសិផល​កម្ពុជា​អាច​នាំ​ចេញទៅ​ប្រទេស​ចិន​បាន​កាន់តែច្រើន​ជាពិសេស តាមរយៈ​ពង្រឹង​ការពិនិត្យ​ច​ត្តា​ឡី​សក្តិ និង ភូត​គា​អនាម័យ​លើ​ដំណាំ​កសិផល​របស់​កម្ពុជា ។​


​ ​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​បែបនេះ​ទៅកាន់​លោក Qin Yizhi អនុរដ្ឋមន្ត្រី​ក្រសួងរ​ដ្ឋ​បាល​និង​បទ​បញ្ញា​តិ​ទីផ្សារ​នៃ​ប្រទេស​ចិន នៅ​ព្រឹក ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩​នេះ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖ នៅក្នុង​ជំ​នួន​នោះ​លោក Qin Yizhi បាន​ជម្រាប ជូន​សម្តេច​តេ​ជោ​ថា​៖​តាមរយៈ​ទំនាក់ទំនង​ដ៏​ល្អ​និង​គោលនយោបាយ​ត្រឹមត្រូវ​នេះ​បានធ្វើអោយ​កម្ពុជា​ទទួល​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ពី កិច្ចសហប្រតិបត្តិការ​ដែល​ក្នុងនោះ​មាន​វិស័យ​កសិកម្ម វិសយ​ថាមពល​និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។​ទន្ទឹមនឹងនេះ​លោក Qin​នឹង​ជ​ម្រុ ញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​ក្នុងការ​នាំចូល​ដំណាំ​កសិផល​ផ្សេងៗ​ទៅកាន់​ប្រទេស​ចិន​ឲ្យ​បាន​កាន់តែច្រើន​។​

​លោក Qin បាន​គោរព​ជូន​សម្តេច​តេ​ជោ​ផងដែរ​ថា​នៅ​ឆ្នាំ ២០១៦ គឺ​រូបលោក​មាន​កិច្ចប្រតិបត្តិការ​និង​បាន​សហការ​ជាមួយ លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ដោយបាន​ចុះហត្ថលេខា​លើ​អនុសារណៈ​និង​ឯកសារ​មួយចំនួន​ផងដែរ ។ នៅ​ឆ្នាំ​២០១៧​រាល់​កិច្ចការ ដែល​បាន​ចុះហត្ថលេខា​កន្លងមក​គឺ​ទទួលបាន​ការអនុវត្ត​ជា​បន្តបន្ទាប់​ជាមួយ​នោះ​ផងដែរ​ក៏មាន​ការជួយ​ដល់​ការបណ្តុះបណ្តាល​ធនធាន​មនុ ស្ស​របស់​កម្ពុជា​ផងដែរ​ដោយមាន​វគ្គ​សិក្សា​ខ្លី​និង​វគ្គ​សិក្សា​រយៈពេល​វែង​។​ ​ ​ ​

​លោក Qin ក៏បាន​ជម្រាបជូន​សម្តេច​តេ​ជោ​បន្តទៀតថា​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រូបលោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នេះ គឺ​ដើម្បី​ស្វែងយល់​និង​សិក្សា​បន្ថែមទៀត​ជាពិសេស​ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​អោយបាន​កាន់តែច្រើន​ពី​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក Qin Yizhi​ដែល​បានលើកឡើង​ពី​ទំនាក់ទំនង​យ៉ាង ល្អ​រវាង​ប្រទេស​យើង​ទាំងពីរ​ដែលជា​កត្តា​សំខាន់​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​នៅ​កម្ពុជា ។ ទន្ទឹមនឹង​នេះដែរ​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​សុំ​ឲ្យ លោក Qui បន្ត​សហការ​ល្អជា​មួយ​ភាគី​កម្ពុជា​ដើម្បី​ជួយ​ត្រួតពិនិត្យ​ធ្វើយ៉ាងណា​ឲ្យ​កសិផល​កម្ពុជា អាច​នាំ​ចេញទៅ​ប្រទេស​ចិន​បាន​កាន់តែ ច្រើន​ជាពិសេស​តាមរយៈ​ពង្រឹង​ការពិនិត្យ​ច​ត្តា​ឡី​សក្តិ​និង​ភូត​គា​អនាម័យ​លើ​ដំណាំ​កសិផល​របស់​កម្ពុជា ។ ជាងនេះទៅទៀត​សម្ត​ច​តេ​ជោ​នា យក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​គាំទ្រ​យ៉ាង​ខ្លាំ​ដល់​ក្រសួង​នៃ​ប្រទេស​ទាំងពីរ​ដែល​បានធ្វើការ​ជាមួយគ្នា​កន្លងមក​ជាពិសេស​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស ។ ទន្ទឹមនឹងនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឲ្យ​បន្ត​កិច្ចសហប្រតិបត្តិការ​វាង​ក្រសួង​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ ល្អ​រឹងមាំ​ថែមទៀត​។​

​ឆ្លៀតឱកាស​នោះដែរ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​គាំទ្រ​និង​លើកទឹកចិត្ត​ដល់​វិនិយោគ​គិ​ន​ចិន​អោយ​បន្ត​ការវិនិយោគ​ជាមួយ នឹង​ជំនឿ​ទុកចិត្ត​ខ្ពស់​មកលើ​ការដឹកនាំ​របស់​សម្តេច​ផ្ទាល់​និង​ការគាំទ្រ​និង​ចង្អុលបង្ហាញ​របស់លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ដែល​បាន ចាត់ទុក​គ្នា​ជា​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​ជា​មិត្ត​ដែកថែប​ដែល​ស្ថិតស្ថេរ​រឹងមាំ​ជា​ដរាប ។ កម្ពុជា​អរគុណ​ប្រទេស​ចិន​ប្រជាជន​ចិន​និង រដ្ឋាភិបាល​ចិន​ដែល​បាន​ជួយ​កម្ពុជា​អោយ​រីកចម្រើន​មកដល់​សព្វថ្ងៃនេះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជម្រាបជូន​លោក Qin ផងដែរ​អំពី​គម្រោង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ផ្លូវ​១​ខ្សែក្រវ៉ាត់​មួយ​នៅ​ទីក្រុង​ប៉េកាំង​ចាប់ពី ថ្ងៃទី ២៥ ដល់ ២៩ មេសា​ខាងមុខនេះ ដែល​សម្តេច​តេ​ជោ គ្រោង​នឹង​អញ្ជើញ​ជួប​លោក​ប្រធានាធិបតី​ចិន ស៊ី​ជីន ពីង និង​លោកនាយក​រដ្ឋមន្ត្រី ចិន លី ឃឺ​ជាំ​ង ផងដែរ ៕