​សម្តេច​តេ​ជោ​ហ៊ុនសែន​ជួប​នាយករដ្ឋមន្ត្រី​វៀតណាម​ មុន​អញ្ជើញ​ចូលរួម​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី​២ ​នៅ​ទីក្រុង​ប៉េកាំង

129
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ក្នុង​កាសឱ​ដែល​អញ្ជើញ​ចូលរួម​វេទិការ​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី ២ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី ២៦ មេសា បានទទួល​ជួបពិភាក្សា​ការងារ​និង​ពិសា​អាហារ​ពេលព្រឹក​ជាមួយ​លោក ង្វៀង សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម ។ នេះ​បើ​យោងតាម​ប្រភពពី​ទូរទស្សន៍​ជាតិ​កម្ពុជា ។​

​នៅក្នុង​ឱកាស​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​កោតសរសើ​រ​ចំពោះ​ការរីកចម្រើន​របស់​ប្រទេស​វៀតណាម​ ព្រមទាំង​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​យ៉ាង​ឆាប់រហ័ស ។ សម្តេច​តេ​ជោ​បាន​បន្តថា ​យើង​ពិតជា​រីករាយ​ដែល​បាន​ពិភាក្សា ផ្លាស់ប្តូ​រមតិ​ប្រកបដោយ​ភាពស្មោះត្រង់​ទៅវិញ​ទៅមក​ទទួល​ដោយ​ផ្លែផ្កា​និង​ប្រសិទ្ធភាព​លើ​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី​ក៏ដូចជា​ប​ញ្ហាំ​បន់ និងពិភពលោក​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញ ទៅមក ពូន​ជ្រំ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​សាមគ្គី​ភាពជា​អ្នកជិតខាង​ល្អ​និង​កិច្ច​សហ​ប្រតិ​ប​ត្តិការ​។​

​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​មានប្រសាសន៍​សំ​ដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដឹកនាំ​ធ្វើឲ្យ​កម្ពុ​ជាមាន​ការរីកចម្រើន​ខ្ពស់ ។ លោកនាយក​រដ្ឋមន្ត្រី​បន្តថា​ យើង​ពិតជា​មានការ​រីករាយ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់​នាំ​មន្ត្រី​ពាក់ព័ន្ធ​នៃ​ប្រ​ទេស​ទាំងពីរ​ដែលមាន​កា​រយ​កចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

​សូម​ជម្រាប​ថា​ កន្លងទៅ​ថ្នាក់ដឹកនាំ​កម្ពុជា វៀតណាម​ធ្លាប់បាន​ប្តេជ្ញាចិត្ត​ខិតខំ​រួមគ្នា​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ដូចជា​ខណ្ឌសីមា និងបោះ​ប​ង្កោ​ល​ព្រំដែន​និង​ការសម្រេច​ឲ្យបាន​ទំហំ​ពាណិជ្ជកម្ម​៥​ពាន់​លាន​ដុល្លា​រនៅ​ឆ្នាំ​២០២០ ផែនការមេ​ត​ភ្ជាប់​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា​និងវៀតណាម ​ព្រមទាំង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ​នៅតាម​ព្រំដែន ៕​/Ha