​សម្តេច​តេ​ជោ​ហ៊ុនសែន​បានអញ្ជើញ​ដឹកនាំ​គណៈប្រតិភូចូលរួមគោរព​វិញ្ញាណក្ខន្ធ​លោក ឡេ ដឹក​អា​ញ់​ អតីត​ប្រធានាធិបតី​វៀតណាម​នៅ​ទីក្រុងហាណូយ​

992
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​​នៅ​រសៀល​ថ្ងៃទី​២​ ខែឧសភាឆ្នាំ​២០១៩សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​បា​ដឹកនាំ​គណៈប្រតិភូកម្ពុជាមួយក្រុមដែលមានគណប្រតិភូរាជរដ្ឋាភិបាល រួមទាំងកងទ័ពនិងគណប្រតិភូគណបក្សប្រជាជនកម្ពុជាអញ្ជើញ​គោរព​វិញ្ញាណក្ខន្ធលោក ឡេ ដឹក​អា​ញ់ (Le Duc Anh)​អតីត​ប្រ​ធានា​ធិ​បតី​វៀត​ណានៅ​ទីក្រុង​ហាណូយ ។ ​លោក ឡេ ដឹក​អា​ញ់ បាន ទទួល​មរណភាព​ក្នុង​អាយុ ៩៩ ឆ្នាំ កាលពី​វេលាយប់​ថ្ងៃទី​២២ ខែ មេសា ឆ្នាំ​២០១៩ ដោយសារ​រោគាពាធ ។​

​លោក ឡេ ដឹកអាញ់ ក្នុងឋានះជានាយទាហាននិងប្រធានរដ្ឋបានរួមចំណែកយ៉ាងសកម្មនិងធំធេងក្នុងការជួយរំដោះជិវិតប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៏ប៉ុលពត,ទប់ ស្កាត់ការវិលត្រលប់នៃរបបប្រល័យពូជសាសន៏និងឧបត្ថម្ភគាំទ្រការស្ដារនិងកសាងមាតុ ប្រទេសកម្ពុជាឲ្យរស់ឡើងវិញ ។ ក្នុង​ការកសាង​កម្លាំង​ទ័ពនិងរៀបចំ​ផែនការ​វាយ​ផ្តួលរំលំ​របប​ប៉ុលពតកាល​ខែធ្នូ ឆ្នាំ​១៩៧៨​ផងដែរ ។

​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម​កាលពី​ខែធ្នូ ឆ្នាំ​២០១៣ ធ្លាប់បាន​ទៅសួរសុខទុក្ខ​និង​សំណេះសំណាលជាមួយ​លោក ឡេ ដឹក​អា​ញ់ ផង ដែរ​។​

​លោក ឡេ ដឹក​អា​ញ់ កើត​នៅ​ឆ្នាំ​១៩២០ ក្នុង​ខេត្ត​ធួន ធៀន​-​វ៉េ ភាគ​កណ្តាល លោក​បាន​ចូលរួម​បដិវត្តន៍​នៅ​ឆ្នាំ ១៩៣៧ និង​បាន​ក្លាយជា​សមាជិក​បក្ស​កុំម្មុយនីស្ត​វៀតណាម​នៅ​មួយឆ្នាំ​បន្ទាប់​។ លោក​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​ទល់នឹង​បារាំង​អស់​១០​ឆ្នាំ​រវាង​ឆ្នាំ​១៩៤៥​និង​១៩៥៤​និង​ក្រោយមក ប្រយុទ្ធ​ក្នុង​សង្គ្រាម​វៀតណាម​ទល់នឹង​អាម៉េរិក​អស់​ពេល​១២​ឆ្នាំ ចាប់ផ្តើម​ពី​ឆ្នាំ​១៩៦៤​។​

​ក្រោយ​បដិវត្តន៍​ខែសីហា​ផ្តើមឡើង​ដោយ​ចលនា​វៀត​មិញ​(​សម្ពន្ធ​សម្រាប់​ឯករាជ្យភាព​វៀតណាម​)​ប្រឆាំង​ការគ្រប់គ្រង​អាណានិគម​បារាំង​នៅ​វៀតណា​មលោក​បាន​ធ្វើជា​មេដឹកនាំ​អនុ​សេនា​តូច​និង​បន្ត​ក្លាយជា​ប្រធាន​នយោបាយ​នៅក្នុង​កងអនុសេនាធំ​មួយ​និង​បន្ទាប់មក​កងវរសេនាធំ​។​ចាប់ពី​ខែតុលា​ឆ្នាំ​១៩៤៨​ដល់​១៩៥០ លោក​ជា​នាយសេនាធិការ​យោធា​តំបន់​៧​និង​៨​ដែល​ប្រយុទ្ធ​នៅ​វៀតណាម​ខាងត្បូង​។​

​ចាប់ពី​ឆ្នាំ​១៩៥១​ដល់​១៩៥៤ លោក​បម្រើការ​ជា​រង​សេនាធិការ​និង​នាយសេនាធិការ​ស្តីទី​សម្រាប់​តំបន់​កូ​ស៉ាំ​ង​ស៊ីន និង ចាប់ពី​ឆ្នាំ ១៩៦៣ លោក​បម្រើ​ការជានា​យរ​ង​សេនាធិការ​ចម្រុះ​របស់​កងទ័ព​ប្រជាជន​វៀតណាម ។​

​លោក ឡេ ឌឹ​ក អា​ញ់ បាន​ឡើងជា​មេបញ្ជាការរង​និង​នាយសេនាធិការ​នៃ​កងកម្លាំងប្រ ដាប់អាវុធ​រំដោះប្រជាជន​នៅ​វៀតណាម​ខាងត្បូង​ចាប់ពីឆ្នាំ​១៩៦៤​ដល់​១៩៧៤ ។ លោក​បាន​ឡើង​ឋានៈ​ពី​វរសេនីយឯក​ទៅជា​ឧ​ត្ត​ម​សេនីយ៍​ឯក​នៅ​ឆ្នាំ ១៩៧៤ មុន​ក្លាយជា​មេបញ្ជាការរង​នៃ​យុទ្ធនាការ​ហូជីមិញ​ដែលជា​ការវាយប្រហារ​ដ៏​ធំ​មួយ​ដែល​បាន​ចូលរួម​ដល់​ការដួលរលំ​វៀតណាម​ខាងត្បូង​និង​បញ្ចប់សង្គ្រាម​វៀតណាម​នៅ​ឆ្នាំ​១៩៧៥​។​

​លោក​បាន​ធ្វើជា​រដ្ឋមន្ត្រី​ការពារជាតិ​ចាប់ពី​ឆ្នាំ ១៩៨៧ ដល់ ១៩៩១ និង នៅ​ខែកញ្ញា​ឆ្នាំ​១៩៩២ លោក​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានាធិបតី​វៀត ណា​ម​ជា​តំណែង​ដែល​លោក​កាន់​រហូតដល់​ឆ្នាំ​១៩៩៧។

តាមការគ្រោងទុកសម្តេចតេជោនាយករដ្ឋមន្រ្តីនឹងដឹកនាគណប្រតិភូវិលត្រឡប់មកកា ន់មាតុប្រទេសវិញនៅរសៀលថ្ងៃទី៣ខែឧសភាបន្ទាប់ពីអញ្ជើញចូលរួមបុណ្យសពនិង គោ រពវិញ្ញាណក្ខន្ធលោក ឡេ ដឹកអាញ់ នៅព្រឹកថ្ងៃទី៣ខែមេសានៅទីក្រុងហាណូយប្រទេស វៀតណាម ៕

#